ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម​ឌិ​ត ទីណា ណែនាំ​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​វែកមុខ ជន​ណា​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​មាត់​ខ្លា ដើម្បី​ឈាន​ទៅ​ចាត់ការ​តាម​វិធានការ​ច្បាប់

ឯកឧត្តម​ឌិ​ត ទីណា ណែនាំ​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​វែកមុខ ជន​ណា​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​មាត់​ខ្លា ដើម្បី​ឈាន​ទៅ​ចាត់ការ​តាម​វិធានការ​ច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​វែកមុខ ជន​ណា​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​មាត់​ខ្លា ដើម្បី​ឈាន​ទៅ​ចាត់ការ​តាម​វិធានការ​ច្បាប់​។​

​ការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់​ភ្លុក ក្នុង​ខេត្ត​សៀមរាប​រួច ហើយ​បាន​បន្តដំណើរ​ទៅ​កាន់​តំបន់​មាត់​ខ្លា ដែល​ស្ថិត​នៅលើ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប​។​

​ដំណើរ​ទស្សនកិច្ច​នេះ មានការ​អមដំណើរ​ដោយ​ឯកឧត្តម​អ៊ឹង គឹម​លាង អភិបាលរង​ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ ព្រម​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​គោលដៅ​សំខាន់​នៃ​បេសកកម្ម​របស់​លោក​រដ្ឋ​មន្ដ្រី គឺ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​នេសាទ​នៅ​តំបន់​មាត់​ខ្លា ចំនួន​ជាង ១០០​នាក់​។​

​ឯកឧត្តម​ឌិ​ត ទីណា បាន​សម្ដែង​សេចក្ដី​រីករាយ និង​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជា​នេសាទ ដែល​លើកឡើង​អំពី​ទិន្នផល​ត្រី​ធម្មជាតិ ដែល​ចាប់ផ្ដើម​សម្បូរ​ឡើង​វិញ​។ មិន​ត្រឹមតែ​សម្បូរ​ជាង​មុន​ទេ បើ​តាម​ប្រជា​នេសាទ ត្រី​ប្រភេទ​មួយចំនួន​ដែល​បងប្អូន​ប្រជា​នេសាទ​គិតថា ដាច់​ពូជ​ទៅហើយនោះ បាន​លេចមុខ​ឡើងវិញ​សារជាថ្មី​ថែម​ទៀត​។​

​តាមរយៈ​លទ្ធផល​ជា​វិជ្ជមាន​នេះ ឯកឧត្តម​ឌិ​ត ទីណា បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ដែល​ចូលរួម​សហការ​ជាមួយ​មន្ដ្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​ច្បាប់​ជលផល និង​ជួយ​អភិរក្ស​ធនធាន​ជលផល​កម្រ​។​

​លោក​រដ្ឋមន្ដ្រី បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជា​នេសាទ​បន្ត​ចលនា​នេះ​ឱ្យបាន​កាន់តែ​ផុលផុស ដើម្បី​ធានា​និរន្ដរភាព​ធនធាន​ជលផល​ធម្មជាតិ​នៅ​កម្ពុជា​។​

​ដោយឡែក ចំពោះ​បញ្ហា​ប្រឈម​អំពី​ការនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​មួយចំនួន ដែល​នៅតែ​កើតមាន​នៅក្នុង​តំបន់​មាត់​ខ្លា​នេះ លោក​រដ្ឋមន្ដ្រី បានដាក់​«​គោលការណ៍​ឱ្យ​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​វែកមុខ កំណត់​អត្តសញ្ញាណ​ឱ្យបាន ដើម្បី​ឈាន​ទៅ​ចាត់ការ​តាម​វិធានការ​ច្បាប់​»​។​

​លោក​ក៏​បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​អមដំណើរ ឱ្យ​សិក្សា​អំពី​មុខរបរ​កសិកម្ម​ដែល​អាច​ធ្វើ​បាន​នៅ​លើ​បឹង​ទន្លេសាប ហើយ​ផ្ទេរ​ចំណេះ​ជំនាញ​ទាំងនោះ​ជូន​ដល់​បងប្អូន​ប្រជា​នេសាទ​អាច​ប្រកប​របរ​បន្ថែម​ពីលើ​ការនេសាទ​។​

​បើ​តាម​លោក​រដ្ឋមន្ដ្រី​, ការនេសាទ​អាចជួយ​ឱ្យ​ប្រជាជន «​មាន​ហូប​» តែ​មិន​អាច​ឱ្យ «​មានបាន​» ឡើយ ប្រសិនបើ​គ្មាន​ការធ្វើ​ពិពិធ​កម្ម​មុខរបរ ដើម្បី​បង្កើន​ចំណូល​គ្រួសារ​ផង និង​ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.