ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ជិត​មួយ​ឆ្នាំ​មកនេះ ឃុំ សង្កាត់​អ្នក​បាន​ធ្វើ​អ្វីខ្លះ​? ស្វែងយល់​ពី​មូលនិធិ និង​ចំណូល​របស់​ឃុំ សង្កាត់​!

ជិត​មួយ​ឆ្នាំ​មកនេះ ឃុំ សង្កាត់​អ្នក​បាន​ធ្វើ​អ្វីខ្លះ​? ស្វែងយល់​ពី​មូលនិធិ និង​ចំណូល​របស់​ឃុំ សង្កាត់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មូលនិធិ​ឃុំ សង្កាត់​គឺជា​កញ្ចប់​ថវិកា​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ផ្ទេរ​ទៅឱ្យ ឃុំ សង្កាត់​។ មូលនិធិ​នេះ​រួម​មាន​ចំណូល​ពី​ចំណែក​ជាក់លាក់​នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​ប្រចាំឆ្នាំ និង​ពី​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​។ មូលនិធិ​នេះ​មាន​ពីរ​ផ្នែក​សំខាន់ៗ គឺ​ផ្នែក​រដ្ឋបាល​ទូទៅ និង​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​។ ប្រភព​ចំណូល​របស់​ឃុំ សង្កាត់​សំខាន់ៗ​មាន​៣ រួមមាន ១.​ចំណូល​ផ្ទាល់ ២.​ចំណូល​ពី​ថ្នាក់​ជាតិ និង​៣.​ចំណូល​ពី​ការអនុវត្ត​មុខងារ​ជា​ភ្នាក់ងារ​។ នេះ​បើ​យោង​តាម​សៀវភៅ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។​

​ផ្អែក​តាម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ ពន្យល់ថា ច្បាប់​បាន​ផ្តល់​សិទ្ធិ​ឱ្យ ឃុំ សង្កាត់​មាន​សិទ្ធិ​ក្នុង​ការប្រមូល​ចំណូល​ផ្ទាល់​ដែល​បានមកពី​ចំណូល​សារពើពន្ធ និង​ចំណូល​មិនមែន​សារពើរ​ពន្ធ​នៅក្នុង​មូលដ្ឋាន​។ ប្រភេទ កម្រិត និង​របៀប​នៃ​ការប្រមូល​ចំណូល​ផ្ទាល់​នេះ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​ដោយឡែក ប៉ុន្តែ​ច្បាប់​នោះ​នៅ​ពុំ​ទាន់​ចេញ​ជា​រូបរៀង​នៅឡើយ​ទេ​។​

​ចំពោះ​ចំណូល​ពី​ថ្នាក់ជាតិ លោក​បណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា បច្ចុប្បន្ន​រដ្ឋបាល​ឃុំ សង្កាត់​ទទួលបាន​ចំណូល​ពី​ថ្នាក់​ជាតិ​តាមរយៈ​មូលនិធិ​ឃុំ សង្កាត់​និង​ថវិកា​បន្ថែម​ពី​ថ្នាក់​ជាតិ​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​។ រីឯ​ចំណូល​ពី​ការអនុវត្ត​មុខងារ​ជា​ភ្នាក់ងារ គឺ​ជា​ចំណូល​ដែល​បានមកពី​ការបំពេញ​ភារកិច្ច​ដោយ​ឃុំ សង្កាត់​ជំនួសមុខ​ឱ្យ​ក្រសួង ស្ថាប័ន​ឬ​អង្គភាព​នានា​របស់​រដ្ឋ​ទៅ​តាម​ការព្រមព្រៀង​គ្នា​។​

​យោង​តាម​ឧបសម្ព័ន្ធ​តារាង​វិភាជន៍​មូលនិធិ​ឃុំ សង្កាត់ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ ឃុំ សង្កាត់​ទូទាំង​រាជធានី ខេត្ត ទទួល​វិភាជន៍​មូលនិធិ​ឃុំ សង្កាត់​សរុប ៨៩៤.៧៥៥ លាន​រៀល ក្នុងនោះ ផ្នែក​រដ្ឋបាល​ទទួល​បាន​សរុប​ចំនួន ៤៧៩.៤០២​លាន​រៀល ផ្នែក​ចំណាយ​មិន​បាន​គ្រោងទុក​ចំនួន ២៥.០២១ លាន​រៀល ផ្នែក​សេវា​សង្គម​និង​អនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លាន​រៀល និង​ផ្នែក​អភិវឌ្ឍន៍​មាន​ចំនួន ៣២៥.២៧៧​លាន​រៀល ។

​ជា​ឧទាហរណ៍​ជាក់ស្ដែង ក្នុង​ឆ្នាំ​២០២៤ សង្កាត់​អូ​ម៉ាល់ ក្រុង​បាត់ដំបង ទទួល​វិភាជន៍​មូលនិធិ​ឃុំ សង្កាត់​សរុប​ចំនួន ៦០៣​លាន​រៀល ផ្នែក​រដ្ឋបាល​ទទួល​បាន​សរុប​ចំនួន ៣៣៩​លាន​រៀល ផ្នែក​ចំណាយ​មិន​បាន​គ្រោងទុក​ចំនួន ១៨ លាន​រៀល ផ្នែក​សេវា​សង្គម​និង​អនាម័យ បរិស្ថាន ចំនួន​៤០ លាន​រៀល និង​ផ្នែក​អភិវឌ្ឍន៍​មាន​ចំនួន ២០៦​លាន​រៀល​។ ដោយឡែក​ក្នុង​ស្រុក​កែវ​សីមា ឃុំ​ស្រែ​ឈូក ទទួល​វិភាជន៍​មូលនិធិ​ឃុំ សង្កាត់​សរុប​ចំនួន​៤៧០​លាន​រៀល ក្នុងនោះ​ផ្នែក​រដ្ឋបាល​ទទួល​បាន​សរុប​ចំនួន ២១៣​លាន​រៀល ផ្នែក​ចំណាយ​មិន​បាន​គ្រោងទុក​ចំនួន ១១ លាន​រៀល ផ្នែក​សេវា​សង្គម​និង​អនាម័យ បរិស្ថាន ចំនួន ៤៧​លាន​រៀល និង​ផ្នែក​អភិវឌ្ឍន៍​មាន​ចំនួន ១៩៩​លាន​រៀល​។

(​ចង់​ដឹង​ព័ត៌មាន​ពី​មូលនិធិ​ឃុំ សង្កាត់​បន្ថែម សូម​អាន​នៅ​ក្នុង​ឧបសម្ព័ន្ធ​ភ្ជាប់​តាម​លេខ ៧៥៣៧ សហវ​.​ល​.​ស​.​អ​ហក ថ្ងៃទី​២៥ ខែ​កក​ដ្កា ឆ្នាំ​២០២៣)៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.