ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​បរិវេណ​សួនច្បារ​មាត់បឹង​ខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ១ ៤១៦​នាក់​។

​យោងតាម​របាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ បានបង្ហាញ​ថា ក្នុង​ខេត្ត​តាកែវ​មាន​គ្រួសារ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​កម្រិត​មូលដ្ឋាន​មាន​ចំនួន ២១០ ១២១​គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នង​ផ្ទះ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ១០០% ក្នុងនោះ​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​ផ្ទាល់​ខ្លួន​ចំនួន ២០៩ ៣០៨​ខ្នង​ផ្ទះ ស្មើនឹង ៩៤,៤៩% និង​ប្រើប្រាស់​បង្គន់​រួម​ចំនួន ១២ ២០០​ខ្នង​ផ្ទះ ស្មើនឹង ៥,៥១% ជាពិសេស​ខ្នង​ផ្ទះ​ដែល​មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​ស្មើនឹង ១០០% និង​ខ្នង​ផ្ទះ​ទុកដាក់​ទឹក​សម្រាប់​ផឹក​មាន​សុវត្ថិភាព​ស្មើនឹង ១០០%​។

បន្ទាប់ពី​ស្តាប់​នូវ​មតិ​ស្វាគមន៍​និង​របាយការណ៍​សមិទ្ធផល​របស់​ឯកឧត្ដម​អភិបាលខេត្ត​តាកែវ និង​របាយការណ៍​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​និង​សហ​ការ​ជួយ​ចូលរួម​ជំរុញ​ការងារ​អនាម័យ​ជនបទ​របស់​អង្គការផ្លេន​អន្តរជាតិ ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នោះ ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​ខេត្ត​តាកែវ​សម្រេចបាន នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ ជាក់ស្ដែង​ការសម្រេច​នូវ​ការបញ្ចប់​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ទូទាំង​ខេត្ត នាពេលនេះ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា អង្គពិធី​ដ៏​អធិកអធម​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយសារ​គុណ​នៃ “​សុខសន្តិភាព​” ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ស្ថាប​និក​មគ្គុទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​នៅ​ទូទាំង​ប្រទេស​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ត​លើកឡើង​ថា បច្ចុប្បន្ន​ក្រសួង​បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​នឹង​សម្រេច​ឱ្យបាន ១០០% នៅ​ឆ្នាំ​២០៣០​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា នៅត្រឹម​ពេលនេះ មាន​ខេត្ត​ចំនួន ១៣ ហើយ ដែល​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​រួមមាន​៖ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ រា​ធានី​ភ្នំពេញ (ODF Plus) និង​ខេត្ត​តាកែវ ជា​ខេត្ត​ទី​១៣ ដែល​ប្រារព្ធ​ពិធី​នា​ឱកាស​នេះ ហើយ​ក្រសួង​នឹង​ធ្វើ​ពិធី​ប្រកាស​ខេត្ត ODF ចំនួន ១​ខេត្ត​ទៀត គឺ​ខេត្ត​ស្ទឹងត្រែង នៅ​ពាក់កណ្តាល​ខែ​ធ្នូ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ចំនួន​រាជធានី ខេត្ត ODF កើតឡើង​ដល់ ១៤ ក្នុងចំណោម​រាជធានី ខេត្ត ទាំង ២៥ នៅ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.