ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ដៃ​ខំ​អនុវត្ត មាត់​ខំ​ផ្សព្វផ្សាយ​៖ ពីរ​សប្ដាហ៍​នេះ គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ផ្សព្វផ្សាយ​បាន​ជិត​៦​ពាន់​លើក ពលរដ្ឋ​ចូលរួម​ជាង​២​សែន​នាក់​!

​ដៃ​ខំ​អនុវត្ត មាត់​ខំ​ផ្សព្វផ្សាយ​៖ ពីរ​សប្ដាហ៍​នេះ គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ផ្សព្វផ្សាយ​បាន​ជិត​៦​ពាន់​លើក ពលរដ្ឋ​ចូលរួម​ជាង​២​សែន​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្រឹម​រយៈពេល​២​សប្ដាហ៍​នៃ​ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ មន្ត្រី​ពាក់ព័ន្ធ​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​-​មាន​សុវត្ថិភាព​យ៉ាងសកម្ម ដោយ​រៀបចំ​បាន​ចំនួន​៥,៩៧៧​លើក​នៅ​ទូទាំង​ប្រទេស និង​មាន​អ្នកចូលរួម​ប្រមាណ​២៥៥,៥២៩​នាក់​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ ឱ្យដឹង​នា​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤​។

​លោក​បណ្ឌិត ទូច សុឃៈ បាន​គូសបញ្ជាក់ថា សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ទាំងនោះ ភាគច្រើន​បាន​ធ្វើឡើង​នៅ​តាម​វេទិកាសាធារណៈ និង​កម្មវិធី​ជួបជុំ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​មាន​ការចូលរួម​ផ្សព្វផ្សាយ​ទាំង​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ជា​ពិសេស​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។

​នៅពេល​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា​ភាគច្រើន​ប្រជាពលរដ្ឋ​នឹង​ចូលរួម​គាំទ្រ​ការអនុវត្ត​លក្ខណៈសម្បត្តិ​ទាំង​៧​នៃ​គោលនយោបាយ ជាអាទិ៍ ចូលរួម​រាយការណ៍​អំពី​ករណី​បទល្មើស​នានា ដូចជា​ករណី​លួច ករណី​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​។

​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព មាន​លក្ខណៈសម្បត្តិ​៧​យ៉ាង ដោយ​កំណត់​អំពី​ការងារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ ដូច​ជា​ការទប់ស្កាត់​ប​ទ​ល្មើស​ក្នុងសង្គម ការផ្ដល់សេវា​សាធារណៈ ការងារ​អនាម័យ​និង​បរិស្ថាន ការទប់ស្កាត់​គ្រោះថ្នាក់​សង្គម​លើ​ពលរដ្ឋ និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម​។

​គោលនយោបាយ​នេះ ជា​មរតក​នៃ​ការសម្រេចចិត្ត​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បន្ត​ប្ដេជ្ញាចិត្ត​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​៕

​សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.