ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​រដ្ឋមន្ត្រី​ទេសចរណ៍​៖ បុណ្យ​សមុទ្រ​លើក​ទី​១១​នៅ​ខេត្ត​កំពត​នឹងធ្វើ ឱ្យមាន​កំណើន​អ្នកទេសចរ​ទ្វេរ​ដង​

​រដ្ឋមន្ត្រី​ទេសចរណ៍​៖ បុណ្យ​សមុទ្រ​លើក​ទី​១១​នៅ​ខេត្ត​កំពត​នឹងធ្វើ ឱ្យមាន​កំណើន​អ្នកទេសចរ​ទ្វេរ​ដង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ដំណើរការ​នៃ​ការត្រៀម​រៀប ចំ​បុណ្យ​សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣​នៅ​ខេត្ត​កំពត ដែល​នឹង​ប្រពឹត្តិទៅ​នៅ​ថ្ងៃ​ទី​១៣ ដល់​១៥ ខែ​ធ្នូ​នេះ បានសម្រេច​ស្ទើរ​១០០% ហើយ​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ស្នើ​ឲ្យ​បន្ត​ស្មារតី​រួបរួម​សហការ​ល្អ​បន្តទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បុណ្យ​សមុទ្រ​លើក​ទី​១១​ជោគជ័យ ដក់​ជាប់​អារម្មណ៍ និង​ការចងចាំ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អន្ទះសារ​ចង់​ឃើញ និង​ចង់​ចូលរួម ក្នុង​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ក្រោយៗ​ទៀត​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ ពិធីបុណ្យ​សមុទ្រ​លើក​ទី​១១ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ខេត្ត​កំពត បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព ការងារ​ត្រៀម​រៀបចំ​ពិធី​បុណ្យ សមុទ្រ​លើក​ទី​១១ ឆ្នាំ​២០២៤ ក្រោម​គណៈអធិបតី​របស់​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំ​ទាំ​វ លោក លោកស្រី នៃ​អនុគណៈកម្មការ​ទាំងអស់​ផងដែរ​។​

​ថ្លែង​បិទ​កិច្ចប្រជុំ​នោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ នៃ​អនុគណៈកម្មការ​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​បាន​ល្អប្រសើរ ធ្វើឲ្យ​ការងារ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ គិត​មកដល់ពេលនេះ សម្រេច​ស្ទើរ​១០០% ។ ហើយ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មការ​អន្តរក្រសួ​ង និង​អាជ្ញាធរ​បន្ត​កិច្ចសហការ​ល្អ​តទៅទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣​នៅ​ខេត្ត​កំពត​ទទួលបាន​លទ្ធផល​ជោគជ័យ មាម​ន័យ​ថា កម្មវិធី​បាន​ប្រព្រឹត្តិ​ទៅ​តាម​ការគ្រោងទុក គ្មាន​បញ្ហា​ណាមួយ​កើតឡើង ប្រជាពលរដ្ឋ និង​ទេសចរ​រីករាយ និង​ចង់ចាំ ហើយ​អន្ទះសារ​ចង់​ឃើញ​ការរៀបចំ និង​ចង់​ចូលរួម​ពី​ធី​បុណ្យ​សមុទ្រ​លើក​ក្រោយៗ​ទៀត​។

​បុណ្យ​សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣​នៅ​ខេត្ត​កំពត មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការសម្តែង​សិល្បៈ កីឡា ការប្រគុំ​តន្ត្រី ការ​ពិ​ព័​រណ័​ផលិតផល​ក្នុង និង​ក្រៅ​ស្រុក ការ​ពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ​ជា​ដើម​។ ហើយ​កម្មវិធី​បើក​ជា​ផ្លូវការ នៃ​ពិធី​បុណ្យ​សមុទ្រ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត​ពេជច​ន្ទ​មុន្នី​-​ហ៊ុន​ម៉ា​ណែ​ត​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.