ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្ត​ស្ទឹងត្រែង ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្ត​ស្ទឹងត្រែង ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​បរិវេណ​សួនច្បារ​មុខ​សាលា​ខេត្តស្ទឹងត្រែង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្ត​ស្ទឹងត្រែង ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ២ ២៣៤​នាក់​។ ឯកឧត្តម សរ សុ​ពុត្រា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​ជម្រាបជូន​អង្គពិធី​ថា ក្នុង​ខេត្ត​ស្ទឹងត្រែង ចំនួន​ខ្នង​ផ្ទះ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​សរុប ចំនួន ២៩ ៩៥៨​ខ្នង​ផ្ទះ ស្មើ ១០០% ក្នុងនោះ​មាន​ខ្នង​ផ្ទះ ប្រើប្រាស់​បង្គន់​អនាម័យ​ផ្ទាល់​ខ្លួន​មាន​ចំនួន ២៨ ០៧៧​ខ្នង​ផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នង​ផ្ទះ​ប្រើ​បង្គន់​អនាម័យ​រួម ចំនួន ១ ៨៨១​ខ្នង​ផ្ទះ ស្មើ នឹង ៦,២៨%​។ ឯកឧត្ដម​អភិបាលខេត្ត បាន​ជម្រាបជូន​អង្គពិធី​អំពី​ស្ថានភាព​ភូមិសាស្ដ្រ និង​សមិទ្ធផល​រីកចម្រើន​ក្នុង​ខេត្ត​ស្ទឹងត្រែង ។ ជាមួយគ្នា​នោះ​តំណាង​អង្គការ​ភ្លែន​អន្ដរជាតិ បានលើកឡើង​ពី​ស្ថានភាព​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ការងារ​ប្រតិបត្តិ​អនាម័យ​ជនបទ ជាពិសេស​ចូលរួម​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ជំរុញ​ខេត្ត​ផ្សេងៗ​ទៀត​ដែល​មិនទាន់​បាន​ទទួល​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ។​

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​ខេត្តស្ទឹងត្រែង​សម្រេចបាន នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ ជាក់ស្ដែង​ការសម្រេច​នូវ​ការបញ្ចប់​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ទូទាំង​ខេត្ត នាពេលនេះ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ថែមទៀតថា សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ខេត្ត និង​អង្គពិធី​ដ៏​អធិកអធម​នាពេលនេះ អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​គុណបំណាច់​នៃ “​សុខសន្តិភាព​”​ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ជាតិ និង​ប្រជាជន ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​បិតា​សន្តិភាព ស្ថាប​និក​មគ្គុទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​នៅ​ទូទាំង​ប្រទេស និង​ក្រោម​ការ​បន្តវេន​ដឹកនាំ​ប្រកបដោយ​ថាមវន្ត​របស់​សម្តេច​ម​ហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្តទៀតថា​   ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​បាន​កំណត់​ថា នៅ​ឆ្នាំ​២០៣០ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ និង​ការប្រតិបត្តិ​អនាម័យ ១០០% ដោយ​រស់នៅ​ក្នុង​បរិស្ថាន​ប្រកបដោយ​និរន្ដរភាព ។​

​សូម​រំលឹក​ផងដែ​ថា​៖  គិត​ត្រឹម​ថ្ងៃនេះ មាន​រាជធានី ខេត្ត​ចំនួន ១៤​ហើយ ដែល​សម្រេច​បាន​ជា​រាជធានី ខេត្ត បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF+​និង ODF) រួមមាន​៖ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានី​ភ្នំពេញ តាកែវ និង​ខេត្ត​ស្ទឹងត្រែង ដែល​ជា​ខេត្ត​ទី​១៤៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.