ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

សិក្ខាសាលា ស្តីពី «​វេទិកា​រៀនសូត្រ និង​ឆ្លុះបញ្ចាំង​ថ្នាក់​ខេត្ត ដើម្បី​ការអប់រំ​សម្រាប់​កុមារ​នៅ​បឋមសិក្សា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​»

សិក្ខាសាលា ស្តីពី «​វេទិកា​រៀនសូត្រ និង​ឆ្លុះបញ្ចាំង​ថ្នាក់​ខេត្ត ដើម្បី​ការអប់រំ​សម្រាប់​កុមារ​នៅ​បឋមសិក្សា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) លោក យឹម សំណាង អភិបាលរង ខេត្ត​បន្ទាយមានជ័យ តំណាង​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា ស្តីពី​”​វេទិកា​រៀនសូត្រ និង​ឆ្លុះបញ្ចាំង​ថ្នាក់​ខេត្ត ដើម្បី​ការអប់រំ​សម្រាប់​កុមារ​នៅ​បឋមសិក្សា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​” ដែល​រៀបចំឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision),​អង្គការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​អាស៊ីអាគ្នេយ៍​-​កម្ពុជា (SEAPC-C), អង្គការ​រូ​មធូ​រីដ (RtR), អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​(Good Neighbors) រួម​នឹង​អង្គការ​ដៃ​ពាក់ព័ន្ធ​ដែល​មានយៈ​ពេល​១​ថ្ងៃ​ពេញ ប្រារព្ធ​ធ្វើឡើង​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​លោកស្រី ងួន សោភ័ណ្ឌ ប្រធាន​ប្រចាំ​តំបន់​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​បញ្ជាក់​ឱ្យដឹងថា វេទិកា​នេះ ជា​វេទិកា​មួយ​ដែល​ផ្តោត​លើ​ការអប់រំ​របស់​កុមារ​ដែល​រៀបចំ​ដោយ​ក្រុម​បណ្តាញ​គាំទ្រ​គុណ ភាណ​អប់រំ (PESWG) និង​គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​។ វេទិកា​នេះ​មាន​គោលបំណង​៣​សំខាន់ៗ​គឺ ១-​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនៈភាព​នៃ​ផែនការ​សកម្មភាព ពី​វេទិកា​រៀនសូត្រ​លើក​ទី​១, ២-​ចែករំលែក​បទពិសោធ​ន៍​នៃ​ការអនុវត្ត​ល្អៗ និង​ការរៀនសូត្រ​ផ្សេងៗ ពាក់ព័ន្ធ​និង​លទ្ធផល​ការរៀន សូត្រ​របស់​កុមារ ជាពិសេស​កុមារ​បាត់បង់​ឱកាស​នៅក្នុង​កម្រិត​បឋមសិក្សា​, ៣-​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ក្នុង​ការឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ចំពោះ​គុណភាព​នៃ​ការសិក្សា​របស់​កុមារ​ងាយ​គ្រោះ​និង​កុមារ​បាត់​បងឱ​កា​សិក្សា​។​

​នា​ឱកាស​នោះ​ដែរ​លោក យឹម សំណង បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បានចាត់ទុក “​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ជា​អាទិភាព​ទី​១”​។ លោក ក៏​បាន​បញ្ជាក់ថា ធនធានមនុស្ស ជា​ទុន​មួយ​យ៉ាង​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​។ ដូច្នេះ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការធ្វើឱ្យ​សម្រេចបាន​ផែនការ​នេះ ក្រសួង​អប់រំ មន្ទីរអប់រំ ការិយាល័យ​អប់រំ សាលារៀន សហគមន៍ អ្នកអាណាព្យាបាល និង​អង្គការ​ដៃគូ ទាំងអស់​គួរតែ​សហការគ្នា ក្នុង​ការពង្រឹង​គុណភាព​នៃ​ការអប់រំ​តាម​សាលារៀន និង​សហគមន៍​របស់​ខ្លួន​ប្រកប​ដោយ​សម​ធ៌​។​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​ក៏​បាន​ថ្លែង​នូវ​កោត​ស​សើរ​ដោយស្មោះ​ចំពោះ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​គុណភាព​អប់រំ​នៅ​ខេត្ត ដែល​បាន​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​សូម​ជម្រាប​ជូន​ថា វេទិកា​នេះ​ក៏​ផ្តល់​ឱកាស​ដល់​អ្នកពាក់ព័ន្ធ​នានា​បាន​ជជែក​គ្នា​អំពី​បញ្ហា​ប្រឈម​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការសិក្សា​រៀនសូត្រ​របស់​កុមារ ឬក៏​អាច​ធ្វើអោយ​កុមារ​បាត់បង់​ឳ​កាស​ក្នុង​ការរៀនសូត្រ​ផងដែរ​។ ហើយក៏​មាន​ការជជែក​គ្នា​ពី​ដំណោះស្រាយ និង​ផែនការ​បន្ត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​គ្រប់​រូ​ម​មាន​ឱកាស​បាន​ចូល​រៀន​និង​ទទួល​បាន​គុណភាព​អប់រំ​ប្រកប​ដោយ​សម​ធ៌ និង​បរិ​យាប​ន្ន​។ ដែល​វេទិកា​នេះ ក៏​ជា​ការចូលរួម​ចំណែក​មួ​យ​ផ្នែក​ដើម្បី​ជួយ​លើកស្ទួយ​គុណភាព​នៃ​ការអប់រំ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឆ្ពោះ​ទៅ​សម្រេចបាន “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៤ ឆ្នាំ​២០៣០” របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.