ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

​សក្ដានុពល​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កាន់តែ​ត្រូវបាន​ពង្រីក​ភាព​ទាក់ទាញ តាមរយៈ​ការបង្កើត​ផលិត​ទេសចរណ៍​ជាច្រើន​នៅ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់

​សក្ដានុពល​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កាន់តែ​ត្រូវបាន​ពង្រីក​ភាព​ទាក់ទាញ តាមរយៈ​ការបង្កើត​ផលិត​ទេសចរណ៍​ជាច្រើន​នៅ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ សក្ដានុពល​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​កាន់តែ​ត្រូវបាន​ពង្រីក​ភាព​ទាក់ទាញ តាមរយៈ​ការអភិវឌ្ឍ​និង​បង្កើត​ផលិត​ទេសចរណ៍​ថ្មីៗ​ជាច្រើន នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ​ឆ្នេរ​មាសឆ្នេរ​ប្រាក់ ដែល​រួមចំណែក​ដល់​ការជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ ទាក់ទាញ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​បាន​កាន់តែ​យូរ​ជាង​មុន​។​

​ការបង្កើត​ឱ្យមាន​ផលិត​ទេសចរណ៍​ថ្មីៗ​ទាំងនោះ ស្ដែង​ឱ្យឃើញ​តាមរយៈ​ការវិនិយោគ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន យិះ​ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មែន ខម​ភេ​នី រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ដែល​បច្ចុប្បន្ន​ស្ថិតនៅ​សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ក្នុងនោះ​មាន​ទាំង​ការរៀបចំ​ឱ្យបាន​ឆ្នេរ​ខ្សាច់​កម្សាន្ត កោះ​សំពោច (​កោះ​រាជបុត្រ​) និង​កោះធំៗ​ផ្សេងៗ​ទៀត សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​កម្សាន្ត​ទេសចរណ៍​ជាច្រើន​សម្បូរបែប ព្រមទាំង​មាន​ការអភិវឌ្ឍ​ផ្លូវ​ធ្វើ​ដំណើរ និង​ហេដ្ឋារចនាសម្ពន្ធ​មួយ​ចំនួន​ទៀត​។​

​ជាក់ស្ដែង នា​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមហ៊ុន យិះ​ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មែន ខម​ភេ​នី ដែលជា​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍ​នៅ​តំបន់ឆ្នេ​រមាស​ឆ្នេរ​ប្រាក់​នោះ បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ថ្មីៗ រួមមាន​៖ ខ្លោងទ្វារ​ដ៏​ធំ​ស្កឹមស្កៃ ផ្លូវថ្នល់​និង​ផ្លូវ​ក្រាល​កៅស៊ូ​ដែលមាន​ប្រវែង​សរុប​ជាង​១៣០​គីឡូម៉ែត្រ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារ​កិច្ច និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក Fu Xian Ting អគ្គនាយក​ក្រុមហ៊ុន​ក្រុមហ៊ុន យិះ​ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មែន ខម​ភេ​នី បានឱ្យដឹងថា ការវិនិយោគ​អភិវឌ្ឍ​នៅ​តំបន់ឆ្នេ​រមាស​ឆ្នេរ​ប្រាក់​នេះ គឺ​ស្រប​ទៅតាម​គោល​គំនិត​ផ្សារភ្ជាប់​ជាមួយ​គោលដៅ ទេសចរណ៍​នៅ​សៀមរាប​-​អង្គរ ដោយ​លោក​ហៅ​គោល​គំនិត​នោះ​ថា «​ទៅ​ភាគ​ខាងជើង​ទទួល​បទពិសោធន៍​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ប្រាសាទអង្គរវត្ត ចុះ​មក​ភាគខាងត្បូង​សម្រាកលម្ហែ​នៅ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​»​។ គំនិត​សេដ្ឋកិច្ច​នេះ គឺ​បាន​ផ្លាស់ប្តូរ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ ដែល​អាច​ចំណាយពេល​១-៣​ថ្ងៃ នៅ​ប្រាសាទអង្គរវត្ត និង​ចំណាយពេល​៧-១៥​ថ្ងៃ នៅ​ឆ្នេរ​មាសឆ្នេរ​ប្រាក់​។​

