ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​គម្រោង​សាកល្បង​មេគង្គ​-​ឡាន​ឆាង​ជួយ​លើកកម្ពស់​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ស្ត្រី​ក្រីក្រ​នៅ​ជនបទ​

​គម្រោង​សាកល្បង​មេគង្គ​-​ឡាន​ឆាង​ជួយ​លើកកម្ពស់​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ស្ត្រី​ក្រីក្រ​នៅ​ជនបទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​បាន​ដឹកនាំ​ប្រតិភូ តំណាង​ប្រទេស​មេគង្គ​-​ឡាន​ឆាង (​ចិន ថៃ និង​ឡាវ​) រួម​នឹង​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើ​ទ​ស្យន​និច្ច​សិក្សា​គម្រោង សាកល្បង​ចំនួន​២ ដែល​ផ្តល់​តាមរយៈ មូលនិធិ​ពិសេស​នៃ សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង របស់​រដ្ឋាភិបាល​ចិន លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​កិច្ចការនារី បាន​វាយតម្លៃ​ថា គម្រោង​សាកល្បង​មេគង្គ​-​ឡាន​ឆាង ពិតជា​ជួយ​លើក កម្ពស់​ការ​បន្សាំ នឹង​ការប្រែប្រួល​អាកាស ធាតុ​សម្រាប់​ស្ត្រី​ក្រីក្រ នៅ​ជនបទ​បាន​ច្រើន​។​

​ថ្លែ​ក្នុង​ពិធី​បិទ​ដំណើរ​ទស្សនកិច្ច​សិក្សា គម្រោង​ពង្រឹង​ភាព​ធន់​របស់​សហគម​ន៍ តាមរយៈ​ការបញ្ជ្រាប​យេនឌ័រ ក្នុង​សកម្មភាព​អាកាស ធាតុ​និង​ទឹកស្អាត និង​អនាម័យ​សម្រាប់​ស្ត្រី​ក្រីក្រ នៅ​ជនបទ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ Rainforest Hotel លោកជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី​បានបញ្ជាក់​ថា ក្រសួង​កិច្ចការនារី តាមរយៈ​មូលនិធិ​ពិសេស​នៃ​សហ ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (LMC) របស់​រដ្ឋាភិបាល​ចិន បាន​អនុវត្ត​គម្រោង​ស្តីពី “​ការបញ្ជ្រាប​យេនឌ័រ​ក្នុង សកម្មភាព​អាកាសធាតុ​៖ ការពង្រឹង​សមត្ថភាព​បន្សុំ​ា និង​ភាព​ធន់រ​បស់ ស្ត្រី​ក្រីក្រ​នៅតាម​ជនបទ តាមរយៈ​ការលើកកម្ពស់ ជីវភាព​រស់នៅ និង​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់​” ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ការអនុវត្ត​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣​។
​
ក្រោម​ក្របខណ្ឌ​នៃ​គម្រោង​នេះ​ផងដែរ គម្រោង​សាកល្បង​ចំនួន​២ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា គឺ​នៅក្នុង​ខេត្ត​កំពត និង​ស្ទឹងត្រែង ។ ហើយ​តាមរយៈ​របាយការណ៍​វឌ្ឍនភាព និង​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា គម្រោង​សាកល្បង​ទាំង​២ ពិតជា​បាន​រួមចំណែក ក្នុង​ការបញ្ជ្រាប​យេនឌ័រ ក្នុង​សកម្មភាព​អាកាសធាតុ តាមរយៈ​ការផ្តល់ នូវ​ដំណោះស្រាយ​ទឹកស្អាត និង​អនាម័យ ព្រមទាំង ការបង្កើន​ភាព​ភាព​ធន់រ​បស់ ស្ត្រី​ក្រីក្រ​នៅតាម​ជនបទ ក៏ដូចជា បាន​រួមចំណែក​ដល់​ការបង្កើន​ភាព អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី តាមរយៈ​ការកែច្នៃ​ចំណីអាហារ​ខ្នាតតូច និង​ការដាំ​សួន​បន្លែ​ខ្នាតតូច ក្នុង​ការបង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ផង​ដែរ​។

​លោកជំទាវ​បាន​បញ្ជាក់ បន្ថែមថា​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាង​ឆាន ដែល​មាន​បន្តបន្ទាប់ កន្លងមក ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​ប្រទេស​ជា​សមាជិក​មេគង្គ​-​ឡាន​ឆាន ក្នុងការ​ធ្វើ​ឱ្យ​កាន់តែ ប្រសើរឡើង​ថែមទៀត​លើ​ការ បញ្ជ្រាប​យេនឌ័រ​ក្នុង សកម្មភាព​អាកាសធាតុ ការពង្រឹង​សមត្ថភាព​បន្សុំ​ា និង​ភាព​ធន់រ​បស់​ស្ត្រី​ក្រីក្រ​នៅតាម​ជនបទ​។

​សម្មិទ្ធិផល​ទាំងអស់ ដែល​កើតចេញ​ពី​ការអនុវត្ត គម្រោង​សាកល្បង​នេះ និង​ផ្តល់​នូវ​មេរៀន និង​បទពិសោធន៍ ដ៏​មាន​តម្លៃ​មួយ​សម្រាប់ ការបញ្ជ្រាប​យេនឌ័រ​ក្នុង សកម្មភាព​អាកាសធាតុ​៖ ការពង្រឹង​សមត្ថភាព​បន្សុំ​ា និង​ភាព​ធន់រ​បស់​ស្ត្រី​ក្រីក្រ​នៅតាម​ជនបទ តាមរយៈ​ការលើកកម្ពស់​ជីវភាព​រស់នៅ និង​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​សម្រាប់​ការរៀបចំ​គម្រោង​ស្រដៀង​គ្នា នាពេល​អនាគត​។​

​ឆ្លៀត​ឱកាស​នោះ លោកជំទាវ​បាន​សម្តែង​ការ​កោត​ស​សើរ​ដោយស្មោះ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការបេ្តជ្ញាចិត្ត របស់​លោកស្រី​ប្រធាន​មន្ទីរ និង​ក្រុមការងារ​អនុវត្ត គម្រោង​សាកល្បង​ទាំង​២​ខេត្ត ដែល​បាន​លះបង់​ទាំង​កំលាំងកាយ​ចិត្ត ធ្វើយ៉ាងណា​ឱ្យ​គម្រោង សម្រេចបាន​ជោគជ័យ ឆ្លើយតប​ទៅ​តាម​គោល បំណង​របស់​គម្រោង និង​បាន​ថ្លែងអំណរគុណ ចំពោះ​ប្រតិភូ​មេ​ង្គ​- ឡាន​ឆាង ដែល​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា ប្រកប​ដោយ​ប្រកប​ដោយ ភាពសប្បាយ​រីករាយ និង​ទទួលបាន​លទ្ធផល ជោគជ័យ​គួរ​ជាទី​មោទនៈ ហើយ​កម្ពុជា​សង្ឃឹម យ៉ាង​មុតមាំ​ថា​មេ​ង្គ​- ឡាន​ឆាង នឹង​នៅតែ​បន្ត​ជួយ​ដល់ ស្ត្រី​ក្រក្រី​រស់នៅ​ទីជនបទ ក៏ដូចជា​សង្ឃឹម​នឹង​បាន​ជួប និង​ធ្វើការ​រួមគ្នា​ម្តង ទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.