ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ព្រោះ​តែ​សមត្ថកិច្ច​តាម​ចាប់​ពេក ក្មេង​ទំនើង​មួយក្រុម ខំ​ប្តូរ​ឈ្មោះ​team​ទៅហើយ នៅឡើយ​តែ​រត់​មិន​រួច​ពី​ចំណាត់ការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ព្រោះ​តែ​សមត្ថកិច្ច​តាម​ចាប់​ពេក ក្មេង​ទំនើង​មួយក្រុម ខំ​ប្តូរ​ឈ្មោះ​team​ទៅហើយ នៅឡើយ​តែ​រត់​មិន​រួច​ពី​ចំណាត់ការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្នុង​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ដោយ​មាន​បទបញ្ជា​ម៉ឹងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្លាំង​អាវុធហត្ថ​តាម​បណ្ដា​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ បាន​ចុះ​បង្ក្រាប និង​ទប់ស្កាត់ ក្រុម​ក្មេង​ទំនើ​ង នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​បាន​ចាត់​វិធានការ​អប់រំ លើ​ក្មេង​ទំនើង​សរុប ៨៧​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​កណ្តាល​អាធ្រា​តមិន​ចូលផ្ទះ ផឹកស្រា ជក់​វែប នៅ​ទី​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ក្នុងនោះ​មាន​ក្មេង​ទំនើង ០៣​នាក់ ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ក្មេង​ទំនើ​ង team98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់ team98​ពេក ក៏​បាន​បំបែក​ក្រុម និង​ប្តូរ​ឈ្មោះ​មកជា team​មុខ​ព្រលាន​វិញ ត្រូវបាន​អាវុធហត្ថ រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​កំបូល ធ្វើការ​ឃាត់ខ្លួន​និង​យក​មក​អប់រំ​តាម​វិធានការ​រដ្ឋបាល ដែល​ក្រុម​នេះ​មាន​ប្រវត្តិ​ធ្លាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដេញ​វាយ​គ្នា ជាមួយ​ក្រុម​ទំនើង​ផ្សេងទៀត ជាច្រើនលើក ជាពិសេស​សមាជិក​មួយ​ចំនួន​ធ្លាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.