ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស មិនមែនជា​កិច្ចការ​ដាច់ដោយឡែក របស់​កម្ពុជា​នោះ​ឡើយ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស មិនមែនជា​កិច្ចការ​ដាច់ដោយឡែក របស់​កម្ពុជា​នោះ​ឡើយ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ បាន​លើកឡើង​ថា ការប្រយុទ្ធប្រឆាំង ការជួញដូរ​មនុស្ស មិនមែនជា​កិច្ចការ​ដាច់ដោយឡែក របស់​កម្ពុជា​នោះ​ឡើយ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា ជាមួយ​បណ្តា​ប្រទេស​នានា​។​

​ការលើកឡើង​បែប​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ «​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ​» លើក​ទី​១៨ ក្រោម​ប្រធានបទ​៖ «​កម្ពុជា​ប្រឆាំង​ដាច់ខាត​អំពើ​ជួញដូរ មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌីជីថល​» នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កម្ពុជា មិន​អាច​ទៅ​លូក​ធ្វើការ​ជំនួយ​ប្រទេស​ណា​ផ្សេង​ទេ ប៉ុន្ដែ​កម្ពុជា​ធ្វើ​ការគ្រប់គ្រង​នៅក្នុង​ប្រទេស នឹង​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ […] យើង​ត្រូវ​បន្ដ​ធ្វើ​ការសហការ​គ្នា បន្ដទៅទៀត​»​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការទប់ស្កាត់ ការជួញដូរ​មនុស្ស មិនមែន​គ្រាន់តែ​ធ្វើ​ដើម្បី​បុគ្គល ឬ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​នោះ​ទេ ប៉ុន្ដែ​ជួយ​ដល់​ប្រទេស​ជាតិ ហើយ​ក៏​រួមចំណែក ក្នុង​ការកាត់បន្ថយ​ទប់ស្កាត់ នៃ​បណ្ដាញ​ជួញដូរ​មនុស្ស​ពិភពលោក ដែល​ធ្វើឲ្យប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅលើ​សកលលោក​។​
​ទន្ទឹមគ្នានេះ សម្តេច​បវរ​ធិបតី បានប្រកាសថា កម្ពុជា​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​ខ្ពស់ ប្រឆាំង​ដាច់ខាត រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​ពិសេស​អំពើ​ជួញដូរ​មនុស្ស និង​លើកកម្ពស់​ការ បង្ការ​ទប់ស្កាត់ និង ការបង្ក្រាប​រាល់​កលល្បិច​របស់​ឧក្រិដ្ឋជន និង​បន្ត​អនុវត្ត​រាល់​បទដ្ឋាន ដែល​ជា​ប្រយោជន៍ ដល់​ការលើកកម្ពស់​ការគោរព​សិទ្ធិ និង​កិច្ច​ការពារ​សុវត្ថិភាព មនុស្សជាតិ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ បាន​ខិតខំ​រួមគ្នា ប្រឹងប្រែង​ការពារ​សុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរ​បស់​ប្រជាជន​កម្ពុជា និង មនុស្សជាតិ​ទូទៅ ដោយ​ប្រយុទ្ធប្រឆាំង​ដាច់ខាត​នូវ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​, លើ​មនុស្ស​គ្រប់​ភេទ​, គ្រប់​វ័យ​, គ្រប់​ស្ថានភាព និង គ្រប់​ទីកន្លែង​។​

​តាមរយៈ​ការស៊ើបអង្កេត​, ស្រាវជ្រាវ​, បង្ក្រាប​, ផ្តន្ទាទោស​ជនល្មើស ដែល​បាននិងកំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ នៅក្នុង​ការធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​, ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង បទល្មើស​ដទៃ​ទៀត​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​ជា​មិត្ត​ទាំងឡាយ ក៏​នឹង​បន្ត​អនុវត្ត​ដូចគ្នា ដើម្បី​បង្ហាញ​ឆន្ទៈ​ក្នុង​ការគោរព និង​រក្សា​កិត្តិយស​គ្នា​ទៅវិញទៅមក និង ដើម្បី​ប្រមែប្រមូល​ជា​កម្លាំង​រួម ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​សត្រូវ​រួម នោះ​គឺ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​បាននិងកំពុង​បំផ្លាញ​សេចក្តីសុខ របស់​ពលរដ្ឋ​យើងទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.