ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖ ករណី​ឃាតកម្ម​លើ​អ្នកកាសែត​នៅ​សៀមរាប តុលាការ​បាន​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ហើយ ដើម្បី​ធានា​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាម​ច្បាប់​ជា​ធរមាន​

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖ ករណី​ឃាតកម្ម​លើ​អ្នកកាសែត​នៅ​សៀមរាប តុលាការ​បាន​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ហើយ ដើម្បី​ធានា​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាម​ច្បាប់​ជា​ធរមាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤
“​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​នៅ​ខេត្ត​សៀមរាប តុលាការ​បាន​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ហើយ ដើម្បី​ធានា​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាម​ច្បាប់​ជា​ធរមាន​”​។ នេះ​ជា​ការលើកឡើង​របស់ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។

​ជាមួយគ្នានេះ ឯកឧត្តម​អ្នកនាំពាក្យ បាន​បញ្ជាក់បន្ថែម​ថា​៖ “​គេ​មិន​ត្រូវ​យក​ករណី​បាត់បង់​ជីវិត​របស់​អ្នកសារព័ត៌មាន​អន​ឡាញ​នៅ​ខេត្តសៀមរាប លោក ឈឿង ឈឹង មក​ប្រើប្រាស់​ជា​របៀបវារៈ​ដើម្បី​កេងចំណេញ​ផ្នែក​នយោបាយ​របស់​ក្រុម​ណាមួយ​ឡើយ ដោយ​ត្រូវ​ទុក​ភារកិច្ច​អនុវត្ត​ច្បាប់​ជូន​ស្ថាប័ន​តុលាការ​ក្នុង​ការអនុវត្ត​ទៅតាម​នីតិវិធី​”​។

​ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ លើកឡើង​ដូច្នេះ​បន្ទាប់ពី​មាន​ក្រុម​មួយចំនួន​ដែល​បាន​លើកឡើង​ប្រាសចាក​ពី​ការពិត​ដែល​នាំឲ្យ​មាន​ការភ័ន្តច្រឡំ​ទៅ​ដល់​សាធារណជន​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​អំណ​អរគុណ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​យកចិត្ត​ទុក​ដាក់ចំពោះ​ករណី​ឃាតកម្ម ដោយ​ការ​លប​លួ​ប​បាញ់​លើ​អ្នកកាសែត​របស់​យើង​រូបនេះ​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សាលាដំបូង​ខេត្តសៀមរាប ដឹកនាំ​ដោយ​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ថា អ្នកសារព័ត៌មាន​ឈ្មោះ ឈឿង ឈឹង ត្រូវបាន​គេ​សម្លាប់​ក្រោម​ហេតុផល​នៃ​ទំនាស់​រវាង​បុគ្គល​ផ្ទាល់​ពាក់ព័ន្ធ​ទៅនឹង​ការ​ទារ​ប្រាក់​ជា​ថ្នូរ​ការ​មិន​ចុះ​ផ្សាយ និង​ការ​មិន​រាយការណ៍​ទៅកាន់​មន្ត្រី​បរិស្ថាន​។ ឯកឧត្តម​ព្រះរាជអាជ្ញា បានបញ្ជាក់​ថា យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​មាន​ជា​បណ្ដើរៗ​ហើយ​ដោយ​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ឃុំខ្លួន​។​

​ទន្ទឹមនេះ អយ្យការ​នឹង​បន្ត​ជំហរ​ក្នុង​ការអនុវត្ត​ច្បាប់​មិន​ត្រឹមតែ​ក្នុងដំណាក់កាល​ចោទប្រកាន់ ដំណាក់កាល​ស៊ើបសួរ តែ​នឹង​បន្ត​ឃ្លាំមើល​លើ​ការអនុវត្ត​ច្បាប់​ដល់​ដំណាក់កាល​ជម្រះក្តី ដើម្បី​ធានា​ថា​ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ី លឿយ ត្រូវ​ទទួលខុសត្រូវ​នូវ​អំពើ​ប្រព្រឹត្ត​របស់ខ្លួន​ចំពោះ​មុខ​ច្បាប់​។​

​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ដើម្បី​បន្ថែម​ស្ថាន​ទម្ងន់ទោស​ដល់​ជន​ត្រូវ​ចោទ ព្រះរាជអាជ្ញារ នឹង​ប្តូរ​បទ​ចោទ​ទៅ​លើ​ជន​ត្រូវ​ចោទ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ទៅជា បទ​ឃាតកម្ម​វិញ ដោយសារ​តែ​ពី​មុន​ជនរងគ្រោះ​គ្រាន់តែ​រងរបួស​សម្រាក​ព្យាបាល ហើយ​ក្រោយមក​ជនរងគ្រោះ​បាន​ទទួលមរណភាព​។ ជន​ត្រូវ​ចោទ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគា​រ​ចន្លោះ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ឯកឧត្តម​ព្រះរាជអាជ្ញា បាន​រំលឹកថា​៖ “​អង្គហេតុ​គឺ​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ជនជាប់ចោទ​ឈ្មោះ ស៊ី លឿយ ជា​កសិករ​បាន​យក​កាំភ្លើង​កែច្នៃ​សម្រាប់​បាញ់​សត្វ ទៅ​ស្ទាក់​លប​លួច​បាញ់​ជនរ​ង​គ្រោះ​ឈ្មោះ ឈឿង ឈឹង នៅក្នុង​ព្រៃ​ឆ្ងាយ​ពី​ភូមិ បណ្តាលអោយ​ជនរងគ្រោះ​ឈឿង ឈឹង ដែល​ជា​អ្នកសារព័ត៌មាន​អន​ឡាញ មក​ពី​អង្គភាព​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ ក្នុង​ខេត្ត​សៀមរាប ត្រូវ​ត្រង់​ពោះ ដែល​៣​ថ្ងៃ​ក្រោយមក​ជនរងគ្រោះ​បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​សូមបញ្ជាក់​ថា កន្លងមកនេះ ក្នុងករណី​ដែល​មាន​ហេតុការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន ក្រុមខ្លះ និង​អង្គការ​ខ្លះ តែងតែ​ចោទប្រកាន់ថា​ជា​រឿង​នយោបាយ ដោយ​មិន​បាន​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​នោះទេ ដូចជា​ករណី​នេះ​ជាដើម​ដែល​ការពិត​គឺជា​ករណី​ទំនាស់​បុគ្គល​។ ប៉ុន្តែ​ឯកឧត្តម​អ្នកនាំពាក្យ បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​សម្តែង​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​លោក ឈឿង ឈឹង​។​

​ឯកឧត្តម​អ្នកនាំពាក្យ ក៏​ស្នើ​ជា​ថ្មី​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​គឺ​ត្រូវ​គោរព និង​អនុវត្ត​ឱ្យបាន​ម៉ត់ចត់​នូវ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​បាន​ដាក់ចេញ​ឱ្យ​ប្រើប្រាស់​ដោយ​ក្រសួង​ព័ត៌មាន នា​ពេល​កន្លង​ទៅ​។​

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.