ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ លោក សុខ រស្មី ដោយ​ជំនួស​លោក សន ស៊ី​ផល ត្រូវបាន​ភារកិច្ច​ថ្មី​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ លោក សុខ រស្មី ដោយ​ជំនួស​លោក សន ស៊ី​ផល ត្រូវបាន​ភារកិច្ច​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត កែ​ន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក ស្រី​ម៉ាក់ សំណាង អភិបាលរង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព និង​ភ្ញៀវកិត្តិយស នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ​។​

​ប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ​ឆ​០៤ សហវ ប្រក​.​អព​ជ ស្តីពី​ការកែសម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ លោក សុខ រស្មី បច្ចុប្បន្ន​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ជំនួស​លោក សន ស៊ី​ផល ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។​

​ឯកឧត្តម​បណ្ឌិត កែ​ន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អបអរសាទ​រលោក សុខ រស្មី ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ជំនួស​លោក សន ស៊ី​ផល ត្រូវបាន​ទៅ​បំពេញ​ភារកិច្ច​ថ្មី ព្រមទាំង​បាន​ធ្វើ​ការវាយតម្លៃ​ចំពោះ​សមិទ្ធផល និង​ស្មា​ដៃ​ដែល​លោក សន ស៊ី​ផល បាន​បន្យល់​ទុក​រយៈពេល​កន្លងមកទ​ទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ហើយ​សមិទ្ធផល​ទាំងអស់នេះ គឺ​កើត​ចេញពី​មាន កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ពី​គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្នុងការ​កៀគរ​ប្រភព​ចំណូល​លើស​ផែនការ ដែល​ជា​ធាតុ​ចូល​របស់​អង្គភាព​ពន្ធដារ​ខេត្ត​ព្រះសីហនុ ធ្វើឱ្យ​ចំណូល​មាន​កំណើន​កើនឡើង​ជា​បន្តបន្ទាប់​ទាំង​ថវិកា​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ បាន​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នៅ​ទូទាំង​ប្រទេស ក្នុង​ការទាក់ទាញ ស្រូប​យក​អ្នកវិនិយោគគិ​នបរ​ទេសមក​កាន់​កម្ពុជា ពិសេស​អ្នក​វិនិយោគ​មក​កាន់​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​បណ្ឌិត អគ្គនាយ​ករងដ្ឋាន​ព​ន្ធ​ដារ បាន​បន្តថា ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​អាស្រ័យ​ប្រជា​ពល រដ្ឋ​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឪ្យ​បាន​គ្រប់​គ្នា គ្រប់ពេលវេលា ម្យ៉ាងទៀត​ការបង់ពន្ធ​ជូន​រដ្ឋ​ធ្វើឱ្យ​ប្រទេស ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន កាត់បន្ថយ​ភាពក្រីក្រ​។ ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចាប់ពី​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន មាន​ការកើនឡើង​ជា​រៀងរាល់​ឆ្នាំ​ប្រកបដោយ​ការទទួលខុសត្រូវ ការ​ឆ្នៃប្រឌិត​ដែល​យើង​ទទួលបាន លើស​ផែនការ ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​មាន​ប្រាក់​សន្សំ​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ពិសេស​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​មានដូចជា ផ្លូវ សួនច្បារ រូបសំណាក់ បង្គន់​អនាម័យ​នៅតាម​ឆ្នេរ ក្នុង​ក្រុង​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់ថា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់ បង្កើត​កម្មវិធី​ពិសេស​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យមាន​ប្រាក់ចំណូល​កាន់តែ​ល្អប្រសើ​ឡើង​បន្ថែមទៀត​។ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ធ្វើ​ការកែទម្រង់​ស៊ី​ស​ជម្រៅ​ស្របតាម​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រដ្ឋសភា ធ្វើឱ្យ​ការចុះបញ្ជី​នៅ​ពន្ធដារ​កាន់តែ​មាន​ភាព ងាយស្រួល ការ​ដាក់​លិខិត​ប្រកាស​ពន្ធ ការបំរើ​សេវា សាធារណៈ​ទទួល​បានកា​រ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យ​ដំណើរការ​ប្រមូល​ចំណូល​ពន្ធ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ នេះ​ជា​មោទនភាព​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត បាន​ធ្វើ​ការណែនាំ​ឱ្យ​លោក​ប្រធាន​ពន្ធដារ​ថ្មី ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ជា មួយ​មន្ត្រី បុគ្គលិក អាជ្ញាធរ​ខេត្ត​ក្រុង ស្រុក មន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ និង​អ្នក​វិនិយោគិន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ក្នុងការ​កៀគរ​ចំណូល​ពន្ធ​កាន់តែ​លើស​ផែនការ​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.