ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានអញ្ជើញជាធិបតីនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី
លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង, លោក ដាំ ឃុនពិសី អនុប្រធានមន្ទីរខេត្ត​ ប្រធានការិយាល័យ, អនុប្រធានការិយាល័យ មន្រ្តីជាប់កិច្ចសន្យា និងលោក លោកស្រី អ្នកសារព័ត៌មានជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង​ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថាព័ត៌មានប្រៀបដូចជាកាំបិតមុខពីរហើយក៏ប្រៀបដូចជាថ្នាំទិព្វ ភ្នែកទិព្វ ត្រចៀកទិព្វដែលធ្វើឱ្យមានទាំងវិជ្ជមាន និងអវិជ្ជមាន ពេលណាដែលយើងផ្សព្វផ្សាយទៅត្រូវធ្វើឱ្យមានផលវិជ្ជមានដល់សង្គមជាតិ តែបើយើងផ្សព្វផ្សាយទៅខុស ផ្សព្វផ្សាយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ វានឹងជះឥទ្ធិពលនិងផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ។

ឯកឧត្តម​អភិបាលរងខេត្តបានផ្តាំផ្ញើថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងអនុសាសន៍ដូចខាងក្រោម៖
១-ត្រូវពង្រឹង គុណភាព ប្រសិទ្ធិភាព គំនិតច្នៃប្រឌិត ការទទួលខុសត្រូវលើការងារ (បង្កើនការសហការ និងចូលកៀកជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែម)
២-ត្រូវរៀបចំផែនការលើការគ្រប់គ្រង ផលិតព័ត៌មាន និងសាធារណៈមតិ
៣-ត្រូវមានគំនិតផ្តួចផ្តើម និងបណ្តុះស្មារតីទទួលខុសត្រូវ (តាមដានសកម្មភាព និងស្ថានភាពក្នុងខេត្ត ដើម្បីក្តាប់បាននូវសភាពការណ៍ព័ត៌មាន ក៏ដូចជាសាធារណៈមតិ)
៤-ត្រូវពង្រឹងការផ្សព្វផ្សាយពីសមិទ្ធិផលនានារបស់ខេត្តឱ្យបានជាអតិបរមា (តំបន់ទេសចរណ៍ របស់ខេត្ត, វិស័យកសិកម្ម, សេដ្ឋកិច្ច, សន្តិសុខសណ្តាប់ធ្នាប់, ជំរះក្តី, បង្ក្រាបបទល្មើស, ហេដ្ឋារចនាសម្ព័ន្ធ, សក្តានុពលរបស់ខេត្ត, វិស័យអាទិភាព..) និងត្រូវបង្កើនការសហការជាមួយរដ្ឋបាលខេត្តមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ដើម្បីពង្រឹងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ
៥-ត្រូវចេះកែច្នៃបញ្ហាសម្ភារប្រើប្រាស់ពី Professional ទាល់តែមានកាមេរ៉ាទំនើប កម្មវិធីកាត់តស្ទង់ដាបានធ្វើការកើត ដោយប្តូរមកប្រើត្រឹមទូរស័ព្ទស្មាតហ្វូនដែលមានកាមេរ៉ាច្បាស់ល្អ និងមានកម្មវិធីកាត់តសម្បូរបែបដើម្បីកុំឱ្យរាំងស្ទះដល់ការងារផលិត និងផ្សព្វផ្សាយព័ត៌មាន បំភ្លឺ វាយបក ទាន់សភាពការណ៍
៦-ត្រូវបង្កើនសកម្មភាពការងារព័ត៌មាន និងសាធារណៈមតិ និងធ្វើការផលិតព័ត៌មានជាវីដេអូ រូបភាពអំពីខេត្តឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីសមិទ្ធិផលនានារបស់ខេត្តសម្រេចបាន
៧-ក្រុមព័ត៌មាន និងសាធារណៈមតិ ត្រូវវាយតម្លៃព័ត៌មានដែលបានដកស្រង់ តើគួរឆ្លើយតប ចេញសេចក្តីបំភ្លឺ និងផ្តល់មូលវិចារណ៍ទៅលើព័ត៌មាននោះផងដែរ និងមន្ត្រីទាំងអស់ក្នុងអង្គភាពត្រូវចេះសហការគ្នា ដោយចូលទៅធ្វើការ Like, Comment, Shared នូវព័ត៌មានដែលអង្គភាពបានបង្ហោះផ្សព្វផ្សាយនៅលើផេកទាំងអស់របស់ខ្លួន ។
៨-ពង្រឹងឆន្ទ:មន្ត្រីជាមួយទស្សនៈ “ ពង្រីកការគិត រីករាយនឹងការងារមុតស្រួចនឹងភារកិច្ច ទទួលខុសត្រូវ និងមុខការ”។
៩-បំពេញមុខនាទីកាន់តែសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូរទាំងរដ្ឋ ឯកជន ក្នុងការធ្វើឱ្យវិស័យផ្សព្វផ្សាយ និងព័ត៌មានជាតិស្របតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.