ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ថ្នាក់​ដឹក​ក្រសួង​កិច្ច​នារី​លើកទឹកចិត្ត​ដល់​សហគមន៍ បណ្តាញ​ស្ត្រី​ឆ្នើម​ខេត្តកំពត ឲ្យ​បន្ត​ជួយ​លើកកម្ពស់​ស្ត្រី​

​ថ្នាក់​ដឹក​ក្រសួង​កិច្ច​នារី​លើកទឹកចិត្ត​ដល់​សហគមន៍ បណ្តាញ​ស្ត្រី​ឆ្នើម​ខេត្តកំពត ឲ្យ​បន្ត​ជួយ​លើកកម្ពស់​ស្ត្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោកជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី បាន​កោតសរសើរ ចំពោះ​កិច្ចការងារ​របស់ សហគមន៍​បណ្តាញ ស្ត្រី​ឆ្នើម​ខេត្ត​កំពត ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​គ្រួសារ និង​សមត្ថភាព​ស្ត្រី ឲ្យ​កាន់តែ​ល្អប្រសើរ ។​ហើយ ក្នុងនាម​ក្រសួង លោកជំទាវ​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ដល់ សហគមន៍​បណ្តាញ​ស្ត្រី​ឆ្នើម​ខេត្តកំពត សូម​ឲ្យ​បន្ត​ខិតខំ ការងារ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​លើកកម្ពស់​យេនឌ័រ​នៅក្នុង​ការងារ​សហគម​ន៍ ពិសេស​ការប្រែប្រួល​អាកាសធាតុ​។

​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ ២០២៤ លោកជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី អមដំណើរ​ដោយ​ឯកឧត្តម ម៉ី ហ៊ុល អនុ​រដ្ឋ​លា​ខា​ធិ​ការ បាន​បន្ត​ដឹកនាំ​ប្រតិភូ​តំណាង​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង (​ចិន ថៃ និង​ឡាវ ) រួម​នឹង​ថ្នាក់ដឹកនាំ​មន្ទីរ​កិច្ចការនារី ចុះ​ធ្វើ​ទ​ស្យន​និច្ច​សិក្សា នៅ​សហគមន៍​បណ្តា​យ ស្ត្រី​ឆ្មើម​ខេត្តកំពត នៅ​សាល​ផ្ទះ​វប្បធម៌​ខេត្ត​កំពត ។

​នៅក្នុង​ឱកាស​នោះ លោក​ស្ត្រី ចាន់ កញ្ញា អភិបាលរង​ក្រុង​កំពត បានបញ្ជាក់​ថា សហគមន៍​បណ្តាញ​ស្ត្រី​ឆ្នើម​បង្កើតឡើង​នៅ​ឆ្នាំ​២០១៧ ក្រោម​គម្រោង​បញ្ជ្រាប​យេនឌ័រ និង​ការប្រែប្រួល​អាកាសធាតុ ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​ជាមួយ​អង្គការ​ដៃគូ ទាំង​ក្នុង និង​ក្រៅ​ស្រុក ដោយ​សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី ហើយ​មក​ដល់​បច្ចុប្បន្ន​មាន ស្ត្រី​៣៣​រូប​ចូលរួម ។

​សហគមន៍​បណ្តាញ​ស្ត្រី​ឆ្នើម ជា​គម្រោង​មួយ មិនមែន​មាន តែ​នៅ​ខេត្ត​កំពត​នោះទេ ទូទាំង​ប្រទេស​មាន ៤​ខេត្ត​ដែល​បាន​អនុវត្ត (​កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ​) សរុប​គណៈ​គ្រប់គ្រង និង​សមាជិក​ស្ត្រី​ឆ្នើម ទូទាំង​ប្រទេស​មាន​១២៥​រូប​។​

​ទស្សនវិស័យ​របស់​ស្ត្រី​ឆ្នើម ចង់​ឃើញ​សហគមន៍​រស់ នៅ​ក្នុង​បរិស្ថាន​បៃតង ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ កាត់បន្ថយ​គ្រោះមហន្តរាយ ដើម្បី​ជួយ​លើកកម្ពស់​ដល់ ជីវភាព​របស់​ប្រជាពលរដ្ឋ​។

​លោកជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី បាន​កោតសរសើរ​ចំពោះ​សហគមន៍​បណ្ដាញ​ស្ត្រី​ឆ្នើម ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការប្រមូលផ្ដុំ​បណ្ដាញ​ស្ត្រី ឱ្យ​បាន​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គម​គ្រួសារ នៅតាម​សហគមន៍ ដើម្បី​រួមចំណែក​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ បញ្ជ្រាប​។​

​ការយល់ដឹង​លើ​ការងារ​យេនឌ័រ និង​ភាព​ធន់​នឺង​ការ ប្រែប្រួល​អាកាសធាតុ ដល់​ស្ត្រី​នៅក្នុង​មូលដ្ឋាន ។ លោកជំទាវ​បាន​លើកទឹកចិត្ត សហគមន៍​បណ្តាញ​ស្ត្រី​ឆ្នើម សូម​បន្ត​ខិតខំ​ការងារ របស់​ឱ្យ​កាន់តែ​សរសើរ បន្ថែមទៀត ដើម្បី​ពង្រីក សក្តានុពល​ស្ត្រី​នៅក្នុង​ការងារ ជួយ​ដល់​សង្គម​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.