ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​រដ្ឋមន្ត្រី​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ក្រសួង និង​សមិទ្ធផល​រាជរដ្ឋាភិបាល ហើយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ភាពមិនប្រក្រតី​ណាមួយ ឱ្យ​ចំ​គោលដៅ

​រដ្ឋមន្ត្រី​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ក្រសួង និង​សមិទ្ធផល​រាជរដ្ឋាភិបាល ហើយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ភាពមិនប្រក្រតី​ណាមួយ ឱ្យ​ចំ​គោលដៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឱ្យ​មន្ត្រី​កសិកម្ម​ទាំងអស់ មាន​ភាព​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង និង​សមិទ្ធផល​រាជរដ្ឋាភិបាល​សម្រេច​បាន​កន្លងមក ហើយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ភាពមិនប្រក្រតី​ណាមួយ ឱ្យ​ចំ​គោលដៅ និង​ច្បាស់លាស់ កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ​។​

​ការផ្តល់​អនុសាសន៍​នេះ បាន​ធ្វើឡើង​ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​ផុត​នូវ​ដំណាក់កាល ខ្វះខាត​ការហូបចុក រហូតដល់​មានការ​ហូប​គ្រប់គ្រាន់​។ យ៉ាងណាក៏ដោយ ដើម្បី​មាន​បាន​គឺជា​ការលំបាក​មួយ​កម្រិត​ទៀត ដែល​អគ្គនាយកដ្ឋាន និង​មន្ត្រីក្រោមឱវាទ​ត្រូវ​គិតគូរ​ពិចារណា​ឱ្យបាន​ស៊ីជម្រៅ​ដោយ​ផ្តោត ទៅលើ​ភាព​ចំនេញ​សេដ្ឋកិច្ច តុល្យភាព​តម្រូវការ និង​ការផ្គត់ផ្គង់ ផែនការ​ផលិត​ក​ម្មដល់​ប្រជាកសិក​រអ្នក​ចិញ្វឹមសត្វ ជាជាង​ការបង្កើន​បរិមាណ​ផលិតកម្ម​សត្វ ដែល​នាំ​ឱ្យ​តម្លៃ​ធ្លាក់ចុះ និង​ខាតបង់​ផលប្រយោជន៍​ទាំងអស់គ្នា​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ «​ការងារ​សុខ​ភាព​សាធារណៈ គឺជា​ការងារ​ចាំបាច់​ដែល​អគ្គនាយកដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​សត្វ​ទូទាំងប្រទេស និង​ការផ្តល់​សេវាកម្ម​ថែទាំ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​»​។ ម្យ៉ាងវិញទៀត លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ការងារ​សុខ​ភាព​តែមួយ (One Health) ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​បរិស្ថាន ដែល​ជា​ដៃគូ​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​សុខភាព និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​វិនិយោគ លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​អគ្គនាយកដ្ឋាន សហការ​ជាមួយ​វិស័យ​ឯកជន​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អ្នកវិនិយោគ​ទាំងអស់ ចូលរួម​បើក​ទីផ្សារ​ផលិតផល​សាច់​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា ដោយ​គិតគូរ​ពី​ស្តង់ដា​អនាម័យ ភូតគាម​អនាម័យ គុណភាព រសជាតិ ស្រប​តាម​នីតិវិធី​ត្រឹមត្រូវ និង​បច្ចេកទេស​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម ដោយ​ទទួលបាន​តម្លៃបន្ថែម​ខ្ពស់ និង​ផ្តល់​ផល​ចំនេញ​ដល់​សេដ្ឋកិច្ចជាតិ​។​

​សម្រាប់​ការរួមចំណែក​កិច្ចការ​នយោបាយ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​អង្គពិធី​ត្រូវបង្កើន​ការចូលរួ​ម​ឱ្យមាន​ភាព​សកម្ម ផ្សព្វផ្សាយ​នូវ​កិច្ចខិតខំ ប្រឹងប្រែង​របស់ ក្រសួង​កសិកម្ម និង​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ព្រមទាំង​ឆ្លើយតប និង​តបតរ​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ រឺ​ភាពមិនប្រក្រតី​ណាមួយ​ឱ្យ​ចំ​គោលដៅ និង​ជាក់ស្តែង​ច្បាស់លាស់​។​

​ឯកឧត្តម ឌិ​ត ទីណា បាន​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បន្ត​កិច្ចការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ថែមទៀត មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ និង​ជូនពរ​ដល់​អង្គពិធី ទទួលបាន​ជោគជ័យ និង​សុភមង្គល​គ្រួសារ ក្រោម​ម្លប់ សុខសន្តិភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.