​លោក​អគ្គនាយក Fu Xian Ting បាន​បង្ហាញ​ពី​ខិតខំ​បន្ថែមថា ក្រុមហ៊ុន​លោក​បាន​ខិតខំ​សាងសង់​កែលម្អ​ហេដ្ឋារចនាសម្ពន្ធ​តំបន់ឆ្នេរ​មាសឆ្នេរ​ប្រាក់ បាន​ត​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​សម្រាប់​ទីក្រុង​បាន​គ្របដណ្តប់​តំបន់​ទាំងមូល បាន​អូស​ខ្សែកាប​បាតសមុទ្រ​និង​ខ្សែកា​បអុប​ទិក​ពី​តំបន់ឆ្នេរ​ប្រាក់ (​ដី​គោក​) ទៅ​តំបន់ឆ្នេ​រមាស (​កោះ​ថ្មី​) បាន​សាងសង់​កំពង់ផែ​ចំនួន​២ ដែល​មាន​មុខងា​រដឹក​ភ្ញៀវ​ទេសចរ​និង​ទំនិញ បាន​ត​បណ្តាញ​ទូរគមនាគមន៍​ត្រូវ​បាន​គ្របដណ្តប់​តំបន់​ទាំងមូល បាន​ត​បណ្ដាញ​ផ្គត់ផ្គង់​ទឹក​បាន​គ្រប់គ្រាន់​នៅ​ក្នុង​តំបន់​ជាដើម​។​

​បើ​តាម​លោក Fu Xian Ting ការសាងសង់​និង​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នេះ ក៏​បាន​ចូលរួម​បង្កើន​ឱកាស​ការងារ​សម្រាប់​ប្រជាជន​មូលដ្ឋាន និង​បង្កើន​ចំណូល​ពន្ធ​សម្រាប់​រដ្ឋាភិបាល​។ លោក​ថា ដោយសារ​ទីតាំង​ស្ថិតនៅ​ជិត​ប្រទេស​ចិន ក៏បាន​ផ្តល់​ជា​រមណីយដ្ឋាន​ថែទាំ​សុខភាព​ដ៏​ពិសេស​មាន​តែ​មួយ​គ្មាន​ពីរ សម្រាប់​មនុស្ស​ចាស់​មក​ពី​ប្រទេស​ចិន​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នោះដែរ អភិបាលខេត្ត​ព្រះសីហនុ លោក ម៉ា​ង ស៉ី​ណេត បាន​បង្ហាញ​នូវ​ការអបអរសាទរ​ដែល​ក្រុមហ៊ុន យិះ​ចៀ សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ ពិសេស​គឺ​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ខេត្ត ពង្រីក​សក្ដានុពល​ទេសចរណ៍​កាន់តែ​មាន​ភាពទាក់ទាញ បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន ដែល​នាំ​ទៅដល់​ការបង្កើន​ឱកាស​ការងារ​កាន់តែច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​របស់​ក្រុមហ៊ុន យិះ​ចៀ ចំពោះ​ការខិតខំ​អភិវឌ្ឍ​កែលម្អ​ប្រកប​ដោយ​ភាព​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នេះ​។ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​អនុគ្រោះ​ដល់​ក្រុមហ៊ុន​វិនិយោគ យិះ​ចៀ ឱ្យ​ទទួល​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​ប្រែក្លាយ​តំបន់​ព្រៃស្រោង​ដែល​គ្មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ មក​ជា​មណ្ឌល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ស្អាត និង​បៃតង អាច​ទទួល​ស្វាគមន៍​ភ្ញៀវ​មក​ពី​គ្រប់ទិសទី​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន យិះ​ចៀ សូម​បន្ត​គិតគូរ​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ផ្សារភ្ជាប់​ជាមួយ​ភាព​បៃតង និង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ បាន​បម្រើ​ការងារ​ឱ្យ​កាន់តែច្រើន ពិសេស​សូម​បង្កើន​ការផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ​នៅ​តំបន់​វិស្សមកាល​ឆ្នេរ​មាសឆ្នេរ​ប្រាក់ ក៏ដូចជា​គោលដៅ​ទេសចរណ៍​ផ្សេង​ទៀត​របស់​កម្ពុជា​ទៅកាន់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា ដើម្បី​ជំរុញ​ចលនា​ភ្ញៀវទេសចរ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​មាន​កំណើន​។​

​សូមជម្រាបថា ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ​ឆ្នេរ​មាសឆ្នេរ​ប្រាក់​នោះ ឥឡូវនេះ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ចេញពី​ចំណុច​រង្វង់​មូល​នាគ បត់​ចូល​តាម​ផ្លូវ​ទៅកាន់​ឆ​ករាម​ប្រមាណ​តែ​២០០​ម៉ែត្រ នឹង​ឃើញ​មាន​ផ្លូវបែក​ទៅ​ខាងឆ្វេង​ដែលមាន​ខ្លោងទ្វារ​សរសេរថា «​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ​ឆ្នេរ​មាសឆ្នេរ​ប្រាក់​» ហើយ​បន្តដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​នេះ​ប្រមាណ​ជា​១០​នាទី នឹង​បាន​ទៅដល់​តំបន់ឆ្នេ​រមាស​ឆ្នេរ​ប្រាក់​នេះហើយ ដែល​មាន​ការអភិវឌ្ឍ​រៀបចំ​គួរ​ជាទី​រមណីយ ព្រមទាំង​មាន​សេវាកម្ម​ទេសចរណ៍​ជាច្រើន​សម្បូរបែប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.