ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យ​តាមដាន​មតិ​ពលរដ្ឋ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ចាត់វិធានការ​ចំពោះ​ការផ្សាយ​បំភ្លៃ​ទាំងឡាយ​របស់​ព័ត៌មាន​អន​ឡា​ញ​

​សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យ​តាមដាន​មតិ​ពលរដ្ឋ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ចាត់វិធានការ​ចំពោះ​ការផ្សាយ​បំភ្លៃ​ទាំងឡាយ​របស់​ព័ត៌មាន​អន​ឡា​ញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​ដល់​គណៈ​ចលនា​មហាជន​របស់​បក្ស ត្រូវ​តាមដាន និង​វាយតម្លៃ​ឱ្យ​បាន​ជាប់លាប់​លើ​មតិ​របស់​ប្រជាពលរដ្ឋ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​បក្ស​ទាំង​លើ​បណ្តាញ​សង្គម និង​នៅតាម​មូលដ្ឋាន​ផ្ទាល់​។ បើ​តាម​សម្តេច​តេជោ ការតាមដាន​វាយតម្លៃ​លើ​មតិ​ប្រជាពលរដ្ឋ ដើម្បី​គ្រប់គ្រង​ចំពោះ​សភាពការណ៍​ជាតិ និង​អន្តរជាតិ ដែល​កំពុង​វិវឌ្ឍន៍​កាន់តែ​ស្មុគស្មាញ​។​

​ការណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ នៅ​វិមាន​៧​មករា​។​

​ក្នុងឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ដល់​គណៈ​ចលនា​មហាជន​របស់​បក្ស​ជំរុញ​សកម្មភាព​បណ្តុះស្មារតី​សាមគ្គីភាព​សង្គម និង យុទ្ធនាការ​បណ្តុះ​គំនិត​វិជ្ជមាន​ដល់​ប្រជាជន ដើម្បី​បង្កើន​ភាពកក់ក្ដៅ​រវាង​មន្ត្រី​បក្ស និង​ប្រជាជន ដោយ​ត្រូវ​ជំរុញ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ នៅ​គ្រប់​កម្រិត​ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​គណៈ​ចលនា​មហាជន​របស់​បក្ស ពង្រឹង​ការងារ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ ទាំង​តាមបែប​ប្រពៃណី និង​បែប​ឌីជីថល ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​។​

​សម្តេច​តេជោប្រ​មុខប​ក្ស​កាន់អំណាច ក៏​បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ការផ្សាយ​របស់​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​ការផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត និង​ខ្វះ​សីលធម៌​។ សម្តេច​តេជោ បាន​ណែនាំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​ការផ្សព្វផ្សាយ​បំភ្លៃ និង​ខ្វះ​សីលធម៌​ទាំងឡាយ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.