ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ នៅ​ឆ្នាំ​២០២៤ ថវិកា​១៧០​លាន​ដុល្លារ ត្រូវ​ចាយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​, វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើឱ្យ​ថវិកា​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ធ្លាក់ចុះ

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ នៅ​ឆ្នាំ​២០២៤ ថវិកា​១៧០​លាន​ដុល្លារ ត្រូវ​ចាយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​, វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើឱ្យ​ថវិកា​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ធ្លាក់ចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យដឹងថា នៅ​ឆ្នាំ​២០២៤​នេះ ការចំណាយ​ថវិកា​លើ​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ទាំងអស់ ពោល​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ទំនើប​មាន​ប្រមាណ ១៧០​លាន​ដុល្លារ ដែល​នេះ​គឺជា​ការផ្លាស់ប្តូរ​ចរន្ត នៃ​ការប្រើប្រាស់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​។​

​ការ​ឱ្យ​ដឹង​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និសីទ ស្ដីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ទី​២ ក្រោម​ប្រធានបទ «​លើកកម្ពស់​សេរីភាព​ក្នុង​ការបញ្ចេញមតិ ក្នុង​យុគសម័យ​ឌីជីថល​» នៅ​សណ្ឋាគារ​សូហ្វីតែ​ល​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្នុង​បរិបទ​ឌីជីថល និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បច្ចេកវិទ្យា​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​រួម​មាន​ទូរទស្សន៍ វិទ្យុ កាសែត ទស្សនា​វ​ដ្តី​ប្រឈមមុខ​នឹង​ការបាត់បង់​ចំណូល​ពី​ការ​ផ្សព្វ ផ្សាយ​ពាណិជ្ជកម្ម ដែល​នេះ​ជា​បញ្ហា​ប្រឈម​ស្រួចស្រាល់​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ជួបប្រទះ ហើយ​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​មួយ​ចំនួន​បាន​បិទទ្វារ និង​កំពុង​ប្រឈម​នឹង​បញ្ហា​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា នៅក្នុង​ការសិក្សា​អំពី​ការដាក់​ផ្សាយពាណិជ្ជកម្ម យើង​ឃើញថា នៅ​ឆ្នាំ​២០១៦ ថវិកា​ចំនួន​១១៦​លាន​ដុល្លារ ត្រូវបាន​ចំណាយ​ទៅលើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅលើ​ប្រព័ន្ធ ផ្សព្វផ្សាយ​បុរាណ គឺ​វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វ​ដ្តី ប៉ុន្តេ នៅ​ឆ្នាំ​២០២៤ ការចំណាយ​ថវិកា​ល​លើ​ការផ្សាយពាណិជ្ជកម្ម គឺ​ត្រឹមតែ​៨០​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ក៏​មើលឃើញ​អំពី​ចរន្ត នៃ​ការកើនឡើង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​ឌីជីថល នៅ​ឆ្នាំ​២០១៦ ការចំណាយ​ថវិកា​លើ​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល ត្រឹមតែ​កន្លះ លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ ការចំណាយ​ថវិកា​លើ​ផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទាំងអស់ គឺ​មាន​ប្រមាណ​១៧០​លាន​ដុល្លារ នេះ​គឺជា​ការផ្លាស់ប្តូរ​ចរន្ត​នៃ​ការប្រើប្រាស់​បណ្តាញ ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​»​។​

​រដ្ឋមន្ត្រី​បាន​ឱ្យដឹងថា ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិនបាន​ធ្វើ​សមា​រណកម្ម​របស់ខ្លួន​ក្នុង​បរិបទ​ឌីជីថល គឺ​ត្រូវតែ​ប្រឈមមុខ​នឹង​ការបិទទ្វារ ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​ធ្វើ​សមា​រណកម្ម​ឌីជីថល និង​ធ្វើ​កំណែទម្រង់​ទាន់​ពេល​លោត​ចូល​ក្នុង​ឌីជីថល នឹង​ភ្ជាប់​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ដែល​អាច​ធ្វើឱ្យ​មាន​លទ្ធភាព​បន្តសកម្មភាព​អាជីវកម្ម​របស់​ខ្លួន​។ ក៏ប៉ុន្តែ ចំណុច​នេះ​ក៏​យើង​ត្រូវ​មើល​អំពី​ទឹកប្រាក់​ដែល​ធ្លាក់​ចូលទៅក្នុង​ពាណិជ្ជកម្ម ក៏​មាន​ការធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច ចំណុច​នេះ​គឺជា​ស្ថានភាព​រួម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.