ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ជំរុញ​ការផ្លាស់ប្ដូរ​រវាង​កម្ពុ​ជា​និង​ថៃ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ជំរុញ​ការផ្លាស់ប្ដូរ​រវាង​កម្ពុ​ជា​និង​ថៃ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ដែល​ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ​កាន់តែ​ធំ​ទូលាយ​ជាង​មុន និង​មាន​ភាព​ទាក់ទាញ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ពិសេស​គឺ​ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​រវាង​កម្ពុ​ជា​និង​ថៃ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​។​

​ទិដ្ឋភាព​នេះ​ស្ដែង​ឱ្យឃើញ​តាមរយៈ​ដំណើរ​របស់​ឯកឧត្តម ហោ ជិន​វីរ​យុទ្ធ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ ដែល​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ឯកឧត្តម ហោ ជិន​វិរៈ​យុទ្ធ បាន​ថ្លែង​កោតសរសើរ​និង​អរគុណ​ដល់​លោក​វរសេនីយ៍ឯក គឹម សុផាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែនរ​អន្តរ​ជាតិ​ជាំ ក្នុង​ស្រុក​អន្លង់វែង ដែល​ទើប​ប្រកាស​ចូល​តំណែង​ក្នុង​រយៈពេល​១​ខែ​មកនេះ តែ​បាន​ធ្វើ​ការរៀបចំ​បរិស្ថាន កែលម្អ​ផ្លូវ បំពាក់​ភ្លើង​សូ​ឡា ក្នុង​តំបន់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​ស្រស់បំព្រង​មានកា​រីកចម្រើន​គួរឱ្យកត់សម្គាល់ ប្រែ​មុខមាត់​ថ្មី​យ៉ាង​ឆាប់រហ័ស ដែល​ជា​ការចូលរួមចំណែក​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា ក៏​ដូចជា​ខេត្ត​ឧត្តរមានជ័យ​ផង​ដែ​រ​។​

​លោក​វរសេនីយ៍ឯក គឹម សុផាត បាន​ថ្លែង​បន្ថែមថា បន្ទាប់ពី​រូបលោក​ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​មុខតំណែង ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ ការងារ​ចម្បង​ដែល​លោក​ត្រូវធ្វើ គឺ​ការរៀបចំ​កន្លែងធ្វើការ កន្លែង​ស្នាក់នៅ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឱ្យ​បាន​សមរម្យ ក៏​ដូច​ជា​ទីតាំង​ទទួលខុសត្រូវ​មួយចំនួន​។​

​លោកនាយ​ប៉ុស្តិ៍​បាន​ថ្លែង​ទៀត​ថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ ក៏ដូចជា​អាជ្ញាធ​ខេត្ត​ឧត្តរមានជ័យ លោក​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ រៀបចំ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា បំពាក់​អំពូល​ភ្លើង​សូ​ឡា​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន ជួសជុល​ផ្លូវ​មុខ​ប៉ុស្តិ៍​ទៅកាន់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រហែល​៣០០​ម៉ែត្រ ដែល​កន្លង​មក​ផ្លូវ​នេះ​ពិបាក​ធ្វើ​ដំណើ​រណាស់​។ ក្រៅពី​ជួសជុល​ផ្លូវ លោក​នឹង​បំពាក់​អំពូល​ភ្លើង​សូ​ឡា​ចំនួន​២០​ដើម​នៅ​តាម​ដងផ្លូវ​ថែម​ទៀត ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ស្រួល​ធ្វើដំណើរ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​ព្រលប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.