ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​

​ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​មានប្រសាសន៍ថា ឆ្លងកាត់​រយៈពេល ៤៦​ឆ្នាំ​មកនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​យ​.​ក​. បាន​បង្ហាញ​ពី​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ ជាពិសេស​ការរួមចំណែក​ពង្រឹង​គុណភាព និង​ពង្រីក​សក្ដានុពល​យុវជន​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់​ការ និង​សមិទ្ធផល​នានា របស់ ស​.​ស​.​យ​.​ក​. ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ឯកឧត្តម ស សុខា បាន​រម្លឹកថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រួមចំណែក​បង្កើត និង​ចូលរួម​ធ្វើ​សកម្មភាព​វិជ្ជមាន​ក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន ដើម្បី​លើក​តម្កើង​កិត្តិយស​ជាតិ និង​នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន ពិសេស​យុវជន​។​

​ជាក់ស្ដែង​នៅ​ខេត្ត​បាត់ដំបង ខេត្ត​ព្រៃវៃង ខេត្ត​បន្ទាយមានជ័យ និង​បណ្ដា​រាជធានី ខេត្ត​ផ្សេងៗ​ទៀត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួម​បើក​វគ្គ​បំប៉ន​សិស្ស​ថ្នាក់​ទី​១២ ជា​បន្តបន្ទាប់ ដោយ​ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. បាន​រួមចំណែក​ជួយ​គាំទ្រ​និង​លើកកម្ពស់​វិស័យ​សិក្សាធិការ​ជាតិ​ទទួលបាន​លទ្ធផល​យ៉ាង​ជាក់ស្ដែង គឺ​អត្រា​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប បាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ ជាពិសេស​សិស្ស​ជាប់​និន្ទេស A ។​

​បើ​តាម​ឯកឧត្តម ស សុខា បទពិសោធ ៤៦​ឆ្នាំ​មកនេះ ក៏​មានន័យថា ស​.​ស​.​យ​.​ក​. បាន​ឆ្លងកាត់​ការដឹកនាំ និង​ការចូលរួម​ពី​អតីត​យុវជន​ដ៏​មាន​សក្ដានុពល​ជាច្រើន​នាក់ ទាំង​កម្រិត​ថ្នាក់​កណ្ដាល ឬ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ដែល​សុទ្ធតែ​បាន​រួមចំណែក​បម្រើ​ជាតិ​ទាំង​ក្នុង​វិស័យ​អប់រំ វប្បធម៌ និង​ការងារ​សង្គមកិច្ច​ជាច្រើន​ទៀត​។ ក្នុងន័យនេះ ទន្ទឹម​នឹង​ការបន្ត​សកម្មភាព​បម្រើ​សង្គមជាតិ និង​ការពង្រឹង​សមត្ថភាព​ខ្លួនឯង ឯកឧត្តម បាន​ជំរុញ​យុវជន ស​.​ស​.​យ​.​ក​. បន្ត​រក្សា​នូវ​ការគោរព​និង​រៀនសូត្រ​ពី​បទពិសោធ​របស់​ចាស់​ទុំ​។

​សូមបញ្ជាក់​ថា ស​.​ស​.​យ​.​ក​. ជា​រណសិរ្ស​ទូលំទូលាយ​របស់​យុវជន​កម្ពុជា បន្ត​សកម្មភាព​ពី​សមា​គម​យុវជន​កម្ពុជា និង​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​បដិសន្ធិ​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលបំណង​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៍​សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈ​សង្គម និង​និន្នាការ​នយោបាយ ជា​កម្លាំង​មហា​សាមគ្គី រួមចំណែក​កសាង​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភា​សង្គម​។

​ស​.​ស​.​យ​.​ក​. ក៏​ដើរ​តួនាទី​ជា​តំណាង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​របស់​យុវជន​កម្ពុជា ទាំង​ខាង​ជីវភាព ស្មារតី និង​សង្គម ទំនាក់ទំនង និង​សហការ​ល្អ​ជាមួយ​អង្គកា​រ​សង្គម សមាគម និង​សហព័ន្ធ ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​យុវជន​សំដៅ​អប់រំ​លើកទឹកចិត្ត​យុវជន​ក្នុង​ការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និង​រួម​លើកកម្ពស់​ការអប់រំ ថែទាំ និង​សុខភាព​របស់​កុមារ​កម្ពុជា និង​ទំនាក់ទំនង​ជា​មិត្តភាព និង​សហប្រតិបត្តិការ​ទូលំទូលាយ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ បុគ្គល ប្រជាជន និង​យុវជន​ប្រទេស​នានា​លើ​សកលលោក ក្នុង​ការតស៊ូ​ដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាព​សង្គម និង​អនាគត​ស្រស់បំព្រង​របស់​យុវវ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.