ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា របាយការណ៍​វាយតម្លៃ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត និង​មិន​មាន​យុត្តិធម៌​នោះទេ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា របាយការណ៍​វាយតម្លៃ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត និង​មិន​មាន​យុត្តិធម៌​នោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា របាយការណ៍​វាយតម្លៃ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត មិន​មាន​ភាព​សុ​ក្រឹត្យ និង​យុត្តិធម៌​នោះទេ​។ ការ​ថ្លែង​បែប​នេះ​របស់​សម្ដេច បាន​ធ្វើឡើង​នា​ឱកាស​ដែល​សម្ដេច បាន​អញ្ជើញ​ប្រារព្ធ «​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ​» នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ដោយ​សង្កេត​ឃើញ​សកម្មភាព​នៃ​ការជួញដូរ​មនុស្ស​នេះ មាន​កំណើន​ច្រើន​ក្នុង​កាលៈទេសៈ​ដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ខ្លាំង​នោះ​, សម្ដេច​បវរ​ធិបតី បាន​ថ្លែងថា ការណ៏​នេះ​ជា​កាតព្វកិច្ច​មនុស្សធ​ម៌ សម្រាប់​មនុស្សជាតិ ដែល​ត្រូវ​ចូលរួម​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់​, ការរៀបចំ​ច្បាប់ និង​ការរៀបចំ​ពង្រឹង​បច្ចេកវិទ្យា ព្រោះ​យើង​មិន​អាច​ផ្ដាច់ខ្លួន​ចេញពី​បច្ចេកវិទ្យា ប្រសិន​ជា​ផ្ដាច់​ត្រូវតែ​ផ្ដាច់​ទាំងអស់គ្នា ប៉ុន្តែ​ប្រសិនជា​បើក​ត្រូវតែ​មាន​បញ្ហា​ប្រឈម ដូច្នេះ​ត្រូវ​ប្រែក្លាយ​វា​ទៅ​ជា​កាលានុវត្តភាព ដើម្បី​ពង្រឹង​ទាំង​ការអភិវឌ្ឍន៍ ទាំង​សេដ្ឋកិច្ច​។​

​សម្ដេច​បវរ​ធិបតី បាន​ថ្លែងបន្តថា នេះ​ជា​ការប្ដេជ្ញា​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ព្រោះ​រឿង​នេះ​មិន​ប៉ះពាល់​តែត្រឹម​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ តែ​ប៉ះពាល់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​ទាំងមូល គ្រប់​វិស័យ​ទាំងអស់​។​

​សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់ថា «​កន្លង​ទៅ​សម័យថ្មី​នេះ ក៏​យើង​មាន​បញ្ហា​ប្រឈម ព្រោះ​ព័ត៌មាន​ពិត​ក៏មាន ព័ត៌មាន​ក្លែងក្លាយ​ក៏មាន ដែល​ធ្វើឱ្យ​យើង​ខូច​ឈ្មោះ​ច្រើន​។ កិច្ចការ​កន្លង​ទៅ​កន្លែង​ខ្លះ ការវាយតម្លៃ​មកលើ​កម្ពុជា​លើ​ការជួញដូរ​មនុស្ស​នេះ ក៏​មិន​សុ​ក្រឹត្យ និង​យុត្តិធម៌​ប៉ុន្មាន​ដែរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​យើង ការចាត់​ថ្នាក់​របស់​បណ្ដា​ប្រទេស​មួយចំនួន​មក​លើ​កម្ពុ​ជា​»​។​

​ជាមួយគ្នានេះ សម្ដេច​បាន​បន្តថា កម្ពុជា​មិន​បដិសេធ​ថា​យើង​គ្មាន​បញ្ហា​ទេ ហើយ​កម្ពុជា​ក៏​មិន​ដែល​បដិសេធ ឬ​មិន​ទទួលស្គាល់​ថា​កម្ពុជា​គ្មាន​បញ្ហា​ជួញដូរ​មនុស្ស ឬ​អសន្តិសុខ​ផ្សេងៗ​នោះដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​យើង​ពង្រឹង​យន្តការ​អនុវត្ត ពង្រឹង​ការអនុវត្ត​ច្បាប់ ហើយ​សហការ​ជាមួយ​បរទេស ព្រោះ​យើង​មាន​សុ​ឆន្ទៈ​ច្បាស់លាស់​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ផ្ដើមចេញ​ពី​ការទទួលស្គាល់​ថា​យើង​មាន ហើយ​យើង​ត្រូវតែ​ប្រឈមមុខ​ដោះស្រាយ ដោយ​យើង​មិន​អាច​បិទ​វា​ទុក ហើយ​លាក់​វា​នោះទេ មិន​ចែករំលែក​ថា​យើង​មិន​មាន​ទេ ប៉ុន្តែ​ខាងក្រោយ​យើង​ត្រូវ​ទទួលស្គាល់ ហើយ​ចូលរួម​ដោះស្រាយ​វា​ឱ្យ​កាន់តែ​ម៉ឺងម៉ាត់​»៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.