ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់

ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​, លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​រាយការណ៍​ថា យុទ្ធនាការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បាន​ចែកចេញ​ជា​០៣​ដំណាក់កាល​៖

*​ដំណាក់កាល​ទី​១ ចាប់ពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣ បាន​ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​ឃ្លុំ​ដកហូត​ដី បាន​ចំនួន​២៩,៩១៤​ហិកតា​។
*​ដំណាក់កាល​ទី​២ ចាប់ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៤ ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​របស់​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី អ៊ាង សុផល្លែត និង​កម្លាំង​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានរៀបចំ​អនុគណៈកម្មការ ចំនួន​១០​ក្រុម ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប ចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស និង​ឃ្លុំ​ដកហូត​ដី​ទុកជា​សម្បត្តិ​រដ្ឋ បាន​ចំនួន​៩,៥៩៣​ហិកតា​។​
*​ដំណាក់កាល​ទី​៣ ក្រោយ​ពេល​កម្លាំង​ថ្នាក់ជាតិ​ដកចេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​បង្រួម​មក​ត្រឹម​០៦​ក្រុម​វិញ ដើម្បី​សន្សំ​សំចៃ​ថវិកា​ដែល​មាន និង​ងាយស្រួល​គ្រប់គ្រង​ភូមិសាស្ត្រ ដែល​បាន​ឃ្លុំ​ដកហូត​បាន​៣៩,៥០៧​ហិកតា ប្រកបដោយ​ការទទួលខុសត្រូវ និង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ជនល្មើស​វិលត្រឡប់​ចូល​វិញ​បាន រួម​នឹង​ការបន្ត​បង្ក្រាប​និង​ឃ្លុំ​ដកហូត ទីតាំង​បទល្មើស​ដែល​នៅ​សេសសល់​។​

​លោក ខូ​យ រី​ដា បាន​បន្តថា ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល ដោយ​បាន​ប្រើប្រាស់​កម្លាំង​សរុប ចំនួន​៣១៦​នាក់ ប្រចាំការ​ល្បាត ទប់ស្កាត់​បង្ក្រាប និង​ឃ្លុំ​ដកហូត​ដី​ទុកជា​សម្បត្តិ​រដ្ឋ​វិញ បាន​ចំនួន​៤,៣៨២​ហិកតា​បន្ថែមទៀត គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ សរុប​ការ​ឃ្លុំ​ដកហូត​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ ទាំង​០៣​ដំណាក់កាល មាន​ចំនួន​៤៣.៨៨៩​ហិកតា​។ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ដែនដី សំណូមពរ​ដី​ដែល​ត្រូវ​អភិរក្ស ក្នុង​តំបន់ការពារធម្មជាតិ គឺ​ត្រូវ​អភិរក្ស​ឱ្យបាន​ដាច់ខាត ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ និង​អាស្រ័យ​ផល ក្រៅ​ពី​ដី​ដែល​បាន​ឃ្លុំ ដកហូត គួរ​ទទួលបាន​ភាពស្រប​ច្បាប់​។​

​បន្ទាប់​ពី​ការលើកឡើង របស់​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង​លោក​បណ្ឌិត អ៊ាង សុផល្លែត ទាក់ទិន​នឹង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ និង​ការដាំ​ដើមឈើ​ឡើងវិញ​រួចមក​, លោក​រដ្ឋមន្ត្រី កែវ រតនៈ បាន​ថ្លែងថា កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​មួយ​ជ្រុង និង​មួយ​ជ្រុង​ទៀត គឺ​យើង​ឈាន​ទៅ​មើល​ការ​ប្រឈម និង​បទពិសោធន៍​ដែល​យើង​ដកស្រង់​បាន ហើយ​ស្នើសុំ​គំនិត​រួម ដើម្បី​សាកល្បង ក្រែង​អាចឈាន​ទៅ​ដល់​ការកំណត់ នូវ​ត្រីវិស័យ និង​ផ្លូវ​ទៅមុខ ដើម្បី​ពន្លត់ភ្លើង​កុំ​ឱ្យ​អង្គុយ​បក់​ផ្សែង ព្រោះថា​ទាំង​កងកម្លាំងប្រដាប់អាវុធ ទាំង​អាជ្ញាធរ ជាពិសេស​ថ្នាក់កណ្ដាល​តែម្ដង គឺ​មាន​ភារកិច្ច​ច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ថ្ងៃនេះ​មាន​ការចូលរួម​ទាំង​ថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ស្ថាប័ន​តុលាការ មកជួបជុំ​គ្នា​ដើម្បី​ប្រមូល​ធាតុ​ចូល ឈានទៅ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ឱ្យខាងតែបាន​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.