ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន កត់សម្គាល់ថា ការប្រើប្រាស់​គ្រឿងញៀន​ទាំង​ក្នុង​សហគមន៍ និង​ក្លឹប​កម្សាន្ដ​មាន​ការថយចុះ

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន កត់សម្គាល់ថា ការប្រើប្រាស់​គ្រឿងញៀន​ទាំង​ក្នុង​សហគមន៍ និង​ក្លឹប​កម្សាន្ដ​មាន​ការថយចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការកត់សម្គាល់​ថា នៅពេល​បច្ចុប្បន្ន​នេះ ការប្រើប្រាស់​គ្រឿងញៀន​ទាំង​ក្នុង​សហគមន៍ និង​បណ្ដា​ក្លឹប​កម្សាន្ដ​មាន​ការថយចុះ​គួរឲ្យកត់សម្គាល់​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​តំណាង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​បរិស្ថាន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​អះអាង​ថា ការកត់សម្គាល់​បែបនេះ​ដោយ​ផ្អែក​តាម​បូក​សរុប​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​។​

​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​មកទល់​ម៉ោង​នេះ ការប្រើប្រាស់​គ្រឿងញៀន​នៅតាម​សហគមន៍ និង​តាម​ក្លឹប​កម្សាន្ដ​មាន​ការថយចុះ​។ ទាំង​ជនជាតិខ្មែរ​ក៏ដោយ និង​ជនបរទេស​ក៏​ដោយ​ឲ្យតែ​រកឃើញ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​។ នេះ​ជា​ការដោះស្រាយ​កង្វល់​របស់​សង្គម​ទូទៅ ដែល​យើង​ត្រូវ​ខិតខំ​បន្ដ​ទៀត​»​។​

​បើទោះបី​ស្ថានភាព​ល្អប្រសើរ​យ៉ាងណាក្ដី ប៉ុន្ដែ​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ក្នុងឋានៈ​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ណែនាំ និង​ក្រើនរំលឹក​ដល់​មន្ដ្រី​ទាំងអស់ ពិសេស​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវតែ​បន្ដ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​ការ​លួច​ប្រើប្រាស់​ទាំង​ក្នុង​សហគមន៍ និង​ទីតាំង​សប្បាយភាព​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​។​

​ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​នៃ​ការ​នាំចូល​គ្រឿងញៀន​មក​ប្រទេស​កម្ពុជា ដែល​នៅតែ​បន្ដ​មាន​។ ដោយឡែក ការ​លប​លួច​កែច្នៃ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ការថយចុះ​ផងដែរ​។​

​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២៤​នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​នាំចូល​មកពី​ក្រៅ​ប្រទេស​ជាង​១១​តោន ចាប់ខ្លួន​មនុស្ស​ជាង​២​ម៉ឺន​នាក់​។ ក្នុងចំណោម​ករណី​ដែល​សមត្ថកិច្ច​កម្ពុជា បង្ក្រាប​បាន​កន្លងមក​ឃើញថា ការនាំ​ចូល​ច្រើន​កើតមាន​នៅ​តាម​ផ្លូវគោក និង​ផ្លូវទឹក ក្នុងនោះ​មាន​ទាំង​បញ្ញើរ​ប្រៃសណីយ៍​ផងដែរ​។​

​យ៉ាងណាក៏ដោយ ឯកឧត្តម​សន្ដិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បាន​ធ្វើ​ការវាយតម្លៃ និង​កោតសរសើរ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ លើ​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​ករណី​នាំចូល​គ្រឿងញៀន​នេះ តែ​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.