ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​បង្ក្រាប​ក្មេង​ទំនើង​ចំនួន​៨​នាក់ នៅ​ខេត្ត​កំពង់ធំ បន្ទាប់​ពី​បង្ហោះ​សំ​ញ៉ែង​កាន់​ដាវ និង​កាំបិត​តាម​បណ្ដាញ​សង្គម

​បង្ក្រាប​ក្មេង​ទំនើង​ចំនួន​៨​នាក់ នៅ​ខេត្ត​កំពង់ធំ បន្ទាប់​ពី​បង្ហោះ​សំ​ញ៉ែង​កាន់​ដាវ និង​កាំបិត​តាម​បណ្ដាញ​សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៨​នាក់ ដែល​បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​ប្រើ​ដាវ កាំបិត​សំ​ញ៉ែ​ង​ធ្វើឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម ។ កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ គឺ​អនុវត្ត​តាម​គោលការណ៍​យ៉ាង​តឹងរឹង​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​, នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, លោក នួន ផា​រ័ត្ន អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​, លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត ។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ឧត្តមសេនីយ៍ទោ ហេង សុផល បាន​ប្រាប់​អ្នកសារព័ត៌មាន អោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើ​ង បង្ហោះ​វីដេអូ បំពុល​សង្គម លោក​បាន​បញ្ជា​ឱ្យ​លោក​ឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៨​នាក់ នៅវេលា​ម៉ោង​១០ និង​០០​នាទី នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​ប្រើ​ដាវ កាំបិត​សំ​ញ៉ែ​ង ធ្វើអោយ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់​។​

​ក្មេង​ទំនើង​ទាំង​៨​នាក់​រួម​មាន​ដូចខាងក្រោម​៖
​ទី​១៖ ឈ្មោះ ញ៉​ច ឃួន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​
​ទី​២៖ ឈ្មោះ ម៉េត កឺ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
​ទី​៣៖ ឈ្មោះ វន សោម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
​ទី​៤៖ ឈ្មោះ ញ៉ុច សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
​ទី​៥៖ ឈ្មោះ ជី ម៉ៅ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​
​ទី​៦៖ ឈ្មោះ ហឿន សុខ​ហាវ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​
​ទី​៧៖ ឈ្មោះ កែម គា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
​និង​ទី​៨៖ ឈ្មោះ ញៀច ផាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។​

​លោកស្នងការ​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ រស់នៅ​ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្ដាន់ និង​ត្រូវបាន​បញ្ជូន​មក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​អនុវត្តន៍​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.