ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

មន្ត្រី​ជំនាញ​បញ្ជាក់ថា សេវា​ទេសចរណ៍ ក្នុង​ខេត្ត​រៀបរយ​ល្អ ខណៈ​ដែល​ការ​កក់ បន្ទប់​ទើប​បាន​រង្វង់​៥០%

មន្ត្រី​ជំនាញ​បញ្ជាក់ថា សេវា​ទេសចរណ៍ ក្នុង​ខេត្ត​រៀបរយ​ល្អ ខណៈ​ដែល​ការ​កក់ បន្ទប់​ទើប​បាន​រង្វង់​៥០%

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ​នេះ ពិធី​ប្រណាំងទូក ដើម្បី​អបអរសាទរ និង​ស្វាគមន៍​ពិធី បុណ្យ​សមុទ្រ​លើក​ទី​១១ នៅ​ខេត្ត​កំពត​នឹង​ចាប់ ផ្តើម​ប្រណាំង​នៅ​ម៉ោង​១២ កន្លះ​។ ហើយ​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា សេវា​ទេសចរណ៍​ផ្សេងៗ នៅក្នុង​ខេត្ត​រៀបរយ​បានល្អ បន្ទាប់ពី​មាន​ការចុះ​ណែនាំ​ផ្ទាល់ ក្នុង​នោះ​ការ​កក់​បន្ទប់​ស្នាក់​នៅ​ទើប​បាន​រង្វង់​៥០%​ប៉ុណ្ណោះ ។ ខណៈ​ដែល​ទេសចរ និង​អាជីវករ​សប្បាយចិត្ត ព្រោះ​រំពឹងថា​នឹង​មាន​ពលរដ្ឋ និង​ភ្ញៀវ​មក​លេង​បុណ្យ​សមុទ្រ​ច្រើន​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​លោក សយ ស៊ី​ណុល បានបញ្ជាក់​ថា​មក​ដល់​ថ្ងៃនេះ មន្ទីរ​បាន​ចុះ​ណែនាំ និង​ធ្វើ​ការវាយតម្លៃ​ចំពោះ​សេវាកម្ម​សេទ​ចរណ៍​ផ្សេងៗ​បាន​យ៉ាង​ល្អប្រសើរ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ក្នុង​ពី​ធី​ប្រណាំង​ទូក និង​ពិធីបុណ្យ​សមុទ្រ​ផង​។

​ភ្ញៀវទេសចរ​មកពី​ប្រទេស​កាណាដា លោកស្រី ជូ​លី បានឲ្យដឹងថា លោក​មាន​គ្រោង​ដើរ​កម្សាន្ត​ច្រើន​ខេត្ត ហើយ​បន្ទាប់​ពី​ភ្នំពេញ លោកស្រី​បាន​ចំណាយពេល​៤​ថ្ងៃ​ដើរ​កម្សាន្ត​ខេត្ត​កំពត ។ លោកស្រី​បញ្ជាក់​ថា​ពិតជា​ចូល​ចិត្ត​ខេត្ត​កំពត ព្រោះ​ជា​កន្លែង​សម្រាកលម្ហែ ស្ងប់ស្ងាត់ មាន​សុវត្ថិភាព និង​ទេសភាព​ស្អាត ពិសេស​តំបន់ឆ្នេ​រមាត់​ព្រែក ។

​ចំណែក​អាជីវករ​មកពី​ខេត្ត​ឧត្តមានជ័យ បាន​ប្រាប់​ឲ្យដឹង​ដែរថា គាត់​សម្រេចចិត្ត​មក​លក់​នៅ​ខេត្ត​កំពត ព្រោះ​ដោយសារ​ឃើញ​ខេត្តកំពត​ល្បី ហើយ​រៀបចំ​ព្រឹត្តិការណ៍​ច្រើន មាន​ប្រណាំ​ទូក​ផង និង​បុណ្យ​សមុទ្រ​ផង ដូច្នេះ​ភ្ញៀវ​នឹង​មក​ច្រើន ហើយ​ការលក់ដូរ​អាច​នឹង​ដាច់​បាន​ច្រើន​ដែរ​។

​សូមបញ្ជាក់​ថា មកដល់ពេលនេះ​ការដំឡើង​ស្តង់​៥០០​ស្តង់ ឆាក​ប្រគុំ​តន្ត្រី​(៣​ទីតាំង​) ឆាក​វេទិកា​កិត្តិយស និង​ក្រាល​ពីស​លើ​ឆ្នេរ​ខ្សាច់​ខាង​មុខ​វេទិការ​កិត្តិ​សយ ធ្វើ​ជិត​រួចរាល់​អស់ហើយ ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជច​ន្ទ​មុន្នី​-​ហ៊ុន​ម៉ា​ណែ​ត​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.