ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​ស្រី Tania Meyer ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន​លោក​ស្រី និង​សហការី អំពី​ចក្ខុវិស័យ និង​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​ទាក់ទង នឹង​វិស័យ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​មាន​បាវចនា​ចំនួន ៥​គឺ​៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និង​មាន​គន្លឹះ​អាទិភាព​ចំនួន ៥​ទៀត​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល សំដៅ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បន្ត​លើកឡើង​អំពី​ទិដ្ឋភាព​ទូទៅ​នៅ​តំបន់​ជនបទ និង​ការចូលរួម​របស់​ក្រសួង ដើម្បី​ប្រែក្លាយ​ជនបទ​ឱ្យមាន​ភាព​រីកចម្រើន មាន​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​គម្លាត​រវាង​ជនបទ​និង​ទីក្រុង តាមរយៈ​ការ​កំណត់​យក​ចក្ខុវិស័យ ៥​ឆ្នាំ​របស់​ខ្លួន​គឺ “​ការកសាង​តំបន់​ជនបទ​កម្ពុជា​ប្រកប​ដោយ​វិបុលភាព​, បរិ​យាប​ន្ន​, នវានុវត្តន៍​, ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​”​ធានា​បាន​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប្រកបដោយ​ចីរភាព និង​មាន​សុខុមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៥​រួមមានៈ (​ទី​១)​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រកប​ដោយ​ភាព​ធន់​, (​ទី​២)​ការលើកកម្ពស់​សុខភាព អនាម័យ និង​បរិស្ថាន​រស់នៅ​របស់​ស​ហគ​មន៍​ជនបទ​,(​ទី​៣) ការអភិវឌ្ឍ​សហគមន៍​ជនបទ (​ទី​៤)​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ និង​នវានុវត្តន៍​ការងារ និង​(​ទី​៥)​ការពង្រឹង​ស្ថាប័ន​តាម​រយៈ​ការរៀបចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និង​សហប្រតិបត្តិការ​។ បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍ​នៅ​តំបន់​ជនបទ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​តំបន់​ជនបទ និង​ទិសដៅ​បន្ត​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ​កុំ​ពុង​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត ព្រមទាំង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ តាមរយៈ​ការអនុវត្ត​គម្រោង​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​។​

​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​លោកស្រី ព្រមទាំង​សហការី​បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ លោកស្រី​បាន​មានប្រសាសន៍​ថា​ធនាគារ​ពិភពលោក បាន​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុងការ​ប្រែក្លាយ​ទី​ជនបទ​នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​។ លោកស្រី​បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាពិសេស ឯកឧត្តម​រដ្ឋមន្ត្រី ផ្ទាល់​ដែល​មាន​ការ​តាំងចិត្ត​ខ្ពស់ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​ប្រែក្លាយ​ជនបទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីវិល័យ ស្រប​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ បន្ថែម​ពី​នេះ​លោកស្រី​បាន​ប្រកាស​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ឱ្យ​កាន់តែ​មាន​ភាពស្អិតល្មួត​បន្ថែមទៀត​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ស្រី ប្រធាន​ធនាគារ​ពិភពលោក និង​សហការី​ដែល​អញ្ជើញ​មក​នា​ពេល​នេះ ក៏ដូចជា​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក​ដែល​បន្ត​គាំទ្រ​នៅ​រាល់​គម្រោង​នានា ដែល​កំពុង​អនុវត្ត​ជាមួយ​ក្រសួង​នា​ពេលកន្លងមក និង​សង្ឃឹម​ចំពោះ​កិច្ច​គាំទ្រ​លើ​គម្រោង​ផ្សេង​ទៀត​ដែល​កំពុង​សិក្សា និង​ចាប់​អនុវត្ត​នាពេលខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.