ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

«​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ផ្តល់​កាលានុវត្តភាព​ពិសេស​ជូន​ដល់​វិនិយោគិន ដែល​មាន​ការចាប់អារម្មណ៍​លើ​ធុរកិច្ច​ក្នុង​វិស័យ​ទាំង​៥ នៅ​កម្ពុជា

«​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ផ្តល់​កាលានុវត្តភាព​ពិសេស​ជូន​ដល់​វិនិយោគិន ដែល​មាន​ការចាប់អារម្មណ៍​លើ​ធុរកិច្ច​ក្នុង​វិស័យ​ទាំង​៥ នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​ថ្ងៃទិ​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ខេត្ត​ព្រះសីហនុ​បាន​ប្រារព្ធ​ពិធី «​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ក្រោម​អធិបតីភាព លោក​បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ សណ្ឋារគារ​សុខា ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប ។​

​លោក​បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា «​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ផ្តល់​កាលានុវត្តភាព​ពិសេស​ជូន​ដល់​វិនិយោគិន ដែល​មាន​ការចាប់អារម្មណ៍​លើ​ធុរកិច្ច​ក្នុង​វិស័យ​ទាំង​៥ នៅ​កម្ពុជា​។​

​លោក​បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប លើកឡើង​បែប​នេះ ក្នុងឱកាស​បើក «​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​» ដែល​រៀបចំឡើង​នៅ​ថ្ងៃទិ​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្នុង​សណ្ឋារគារ​សុខា ខេត្ត​ព្រះសីហនុ ដែល​មាន​ការចូលរួម​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។​

​លោក ហ៊ាន សា​ហ៊ី​ប បានឱ្យដឹងថា កម្មវិធី​នេះ​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​នៃ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ប្រពៃ​របស់ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សំដៅ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ តាមរយៈ​ការជំរុញ​ការវិនិយោគ​, ការអភិវឌ្ឍ​ឧស្សាហកម្ម​, ការស្តារ​កំណើនសេដ្ឋកិច្ច និង​បំពេញ​បន្ថែម​លើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ និង​យន្តការ​ដែល​មាន​លក្ខណៈ​ជា​កញ្ចប់​, ប្រទាក់​ប្រឡា​, មុត​ស្រួច​, និង​សាមញ្ញ​។​

​លោក​បាន​បន្តថា ដូចដែល​លោក​អភិបាលខេត្ត​ព្រះសីហនុ បានលើកឡើង ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​សក្ដានុពល​ធំធេង ហើយ​នា​ពេល​នេះ គឺជា​ឱកាស​ដ៏​មាន​តម្លៃ សម្រាប់​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ប្រែក្លាយ​ខេត្តព្រះសីហនុ ទៅ​ជា​មជ្ឈមណ្ឌល​វិនិយោគ និង​អភិវឌ្ឍ​ដ៏​រស់​រវើក​មួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។ ជាមួយនេះ ខេត្ត​ព្រះសីហនុ​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ជឿនលឿន ព្រមទាំង​មាន​ការលើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ​។​

​លោក​បាន​បន្ថែមថា វេទិកា​វិនិយោគ​នេះ ក៏​ជា​វេទិកា​សម្រាប់​ស្វែងរក​កិច្ចសហការ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សម្រួល​ដល់​កិច្ចសន្ទនា ការពិភាក្សា និង​ការកសាង​ទំនាក់ទំនង សម្រាប់​កិច្ច​សហការ​វិនិយោគ​ផ្សេងៗ​។ វេទិកា​នេះ​ក៏​ចែករំលែក និង​ផ្តល់​ព័ត៌មាន​អំពី​អត្ថប្រយោជន៍​ពិសេស​នៃ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ លើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​។​

​លើសពីនេះ លោក ហ៊ាន សា​ហ៊ី​ប បាន​គូសបញ្ជាក់ថា «​សម្រាប់​របៀបវារៈ​នៃ «​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» លើក​នេះ បាន​ផ្តល់​អាទិភាព​លើ​វិស័យ​ចំនួន​៥ រួមមាន​៖ ការផលិត​, ទេសចរណ៍ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​, ភស្ដុភា​រកម្ម និង​ដឹកជញ្ជូន​, ហិរញ្ញវត្ថុ ធនាគារ និង​អចលនទ្រព្យ​, និង​កសិកម្ម និង​ការកែច្នៃ​ម្ហូបអាហារ​»​។​

​លោក​ថា សម្រាប់​ថ្ងៃ​នេះ «​វេទិកា វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» បាន​ផ្តល់​កាលានុវត្តភាព​ពិសេស​ជូន​ដល់​វិនិយោគិន ដែល​មាន​ការចាប់អារម្មណ៍​លើ​ធុរកិច្ច​ក្នុង​វិស័យ​ទាំង​៥ តាមរយៈ​ការស្វែងយល់​ពី​ក្រុមហ៊ុន​សំខាន់ៗ ដែល​បាននិងកំពុង​វិនិយោគ និង​ប្រកប​អាជីវកម្ម​ដោយផ្ទាល់ ព្រមទាំង​បាន​ការទទួល​ឱ្យ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ទីតាំង​ផ្ទាល់​ថែមទៀត​ផង​។​

​លោក​បាន​បន្តទៀតថា ក្នុងនាម​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​, ក្រោម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​សូម​លើកទឹកចិត្ត​ឱ្យ វិនិយោគិន​ទាំងអស់​ទាញយក​អត្ថប្រយោជន៍​ក្នុង​ការបង្កើត​ទំនាក់ទំនង នា​ថ្ងៃនេះ ដើម្បី​ស្វែង​ទាញ​យក​ឱកាស​ពី​សក្ក​ដស​នុព​ល​នៃ​ខេត្ត​ព្រះសីហនុ តាម​លទ្ធភាព​ជាក់ស្តែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.