ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​កិច្ចប្រជុំ​លើក​ទី​៣ ស្ដីពី ការសម្របសម្រួល​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ និង​សកម្មភាព​ដែល​ពាក់ព័ន្ធ នឹង​សហគមន៍​កសិកម្ម​ទំនើប សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ភូមិ​គំរូ​

​កិច្ចប្រជុំ​លើក​ទី​៣ ស្ដីពី ការសម្របសម្រួល​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ និង​សកម្មភាព​ដែល​ពាក់ព័ន្ធ នឹង​សហគមន៍​កសិកម្ម​ទំនើប សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ភូមិ​គំរូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង​ត្រី​-​វិស័យ កសិកម្ម​-​ទឹក​-​ជនបទ បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ ស្ដីពី ការសម្របសម្រួល​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ និង​សកម្មភាព​ដែល​ពាក់ព័ន្ធ នឹង​សហគមន៍​កសិកម្ម​ទំនើប សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ភូមិ​គំរូ ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ប្រតិភូ​នៃ​ក្រុមការងារ​អន្ដរក្រសួង និង​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​ទាំង ៣​ផងដែរ​។​

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​ជម្រាបជូន​អង្គប្រជុំ​ថា កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការងារ​សម្របសម្រួល​អនុវត្តន៍​កម្មវិធីន​យោបា​យ និង​សកម្មភាព ដែល​ពាក់ព័ន្ធ​នឹង “​សហគមន៍​កសិកម្ម​ទំនើប សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ភូមិ​គំរូ​” ដែល​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​រវាង​ក្រសួង​ទាំង ៣ ដើម្បី​លើកកម្ពស់ កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក៏ដូចជា​ចូលរួមចំណែក​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ ជា​ពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.