ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅ​ជា​មជ្ឈមណ្ឌល​វិនិយោគ និង​អភិវឌ្ឍ​ដ៏​រស់​រវើក​មួយ​ក្នុង​អាស៊ាន

ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅ​ជា​មជ្ឈមណ្ឌល​វិនិយោគ និង​អភិវឌ្ឍ​ដ៏​រស់​រវើក​មួយ​ក្នុង​អាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមការងារ​ជំរុញ​ការ វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ និង រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​រៀបចំ «​វេទិកា​ទាក់ទាញ​វិនិយោគ​មក​ក្នុង​ខេត្ត​ព្រះសីហនុ​» ដែល​មាន​អ្នកចូលរួម​ជា​វិនិយោគិន ធុរជន​បរទេស និង ខ្មែរ នៅក្នុង​ប្រទេស និង​ក្រៅប្រទេស រួម​ទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ សរុប​ប្រមាណ ៣០០ នាក់​។​

​វេទិការ​នេះ​ធ្វឡើ​ង​ក្រោម​អធិបតីភាព​ដ៏​របស់​បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ និង លោក ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ។​

​វេទិកា​នេះ​មាន​គោលបំណង​បង្ហាញ​អំពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ​ដល់​វិនិយោគិន​ក្នុងស្រុក និង អន្តរជាតិ សំដៅ​ទាក់ទាញ និង​ជំរុញ​ការវិនិយោគ​មក​ក្នុង​ខេត្ត​ព្រះសីហនុ ។​

​ថ្លែង​នាឱកាស​នោះ​, បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប បាន​គូសបញ្ជាក់ថា វេទិកា​នេះ ត្រូវបាន​រៀបចំ​ឡើង​ស្ថិតក្នុង​ក្របខណ្ឌ​នៃ កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ប្រពៃ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សំដៅ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ តាមរយៈ​ការជំរុញ​ការវិនិយោគ​, ការអភិវឌ្ឍ​ឧស្សាហកម្ម​, ការស្តារ​កំណើនសេដ្ឋកិច្ច និង បំពេញ​បន្ថែម​លើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ និង យន្តការ​ដែល​មាន​លក្ខណៈ​ជា​កញ្ចប់​, ប្រទាក់​ប្រឡា​, មុត​ស្រួច​, និង សាមញ្ញ ។​

​វេទិកា​វិនិយោគ​នាពេលនេះ បាន​ផ្តល់​កាលានុវត្តភាព​ពិសេស ជូន​វិនិយោគិន ដែល​មាន​ការចាប់អារម្មណ៍​លើ​ធុរកិច្ច​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​៖ ១. ឧស្សាហកម្ម​, ២. ទេសចរណ៍ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​, ៣. ភស្ដុភា​រកម្ម និង ដឹកជញ្ជូន​, ៤. ហិរញ្ញវត្ថុ​, ធនាគារ​, និង អចលនទ្រព្យ​, និង ៥). កសិកម្ម និង ការកែច្នៃ​ម្ហូបអាហារ តាមរយៈ​ការស្វែងយល់​ពី​ក្រុមហ៊ុន​សំខាន់ៗ ដែល​បាន និង កំពុង​វិនិយោគ និង ប្រកប​អាជីវកម្ម​ដោយផ្ទាល់​, ការប្រឹក្សា​យោបល់ និង ជំនួប​ធុរកិច្ច​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ក្រុមការងារ និង វិនិយោគិន​, ជំនួប​ធុរកិច្ច​ក្នុងចំណោម​ធុរជន និង ការធ្វើ​ទស្សនកិច្ច​សិក្សា​គម្រោង​វិនិយោគ​នានា នៅ​ទីតាំង​គម្រោង ដែល​មាន​ស្រាប់​នៅក្នុង​ខេត្ត ។​

​បណ្ឌិត​សភាចារ្យ​បាន​បន្ថែមថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​សក្តានុពល​ធំធេង ហើយ​វេទិកា​វិនិយោគ​នាពេលនេះ គឺជា​ឱកាស​ដ៏​មាន​តម្លៃ សម្រាប់​ស្វែងយល់​អំពី​សក្ដានុពល​វិនិយោគ​នៅក្នុង​ខេត្ត និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅ​ជា​មជ្ឈមណ្ឌល​វិនិយោគ និង អភិវឌ្ឍ​ដ៏​រស់​រវើក​មួយ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ។​

​សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ក្នុង​ផែនការ​រៀបចំ​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ ២០៣៨ ដោយ​រៀបចំ និង អភិវឌ្ឍ «​ខេត្ត​ព្រះសីហនុ ជា​ទីក្រុង​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍ​ធុរកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​ប្រកប ដោយ​ភាពរស់រវើក ឆ្លាត​និង បរិ​យាប​ន្ន​» តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប​បៃតង ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​រស់​រវើក និង មាន​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​បំផុត តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ និង មជ្ឈមណ្ឌល​កំណើន​ជាតិ ។​

​បណ្ឌិត​សភា​ចារ្យ បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន និង​អ្នកចូលរួម​ទាំងអស់ ទាញ​យក​អត្ថប្រយោជន៍​ក្នុង​ការបង្កើត​ទំនាក់ទំនង​ក្នុង​វេទិកា​វិនិយោគ​នា​ថ្ងៃនេះ ដើម្បី​ទាញយក​ឱកាស​ពី​សក្តានុពល​នៃ​ខេត្ត​ព្រះសីហនុ តាម​លទ្ធភាព​ជាក់ស្តែង ព្រមទាំង​ដាក់​ពាក្យ​ស្នើ​មក​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ជាមួយនេះ​, ក្រុមការងារ​នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការផ្តល់​សេវា​ប្រឹក្សា​យោបល់​, ការពន្យល់​ច្បាស់ៗ​, ការពិនិត្យ និង សម្រេច​ជា​គោលការណ៍​ផ្តល់​ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង ការសម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​, ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ និង ការថែទាំ​វិនិយោគ ដោយ​ឥតគិតថ្លៃ ប្រកប​ដោយ​វិជ្ជាជីវៈ និង ទំនុកចិត្ត តាម​យន្តការ «​ច្រកចេញចូល​តែ​មួយ​» ដែល​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ផ្តល់​នូវ​ការសម្របសម្រួល កិច្ចសហការ និង ការគាំទ្រ​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.