ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​អភិបាលខេត្ត​ឧត្តរមានជ័​យ ប្រគល់​រង្វាន់​លើកទឹកចិត្ត​សិស្ស​និទ្ទេស A ចំនួន​៨​នាក់ ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​១​គ្រឿង

​អភិបាលខេត្ត​ឧត្តរមានជ័​យ ប្រគល់​រង្វាន់​លើកទឹកចិត្ត​សិស្ស​និទ្ទេស A ចំនួន​៨​នាក់ ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​១​គ្រឿង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាណាព្យាបាល​សិស្ស បាន​ជួប​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៨​នាក់ ជាមួយនឹង​ការប្រគល់​ម៉ូតូ​ម្នាក់​១​គ្រឿង​ជា​ការលើកទឹកចិត្ត​។​

​ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ចូលរួម​អបអរសាទរ​ចំពោះ​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​។ លោក​អរគុណ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​បង្រៀន​សិស្ស​ទទួលបាន​ចំណាត់ ថ្នាក់​ល្អ ហើយ​ក៏​សូម​អរគុណ​ដល់​អាណាព្យាបាល​ដែល​បាន​លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ដល់​កូន​ក្នុង​ការរៀនសូត្រ​រហូត​រៀន​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​និទ្ទេស A​។​

​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A​ទាំង​៨​នាក់ ដែល​ត្រូវ​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​តាម​មហាវិទ្យាល័​យនានា ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​ប្រទេសជាតិ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​យុវ​សិស្ស​ដែល​រៀន​បាន​និទ្ទេស A ហើយ​លោក​ក៏​បាន​ប្រគល់​ម៉ូតូ​ម្នាក់​១​គ្រឿង​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.