ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ក្នុង​ភូមិសាស្ត្រ​ឃុំ​វាល នៃ​ស្រុក​កណ្តៀង ចាប់ផ្តើម​រុះរើ​សំណង់ ដែល​សង់​លើដី​សាធារណៈ​របស់​រដ្ឋ​

ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ក្នុង​ភូមិសាស្ត្រ​ឃុំ​វាល នៃ​ស្រុក​កណ្តៀង ចាប់ផ្តើម​រុះរើ​សំណង់ ដែល​សង់​លើដី​សាធារណៈ​របស់​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ប្រជាពលរដ្ឋ ចំនួន​៥៦​គ្រួសារ ដែល​ទទួលរង​ផលប៉ះពាល់ ក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ក្នុង​ភូមិសាស្ត្រ​ឃុំ​វាល នៃ​ស្រុក​កណ្តៀង គិត​ចាប់ពី​ចំណុច​ផ្សារ​ក្បាល​ហុង រហូតមក​ដល់​ក្រោម​ស្ពាន​អាកាស​ផ្លូវ​វៀង​ក្រុង បាន​នឹង​កំពុង​ចាប់ផ្តើម​រុះរើ​សំណង់​ជា​បន្តបន្ទាប់ ដែល​បាន​សង់​លើដី​សាធារណៈ​របស់​រដ្ឋ ក្រោយ​ពួកគាត់​យល់ព្រម​ទទួល​យក​ដី​ឡូតិ៍​លំនៅដ្ឋាន​ថ្មី តាមរយៈ​ការបោះឆ្នោត ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​ការរុះរើ​នេះ​ទៀតសោធ ត្រូវបាន​ធ្វើឡើង​ស្រប​តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ស្រុក​កណ្តៀង ស្តី​ពី​ការរុះរើ​សំណង់​បណ្តោះអាសន្ន លើ​ដី​ចំណី​ផ្លូវ​កៅស៊ូ​លេខ​១០១ តាម​បណ្តោយ​មាត់​ស្ទឹង​ពោធិ៍សាត់ ត្រើយ​ខាងលិច ក្នុង​មូលដ្ឋាន​ភូមិ​ក្បាលហុង ភូមិ​វាល ភូមិ​ពោធិ៍​កំបោរ និង​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល ស្រុក​កណ្តៀង ឱ្យបាន​ត្រឹម​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​ជា​កំហិត​។​

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃ​ទី​០៤-០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ ប្រភេទ (​ខ​) និង​(​ក​) សរុប​ចំនួន​៥៦​គ្រួសារ បាន​មក​ចូលរួម​ចាប់ឆ្នោត ទទួល​យក​ដី​ឡូតិ៍​លំនៅដ្ឋាន ជា​ការដោះដូរ​គោលនយោបាយ នៅ​ទីតាំង​ដី​ឡូតិ៍ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។​

​ប្រជាពលរដ្ឋ ប្រភេទ (​ក​) មាន​ចំនួន ៣០​គ្រួសារ សំដៅលើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន និង​រស់នៅ​ជា​អចិន្ត្រៃយ៍ ត្រូវ​ទទួលបាន​ដី ៨x២០​ម៉ែត្រ​, ប្រភេទ (​ខ​) មាន​ចំនួន​២៦​គ្រួសារ សំដៅលើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ដី​ទំនេរ ឬ​ដី​ដាំ​ដំណាំ រោង ឬ​លំនៅឋាន​ផ្សេងៗ ដែល​មិនមែន​ជា​លំនៅឋាន​រស់នៅ​ជា​អចិន្ត្រៃយ៍ ត្រូវ​ទទួលបាន​ដី ៥x២០​ម៉ែត្រ​។​

​ការដោះដូរ​នេះ គឺ​ដើម្បី​យក​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​ពួកគាត់​បាន​កាន់កាប់ ប្រើប្រាស់​អាស្រ័យ​ផល ធ្វើការ​អភិវឌ្ឍន៍​ជា​ច្រាំង​ស្ទឹង មាន​សួនច្បារ មាន​កន្លែង​ហាត់ប្រាណ មាន​កន្លែង​ស្រស់ស្រូប​យក​ខ្យល់​អាកាស មាន​ដាក់​ទូ​រទូរ​ស្សន៍​LED និង​អាច​រៀបចំ​កន្លែង​លក់ដូរ ឱ្យមាន​សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បូក​រួម​ទាំង​អនាម័យ​បរិស្ថាន​។​

​សម្រាប់​ទីតាំង​ដី ដែល​ត្រូវ​ដោះ​ដូរ​ជូន​ពួកគាត់ ទាំង​៥៦​គ្រួសារ ត្រូវបាន​រដ្ឋបាលខេត្ត​ពោធិ៍សាត់ រៀបចំ​ឱ្យមាន​ផ្លូវ ទឹក ភ្លើង និង​ប្រព័ន្ធ​លូ​គ្រប់គ្រាន់ ជា​ពិសេស​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​តកូនតចៅ និង​នៅ​ក្បែរ​ទីប្រជុំជន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.