ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២៤​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២៤​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០២៤ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​រាយការណ៍​អំពី​លទ្ធផល​សកម្មភាព​ជែក​ពិភាក្សា​នៃ​ដំណើរការ​សន្និបាត​រយៈ​ពេល​០១​ព្រឹក​និង​រាយការណ៍​អំពី​របាយការណ៍​លទ្ធផល​ប្រតិបត្តិការ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រយៈពេល​០១​ឆ្នាំ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​មានប្រសាសន៍​លើកឡើង​វាយតម្លៃ​ខ្ពស់ ពី​ការខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នគរបា​ល​រាជធានី​ភ្នំពេញ ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​បាន​ល្អ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​មាន​ការថយចុះ និង​ការពារ​សន្តិសុខ​គ្រប់​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ជោគជ័យ​។​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ណែនាំ​ឲ្យ​បន្ត​ពង្រឹង​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​អំពើ​ឆក់​ទ្រព្យសម្បត្តិ​បញ្ហេ​ក្មេង​ទំនើ​ង ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​អន្តរជាតិ​ផង​ដែរ និង​បន្ត​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​បទល្មើស​គ្រឿងញៀន​នៅ​តាម​បណ្តា​ក្លឹប និង​នៅតាម​គោលដៅ​លួចលាក់​ចែកចាយ ជួញដូរ​គ្រឿងញៀន​ផ្សេងៗ​។​

​នា​ឱកាស​នោះ គណៈអធិបតី​ក៍បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​លាន​រៀល និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៥​លាន​រៀល​និង​ឧបត្ថម្ភ​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.