ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​រតនគិរី រាប់​រយ​ហិកតា​ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​មាន​ការ​ឈួសឆាយ​យ៉ាងគំហ៊ុក​

ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​រតនគិរី រាប់​រយ​ហិកតា​ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​មាន​ការ​ឈួសឆាយ​យ៉ាងគំហ៊ុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ÷ មាន​សេចក្តីរាយការណ៍​មក​ថា ដីព្រៃ​រាប់រយ​ហិកតា​នៅ​ចំណុច​កន្ទុយ​នាគ ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ត្រូវ​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​យ៉ាង​គំហ៊ុក ខណៈ​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ឈួសឆាយ និង​ផ្តួលរំលំ​ដើមឈើ​ធំៗ យ៉ាង​រង្គៀល ដោយ​មិនដឹងថា​ទីតាំង​ឈួសឆាយ​ខាងលើនេះ បាន​ទទួល​សិទ្ធិ​រឺ​ច្បាប់​អនុញ្ញាត​អោយ​ឈួសឆាយ​ចេញពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះឡើយ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ប្រភព​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ធនធានធម្មជាតិ បាន​បង្ហើប​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ទីតាំង​ដែល​គ្រឿងចក្រ​កំពុង​តែ​ធ្វើការ​ឈួសឆាយ​ខាងលើនេះ ពួកគាត់​ពុំ​ទាន់​បាន​ដឹង​ច្បាស់​ថា​ជា​របស់​អ្នកណា ឬ​ក្រុមហ៊ុន​វិនិយោគ​ណា មានឈ្មោះ​អ្វី ឱ្យ​ពិតជា​ក់លាក់​នោះទេ ដោយសារតែ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា​។​

​ទន្ទឹម​និង​មានការ​ឈួសឆាយនេះ គេ​សង្កេតឃើញថា​ដើមឈើ​ធំៗ ដូចជា​ស្រឡៅ ផ្ចឹក សុ​ក្រំ និង​ដើមឈើ​ជាច្រើន​ប្រភេទ​ទៀត​ត្រូវបាន កាត់​ចុង កាត់​គល់​រួច​ត្រូវបាន​ដឹក​ជញ្ជូន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ថែមទៀត​ផង ។

​ប្រជាពលរដ្ឋ​ទូ​រទាំង​ប្រទេស​មាន​ការងឿងឆ្ងល់​ថា តើ​ទីតាំង​ដែល​កំពុងតែ​ធ្វើការ​ឈួសឆាយ យ៉ាង​សកម្ម​ជា​រៀង​រាល់ថ្ងៃ​នៅ​ចំណុច​ខាងលើ​នេះ ជា​គម្រោង​អ្វី​អោយ​ប្រាកដ ជា​របស់​ក្រុមហ៊ុន​ណា​ដែរ​? ហើយ​ទទួលបាន​ច្បាប់​ឈូសឆាយ​ចេញពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាខ្លះ​? ជា​គម្រោង​វិនិយោគ​អ្វី​ទៅ​វិញ​? បើសិនជា​គម្រោង​វិនិយោគ​នេះ​មានច្បាប់ ហេតុអ្វី​បានជា​ដាក់​ទីតាំង​ចំ​តែ​កន្លែង​ដែល​មាន​ព្រៃ​ក្រាស់​និង​មាន​ដើមឈើ​ធំៗ​ទៅវិញ​? ចុះ​ខ្វះ​អ្វី​ដី​ដែល​រាជរដ្ឋាភិបាល​បាន​ដកហូត​ពី​ក្រុមហ៊ុន​នានា ដែល​ប្រកាស​ក្ស័យធន​រាប់​មុឺន​ហិកតា​ទូទាំងប្រទេស ជា​ដី​ដែល​ស្អាត​ស្រាប់ តួ​យ៉ាង​ដីព្រៃ​អង់​តែ​ន​ក្នុង​ខេត្ត​កំពង់ធំ ដី​ទំនេរ​ច្រើនណាស់ មិន​ពិបាក​ក្នុង​ការចំណាយ​ច្រើន​ទៅលើ​ឈ្នួល​..? អត់​យល់​ទេ​សម័យ​នេះ​ហើយ​នៅ​មាន​ក្រុមហ៊ុន​ឈួសឆាយ​ដី​ព្រៃទៀត​។

​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ធនធានធម្មជាតិ ស្នើសុំ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​រតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ពិសេស​គោរព​រាយការណ៍​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ទាន​ចាត់​កម្លាំង​ជា​មន្ដ្រីក្រោមឱវាទ​ត្រួតពិនិត្យ​មើល​ទីតាំង​ឈួសឆាយ​ដី​ព្រៃ​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ​ផង​ទាន ពីព្រោះ​ទីតាំង​ខាងលើ​នេះ​មិនមែន​ជា​ដីព្រៃ​រិច​រិល​ទេ សុទ្ធតែ​ជា​ព្រៃស្រោង មាន​ដើមឈើ​ធំៗ និង​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ ពិសេស​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​៕ (​វគ្គ​០១)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.