ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន ទាំងអស់ ដែល​កន្លងមក​បាន​ផ្សាយ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការរាយការណ៍​ពី​បទល្មើស​ដែល​ខ្លួន​បាន​ដឹង

អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន ទាំងអស់ ដែល​កន្លងមក​បាន​ផ្សាយ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការរាយការណ៍​ពី​បទល្មើស​ដែល​ខ្លួន​បាន​ដឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្តសៀមរាប​៖)​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កន្លងមក​បាន​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការរាយការណ៍​ពី​បទល្មើស​ដែល​ខ្លួន​បាន​ដឹង​។ ឯកឧត្តម​ក៏​លើកទឹកចិត្ត ឱ្យ​បន្ត​សកម្មភាព​នេះ ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​។​

​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ក្នុងឱកាស ឯកឧត្ដម អម​ដោយ​លោក​ព្រះរាជអាជ្ញារង ប៉ុក តារា លោក​ព្រះរាជអាជ្ញារង យិន មុនី​រិទ្ធ និង​មាន​ការចូលរួម​ច្រើន​ពី​សំណាក់​អ្នកសារព័ត៌មាន រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ករណី​ឃាតកម្ម​ទៅលើ ឈ្មោះ ឈឿង ឈឹង ជា​អ្នកសារព័ត៌មាន នៃ​អង្គភាព​កម្ពុជា​អភិវឌ្ឍន៍​។​

​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប រៀបចំ​សន្និសីទ​សារព័ត៌មាន​នេះ​ឡើង​ក្នុង​គោលបំណង​បំភ្លឺ​នូវ​ការ​ពិត​នៃ​រឿងហេតុ និង​ស្រាយ​ចម្ងល់​នានា ឆ្លើយតប​ទៅនឹង​ការបញ្ចេញ​មតិ​មួយចំនួន​ប្រាក​ចាក​ពី​ការពិត ក្នុង​គោលបំណង​ទាញយក​ប្រយោជន៍​ណាមួយ និង​នាំឱ្យ​មាន​ការភ័ន្តច្រឡំ​ទៅលើ​ការបញ្ចេញមតិ​ខុស​ពី​ការពិត​ទាំងនោះ​។

​ឯកឧត្តម​ព្រះរាជអាជ្ញា បាន​សម្តែង​នូវ​ការសោកស្តាយ និង​សូម​ចូលរួម​រំលែក​មរណភាព ជូន​ចំពោះ​គ្រួសារ នៃ​សព ឈឿង ឈឹង ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ម្នាក់​ក្នុង​ករណី​នេះ​។ ឯកឧត្តម​ព្រះរាជអាជ្ញា បាន​បន្ត​បកស្រាយ​អំពី​ដំណើររឿង ភស្តុតាង និង​ចំណាត់ការ​នៅក្នុង​រឿង​នេះ ចាប់តាំងពី​កើតហេតុ​ភ្លាម រហូត​ឈានដល់​ការ​កំណត់​បាន​មុខសញ្ញា និង​ឃាត់ខ្លួន​បាន​ជនល្មើស​ឈ្មោះ ស៊ី លឿយ យកមក​ចោទប្រកាន់​តាម​នីតិវិធី​។

​ឆ្លៀត​ក្នុង​ឪ​កាស​នេះ ឯកឧត្តម ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​នគរ​បាល​ខេត្តសៀមរាប ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ ក្រោម​ការសម្របសម្រួល​របស់​តំណាង​អយ្យការ ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនល្មើស និង​តាម​ចាប់ខ្លួន​ជនល្មើស​បាន​ឱ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។

​ឯកឧត្តម ព្រះរាជអាជ្ញា​បាន​សង្កត់ធ្ងន់ អំពី​ការប្រកាន់​ជំហរ​របស់​អយ្យការ​ក្នុង​ការអនុវត្ត​ច្បាប់ និង​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​សិទ្ធិ​ដែល​ច្បាប់​ផ្តល់ឱ្យ ទោះបីជា​ការសម្លាប់​នេះ​ក្រោម​ហេតុផល​នៃ​ទំនាស់​ផលប្រយោជន៍​បុគ្គល​ក៏ដោយ ដើម្បី​ធានា​ឱ្យបាន​ថា​ជនល្មើស​ខាងលើ ត្រូវ​ទទួលខុសត្រូវ​ឱ្យ​សមរម្យ​ទៅ​នឹង​អំពើ និង​ព្យសនកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.