ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

​ក្រសួង​សេដ្ឋកិច្ច ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​បណ្តុះបណ្តាល​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

​ក្រសួង​សេដ្ឋកិច្ច ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​បណ្តុះបណ្តាល​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​បណ្តុះបណ្តាល​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​សម្រាប់​ផ្ទៃ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​បណិ្ឌត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​, ជា​ប្រធាន​គណៈកម្មការ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ (​គ​.​ប​.​ទ​.) និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​ប្រចាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (​ក​.​គ​.​ម​.) ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី អនុរដ្ឋលេខាធិការ​, លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​តំណាង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​អ្នកចូលរួម សរុប​ប្រមាណ ៤០០​រូប​។​

​ថ្លែង​ក្នុង​ពិធី​នោះ​, បណ្ឌិត​សភា​ចារ្យ បាន​ជម្រាបជូន​អង្គពិធី​ថា​សិក្ខាសាលា​នា​ថ្ងៃនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ ចំនួន ២ រួមមាន​៖ ទី​១. ផ្សព្វផ្សាយ​អំពី​ក្របខ័ណ្ឌ​គតិយុត្ត យន្តការ វិធាន និង នីតិវិធី ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ទើប​ចូល​ជា​ធរមាន​ថ្មីៗ ជាពិសេស​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្ដីពី​ការគ្រប់គ្រង និង ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​បណ្ដុះបណ្ដាល​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ផ្ទៃក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, និង ទី​២. ផ្សព្វផ្សាយ​អំពី​ក្របខ័ណ្ឌ​គតិយុត្ត យន្តការ វិធាន និង នីតិវិធី​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ ជាពិសេស​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី ការគ្រប់គ្រង និង ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​សម្រាប់​ផ្ទៃក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ បាន​គូស​រំលេច​ថា ឆ្លើយតប​ទៅ​នឹង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធា​រណៈ ដំណាក់កាល​ទី ៤ ដែល​ជា​កម្មវិធី​គោលនយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​, ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ដាក់​ចេញ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ ក្នុងទិសដៅ​ចូលរួម​កែប្រែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ផ្តោត​លើ​លទ្ធផល ឬ សមិទ្ធ​កម្ម និង​វិមជ្ឈការ តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង ទ្រព្យសម្បត្តិ​រដ្ឋ ឆ្ពោះ​ទៅ​ឧត្តមា​នុវត្តន៍ ។​

​ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​បញ្ហា​ប្រឈម​ហានិភ័យ និង ភាពមិនប្រាកដប្រជា​ដែល​បង្កឡើង​ដោយ​ឥទ្ធិពល​ផ្ទួនៗ​គួប​គ្នា​ពី​វិបត្តិ​ធំៗ​លើ​សេដ្ឋកិច្ច​សកល និង តំបន់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​, រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់ មុត​ស្រួច និង ចំ​គោលដៅ​លើ​ការដោះស្រាយ​បញ្ហា​ជា​ឧបសគ្គ​រាំងស្ទះ ការប្រកួតប្រជែង ការពង្រឹង​ភាព​ធន់ និង ការជំរុញ​វិនិយោគ ព្រម​ទាំង​ការ​ធ្វើ​វិចា​រណកម្ម និង ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ ក៏ដូចជា​ការពង្រឹង​វិន័យ​ថវិកា និង ការ​វិភា​ជ​ថវិកា ដោយ​ផ្អែក​លើ​សមិទ្ធកម្ម​ជាដើម ជាពិសេស តាមរយៈ​ការអនុវត្ត​ការងារ​ទាំងស្រុង​នៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ដែល​ជា​ឧបករណ៍​ដ៏​សំខាន់ ក្នុង​ការគ្រប់គ្រង​ចំណូល​-​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោម​បណ្ឌិត​សភា​ចារ្យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម និង កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កន្លងមក​របស់​ក្រុម​ការងារ គ​.​ប​.​ទ​. និង ក​.​គ​.​ម​. ព្រមទាំង​ថ្លែងអំណរគុណ​ដល់​អគ្គនាយកដ្ឋាន​ជំនាញ និង អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ផ្តល់​មតិ​យោបល់​ក្នុង​ការរៀបចំ​គោលការណ៍​ណែនាំ​ទាំងពីរ រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ និង កំពុង​ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នាពេលនេះ ។​

​ជាទី​បញ្ចប់​, ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ បាន​ក្រើនរំលឹក​ជូន​សិក្ខាកាម​ទាំងអស់ ឱ្យ​បន្ត​លើកកម្ពស់​ការកសាង​សមត្ថភាព ភាពជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង ចំណូល​មិនមែន​សារពើពន្ធ​,​ព្រមទាំង​ពង្រឹង និង ជំរុញ​ការអនុវត្ត​ក្របខ័ណ្ឌ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មី ព្រមទាំង​គោលការណ៍​នានា​, បង្កើន​កិច្ចសហការ​យ៉ាង​ជិតស្និត​រវាង​អង្គភាព និង​ក្រុមការងារ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការ​កៀរគរ​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សំដៅ​ចូលរួម​ក្នុង​បរិការណ៍​នៃ​បរិវត្ត​កម្ម​ឌីជីថល និង លើកកម្ពស់​ប្រសិទ្ធភាព តម្លាភាព ព្រមទាំង​ធានា​ការគ្រប់គ្រង​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.