ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ព្រះមហាក្សត្រ យាង​ចាកចេញ​ពី​កម្ពុជា​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​២​ថ្ងៃ

​ព្រះមហាក្សត្រ យាង​ចាកចេញ​ពី​កម្ពុជា​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​២​ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទ្រង់​បាន​យាង​ចាកចេញ ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ព្រះរាជ​ទស្សនកិច្ច​នេះ មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ តប​តាម​ការអញ្ជើញ​របស់​ភាគី​ចិន​។​

​អញ្ជើញ​អម​ព្រះរាជដំណើរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង រួមមាន សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រះ​បរ​ម រាជ​វាំង​។​

​ក្នុង​ព្រះរាជដំណើរ​ទស្សនកិច្ច​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នឹង​ព្រះរាជ ទាន​ព្រះរាជសវនាការ​ដោយឡែក​ពីគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ហៃ​ណាន និង​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​សិស្សានុសិស្ស​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​សាលា​ពុទ្ធិក​សិក្សា​ណាន​ហៃ ផងដែរ​។​

​ព្រះរាជទស្សនកិច្ច​របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង យាង​ទៅ​កាន់​ខេត្ត ហៃ​ណាន នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស ទាំងពីរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.