ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ដឹកនាំ​កិច្ចប្រជុំ​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ដឹកនាំ​កិច្ចប្រជុំ​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រចាំ​ខែវិចិ្ឆកា និង​លើក​ទិសដៅ​ការងារ​បន្ត​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​
កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​លោក​ឧត្តមសេនីយ៍ឯក ធូ សារឿ​ន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​លោក​អនុប្រធាននាយកដ្ឋាន លោកនាយ​ការិយាល័យ នៃ​នាយកដ្ឋាន​ទាំង​ពីរ​សរុប​ចំនួន ៤៥​រូប​។​
​
លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន និង​លោក​ឧត្តមសេនីយ៍ឯក ធូ សារឿ​ន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ឡើងរាយការណ៍ អំពី​វឌ្ឍនភាព​ការអនុវត្ត​ការងារ​ប្រចាំខែ បញ្ហា​ប្រឈម សំណូមពរ និង​លទ្ធផល​នៃ​ការអនុវត្ត​គោលការណ៍​ចំណារ​របស់ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​។​
​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី បាន​ឯកភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​របស់​នាយកដ្ឋាន​ទាំងពីរ ដែល​បង្ហាញ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន ក៏ដូចជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​បន្ដ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​បន្ដ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។​
​
លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី បាន​កោតសរសើរ​ដល់​នាយកដ្ឋាន​សន្តិសុខ​ឯកជន ដែល​កន្លង​មក​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ ជា​ពិសេស​បាន​បើក​វគ្គ​បណ្តុះបណ្តាល​មុខជំនាញ​សន្តិសុខ ដល់​ភ្នាក់ងារ​សន្តិសុខ ពង្រឹងសមត្ថភាព ចំណេះដឹង​បាន​យ៉ាង​ល្អ​។​
​
អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ ក៏បាន​លើក​សរសើរ​ដល់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​កន្លង​មក​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ ពិសេស​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ បើទោះបីជា​បញ្ហា​ខ្លះ​ជា​បញ្ហា​សកលលោក​ក៏ដោយ ក៏​វា​បាន​ជិះ​ឥទ្ធិពល​ក្នុង​តំបន់​ផងដែរ​។​
​យ៉ាងណាមិញ លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី បានដាក់​ទិសដៅ​សម្រាប់​នាយកដ្ឋាន​ទាំង​ពីរ​អនុវត្ត​ដូចខាងក្រោម​៖
*​បន្ត​យកចិត្តទុកដាក់​រួមគ្នា និង​ពន្លឿន​ការដោះស្រាយ​បញ្ហា​ករណី​ដែល​នៅ​សេសសល់​
*​បន្ត​ចុះ​វាយតម្លៃ​ករណី​ដែល​នៅ​សេសសល់​តាម​បណ្តា​រាជធានី​-​ខេត្ត​
*​បន្ត​យកចិត្តទុកដាក់ ក្តាប់​ឲ្យបាន​នូវ​កិច្ច​ការងារស្នូល ពិសេស​ការគ្រប់គ្រង​សន្តិសុខ​ឯកជន​
*​បន្ត​បង្កើន​ការយកចិត្តទុកដាក់​ប្រម៉ែប្រមូល​ព័ត៌មា​នតា​ម​រយៈ​វិធានការ​ជំនាញ ដើម្បី​បញ្ចូល​ទិន្នន័យ​ក្នុង​ការគ្រប់គ្រង​បទល្មើស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.