ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អញ្ជើញ​អបអរសាទរ​ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០២៤ ក្រោម​ប្រធានបទ “​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​ភាព​ធន​សហគមន៍​ក្នុង​សន្តិភាព​”

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អញ្ជើញ​អបអរសាទរ​ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០២៤ ក្រោម​ប្រធានបទ “​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​ភាព​ធន​សហគមន៍​ក្នុង​សន្តិភាព​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ឯកឧត្តម ម៉ា​ង ស៊ី​ណេត ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ខេត្ត​ព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រី​សាខា យុវជន​ស្ម័គ្រចិត្ត រួម​ទាំង​សប្បុរសជន ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០២៤ ក្រោម​ប្រធានបទ “​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​ភាព​ធន​សហគមន៍​ក្នុង​សន្តិភាព​” ដែល​មាន​អ្នកស្ម័គ្រចិត្ត​មក​ពី​ក្រុង​ស្រុក​ទាំង​៥​ចំនួន ២៧៦​នាក់ នៅ​សាលា​ដុន​បូ​ស្កូ ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រសៀល​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ា​ង ស៊ី​ណេត ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា បាន​អាន​សារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០២៤ ក្រោម​ប្រធានបទ “​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​ភាព​ធន់​សហគមន៍​ក្នុង​សន្តិភាព​” ក្នុង​មាន​គោលបំណង​សម្តែង​នូវ​កត្តញ្ញូតាធម៌ ទទួលស្គាល់​ស្នាដៃ និង​គុណ​តម្លៃ នៃ​ការលះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​របស់​អ្នកស្ម័គ្រចិត្ត ដែល​បាន​លះបង់​ពេលវេលា ក្នុង​ការជួយ​សង្គ្រោះ​អាយុជីវិត​, ការកសាង​ភាព​ធន់​សហគមន៍​,​ការពង្រឹង​កម្លាំង​សកម្ម​នៅ​មូលដ្ឋាន និង​ក្នុង​ការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ ដើម្បី​បុព្វហេតុ​មនុស្សធម៌​នៅ​គ្រប់​ទីកន្លែង​។​

​ពី​ធី​នេះ​ធ្វើឡើង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ស្ម័គ្រចិត្ត​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ តែងតែ​លះបង់​ពេលវេលា​កម្លាំងកាយ​កម្លាំង​ចិត្ត​មិន​ថា​ថ្ងៃ​យប់​កម្លាំង​អ្នកស្ម័គ្រចិត្ត​ចូលរួម​សម្មភាព​មនុស្សធម៌​ជាមួយ​សាខា​យើង​ជា​និច្ច​។​

​ក្នុងនោះ​លោក គាំ សុខុម នាយក​សាខា បាន​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើអោយ​មាន​សុខភាព​ល្អ​និង​អាយុ​វែង​គឺ សូម​បងប្អូន​ហាត់ប្រាណ​ជា​រាងរាល់ថ្ងៃ ហូប​បន្លែ​ធម្មជាតិ​អោយបាន​ច្រើន សូម​បងប្អូន​កាត់បន្ថយ អាហារ​មាន​សារធាតុ​ខ្លាញ់ ផ្អែម ប្រៃ ជាពិសេស​គ្រឿង​ស្រវឹង​វា​អាច​ធ្វើអោយ​បងប្អូន​ជួបប្រទៈ​នូវ​ជំងឺ​ផ្សេងៗ ហើយ​មន្ត្រី​សាខា​ក៏​បាន​ផ្សព្វផ្សាយ​វិជ្ជា​សង្គ្រោះ​បឋម​ដល់​បងប្អូន​អ្នកស្ម័គ្រចិត្ត​បាន​ចូលរួម​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ក៏​បាន​ឧបត្ថម្ភ​សម្ភា​រះ​ជូន​អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហម​ចំនួន ២៧៦​នាក់ ក្នុង​ម្នាក់ ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ កន្ទេល​១ ឃី​ត​១​កញ្ចប់ (​មុង​១ ភួយ​១ សារុង​១ ក្រមា​) និង​ថវិកា ៥​ម៉ឺន​រៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.