ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ប្រកាស​តែងតាំង​លោក សុខ ពេញវុ​ធ ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក នួន ផា​រ័ត្ន​

​ប្រកាស​តែងតាំង​លោក សុខ ពេញវុ​ធ ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក នួន ផា​រ័ត្ន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ សមាជិក​គណៈ​អចិន្ត្រៃយ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក នួន ផា​រ័ត្ន ដែល​ទទួលបាន​ការជឿ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​គណបក្ស ឱ្យទៅ​ទទួល​តួនាទី ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ​។​

​ពិធី​ប្រកាស​តែងតាំង​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ជ្រួ​ន ថេ​រ៉ា​វ៉ាត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ថ្លែងថា ក្រុមការងារ​យុវជន​គណបក្ស ជា​កម្លាំង​ស្នូល​មិន​អាច​ខ្វះ​បាន ដែល​ទាមទារ​អោយ​យុវជន​របស់​យើង ពង្រឹង​ខ្លួន​បន្ថែម​ទៀត ស្របទៅតាម​គោលនយោបាយ​របស់​គណ​បក្ស ដើម្បី​ជា​កម្លាំង​បន្តវេន​ដ៏​រឹងមាំ​របស់​គណបក្ស​។ សំរាប់​ថ្ងៃនេះ លោក សុខ ពេញវុ​ធ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ថ្មី ដើម្បី​បន្ត​នូវ​និរន្តរភាព​នៃ​ការងារ ដឹកនាំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ថ្នាក់​រាជធានី បន្ទាប់​ពី​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ចាស់ គឺ​លោក នួន ផា​រ័ត្ន ទទួលបាន​ការផ្តល់​សេចក្តីទុកចិត្ត​ពី​សំណាក់​ថ្នាក់ ដឹកនាំ​គណបក្ស ឱ្យទទួល​តួនាទី ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ កន្លងទៅនេះ​។​

​លោក ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​លោក សុខ ពេញវុ​ធ ដែល​បាន​តែងតាំង​ថ្មី​នេះ ត្រូវ​បន្ត​រក្សា​សន្តិភាព​អោយ​បាន​គង់​វង់ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​អោយ​រីកចំរើន​បន្ថែម​ទៀត គោរព​ស្រលាញ់​ប្រជាពលរដ្ឋ សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​រឹងមាំ បន្ត​ពិនិត្យ​តាមដាន និង​ប្រឆាំង​រាល់​ការឃោសនា​អគតិ​ពី​ក្រុម​ជ្រុលនិយម ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ទប់ស្កាត់​ដាច់ខាត​ចំពោះ​ចលនា​បដិវត្ត​ពណ៌ យកចិត្តទុកដាក់​ក្នុង​ការពង្រឹង និង​ពង្រឹក​យុវជន​បក្ស ដូច​ពាក្យស្លោក​ថា ពង្រីក​ដល់​ណា ពង្រឹង​ដល់​នោះ​។​

​បណ្ឌិត ជ្រួ​ន ថេ​រ៉ា​វ៉ាត បាន​លើកឡើង​ថា រាជធានី​ភ្នំពេញ មាន​យុវជន​គណបក្ស​ដ៏​រឹងមាំ ដោយ​បង្កើត​បាន​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់ រាជធានី ខណ្ឌ​ទាំង​១៤ សង្កាត់ ទាំង​១០៥ រហូត​ដល់​ចំនួន ៣១,៥៦៧​រូប ដែល​ក្រុមការងារ​យុវជន​គណបក្ស​ទាំងនេះ​ត្រូវបាន​បែងចែក តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ដើម្បីអោយ​បក្ស​មាន​ភាពរឹងមាំ​។ បើ​អង្គការ​ចាត់តាំង​ដ៏​រឹងមាំ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​រឹង​មាំ​ដែរ​។​

​លោក​បាន​បន្តថា ២៦​ឆ្នាំនេះ យើង​បាន​បណ្តុះបណ្តាល​យុវជន​ជាច្រើន ដោយសារ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​។ គុណភាព​យុវជន​បក្ស​ជា​គុណសម្បត្តិ ដែល​នាំ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជំនះ​។​

​បណ្ឌិត ជ្រួ​ន ថេ​រ៉ា​វ៉ាត បាន​បន្តទៀតថា អំពើ​ល្អ​របស់​មន្ត្រី​បក្ស​និង​ការអនុវត្ត​នៅ​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» បាន​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្នុង​ការបោះឆ្នោត​រហូត​មក​។​

​លោក សុខ ពេញវុ​ធ បាន​ធ្វើ​ការប្តេជ្ញាចិត្ត ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​យុវជន​បក្ស​អោយបាន​ជា​ប្រចាំ ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​ជាមួយ​អង្គការ យុវជន​ក្រៅ​ប្រព័ន្ធ និង​សង្គម​ស៊ីវិល ដើម្បី​អភិវឌ្ឍ​យុវជន​អោយ​កាន់តែ​ប្រសើរ​ឡើង​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.