ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ឯកឧត្តម សុខ លូ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ជុំវិញ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​សំពៅ

​ឯកឧត្តម សុខ លូ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ជុំវិញ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​សំពៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង  បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ជំនាញ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បើក​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​ជុំវិញ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​សំពៅ ដើម្បី​ពិភាក្សា​ការងារ​រៀបចំ​គម្រោង​កសាង​ឡើង​វិញ និង​កែលម្អ​បន្ថែម​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​សំពៅ ដើម្បី​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​យ៉ាង​ពិតប្រាកដ​ក្នុង​ខេត្ត​បាត់ដំបង ។​

​ក្នុងនោះ​មាន​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ខឿន​សួនច្បារ និង​រៀបចំ​សំណង់​មិន​រៀបរយ​មួយចំនួន​ជុំវិញ​បរិវេណ​ជើងភ្នំ​សំពៅ ដែល​ស្ថិតនៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​គម្រោង​សាងសង់ កែលម្អ​នេះ​គឺ​មាន​ការ​សាទរ ពី​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ក្នុង​ការ​ឧបត្ថម​ថវិកា​ជា​ហូ​ហែរ ក្នុង​ពិធី​បុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ដើម្បី​ប្រមូល​បច្ច័យ​រៀបចំ​កសាង​បង្ហើយ​ព្រះពុទ្ធ​រូប​អង្គ​ធំ និង​កសាង​ខឿន​សួនច្បារ​ជើងភ្នំ​សំពៅ ត្រូវបាន​ផ្តើមបុណ្យ ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកស្រី ញ៉ែម សា​ខន សខេង រួម​និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកស្រី កែ សួន​សុ​ភី​។​

​ក្នុងនោះ​ក៏​មាន​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​លោកស្រី យ៉េត ម៉ូ​លីន ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោកស្រី នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃ​អគ្គ​ស្នងដ្ឋាន​នគរបាលជាតិ និង​លោកស្រី ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​លោកស្រី ព្រមទាំង សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព គណៈ​អភិបាលក្រុង ស្រុក និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​បាត់ដំបង មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ តាំង ម៉េង​ហ៊ុន ព្រមទាំង​កូនចៅ លោកស្រី ឧកញ៉ា ឌី ប្រឹម និង​លោក សំ តាំង​ហន​ព្រមទាំង​កូនចៅ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ជាច្រើន​រូប​ចូលរួម​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.