ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

នាយ​ឧត្តមសេនីយ៍ ស ថេត និង​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

នាយ​ឧត្តមសេនីយ៍ ស ថេត និង​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ម៉ា​ង ស៉ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សន្និបាត​បាន​លើក​នូវ​របាយការណ៍​កា​រងារ​សំខាន់ៗ​ចំនួន​៣​រួមមាន​៖
*​ទី​១៖ ការងារ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​
*​ទី​២៖ ការប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​»
*​ទី​៣៖ សកម្មភាព​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។​
​ដើម្បី​រួមគ្នា​ធ្វើការ​ពិនិត្យ វាយតម្លៃ​អំពី​សមិទ្ធផល បញ្ហា​ប្រឈម និង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥​។ ព្រម​ជាមួយ​នេះ អង្គសន្និបាត​ក៏​បាន​ធ្វើ​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ជុំវិញ​ការថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ការប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​ស ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​បទល្មើស​ផ្សេងៗ​។​
​ផ្អែក​លើ​របៀប​វរៈ​សំខាន់ៗ​ទាំង​៣​ចំណុច នៃ​អង្គ​សន្និបាត ព្រម​នឹង​ការពិភាក្សា​លើ​ប្រធានបទ​នានា អង្គសន្និបាត​ទាំងមូល​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ព្រមទាំង​មាន​ការចូលរួម និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការរួមចំណែក​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​នៅក្នុង​សង្គម ធ្វើឲ្យ​ខេត្តព្រះសីហនុ ជាទូទៅ​មាន​លក្ខណៈ​ល្អប្រសើរ ដែល​ជា​ការ​បង្ក​បរិយាកាស​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​គ្រួសារ​។​
​លោក ម៉ា​ង ស៉ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​រយៈពេល​មួយ​ឆ្នាំ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សម្រេចបាន និង​សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នគរបា​ល​ខេត្ត ក្នុង​ការការពារ​សន្ដិ​សុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​ភ្ញៀវ​ទេស និង​វិនិយោគិន​ទាំងអស់​។​
​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការឯកភាព​ទាំងស្រុង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បង្ហាញ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន ក៏ដូចជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​បន្ដ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​បន្ដ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។​
​នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​កត់សម្គាល់​នូវ​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន​ដល់​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ ពិសេស​បាន​គូសបញ្ជាក់​អំពី​កិច្ចការ​សំខាន់ៗ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្ដរជាតិ និង​បុណ្យជាតិ​ធំៗ នា​ពេល​កន្លងមក​ដោយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​១០០​ភាគរយ​។​
​ក្នុងន័យនេះ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើង​ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ​ពោរពេញ​ដោយ​សក្ដានុពល​ទាំង​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដូច្នេះ​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ពោល​នៅពេល​មាន​បទល្មើស​កើតឡើង ត្រូវ​បើក​ការស្រាវជ្រាវ​បន្ទាន់​ភ្លាមៗ ដើម្បី​ចាត់វិធានការ​តាមច្បាប់ និង​ឈាន​ដល់​ការបង្ក្រាប​ឲ្យខាងតែបាន​។​
​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ញ្ញាក់​ស្មារតី​ដល់​កងកម្លាំង​នគរបាល ត្រូវ​បន្ដ​កិច្ច​សហការ​ឲ្យបាន​ជិ​ត​ស្និត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពួតដៃគ្នា​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ពោល​ការងារ​នេះ​មិន​អាច​ធានា​ទៅ​បាន​ឡើយ បើ​មិន​មាន​កិច្ច​ការ​ល្អ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ អាវុធហត្ថ និង​ស្ថាប័ន​តុលាការ​។​
​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​ល្បែង​អន​ឡាញ​វិញ ក៏​ត្រូវតែ​បន្ដ​ពង្រឹង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត ព្រោះ​បទល្មើស​ទាំងអស់នេះ​ក៏​ជះឥទ្ធិពល​មិនល្អ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​តែម្ដង​។ នាយ​ឧត្តមសេនីយ៍ ស ថេត បាន​សង្កត់ធ្ងន់ថា កងកម្លាំង​នគរបាល​មិន​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទាំងនេះ​ឡើយ ពោល​ក្នុងនាម​ជា​អ្នកអនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ និង​ត្រូវ​តែ​ស្អាតស្អំ​។​
​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង គោរព​បទបញ្ជា​ថ្នាក់ដឹកនាំ គោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ក្នុង​មាន​ទាំង​ការសុំច្បាប់​ជាដើម​។ ដោយឡែក មន្ដ្រី​ណា​ដែល​បំពេញការងារ​បាន​ល្អ ត្រូវតែ​ទទួលបាន​នូវ​ការលើកសរសើរ តាមរយៈ​ការផ្ដល់​តួនាទី និង​តម្លើង​ឋានន្ដរស័ក្ដិ តែ​អនុវត្ត​ខុស​ត្រូវ​ទទួលពិន័យ​តាម​ក្រឹត្យក្រម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.