ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ទទួល​ជួប សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ដើម្បី​សម្តែង​ការគួរសម នៅ​សាលប្រជុំ​សាលាខេត្ត​កែប​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ទទួល​ជួប សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ដើម្បី​សម្តែង​ការគួរសម នៅ​សាលប្រជុំ​សាលាខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ដឹកនាំ​ដោយ​លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា (VCFA) ដើម្បី​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ដឹកនាំ​ប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សមាគម​នៃ​ប្រទេស​ទាំង​២(​កម្ពុជា​-​វៀតណាម​) នៅក្នុង​ទឹកដី​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​ជំនួប​នេះ រដ្ឋបាល​ខេត្ត​កែប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​សំដែង​នូវ​ការអបអរសាទរ កោត​ស​សើរ វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម និង​សហប្រតិបត្តិការ​រៀបចំ​នូវ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ការឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា វៀតណាម​) សំដៅ​ឈានទៅរក​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​។​

​ជា​ការពិត សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​ពូន​ជ្រំ​ស្មារតី​មិត្តភាព និង​បង្កើត​ភាព​ជិតស្និទ្ធ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​សកម្មភាព​ជា​ច្រើន រួមមាន​៖ ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​វប្បធម៌​, គណៈ​ចលនា​មហាជន , គណៈកម្មាធិការ​រណសិរ្យ សមាគម​នារី និង​សម្ព័ន្ធ​យុវជន​ជា​ដើម​។

​ជា​ការឆ្លើយតប លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ដែល​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​លោក​ជំទាវ និង​គណៈប្រតិភូ យ៉ាង​ស្និទ្ធស្នាល និង​សប្បាយរីករាយ ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា បាន​ជម្រាបជូន ឯកឧត្តម​បណ្ឌិត អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​សកម្មភាព​ការងារ​របស់​សមាគម និង​ភាព​រីកចម្រើន​នៃ​បណ្តា​វិស័យ​ក្នុង​ប្រទេស​វៀតណាម ។

​លោក​ជំទាវ​ប្រធាន​  ក៏បាន​គូសបញ្ជាក់​បន្ថែមទៀតថា តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សមាគម​នៃ​ប្រទេស​ទាំង​២(​កម្ពុជា​-​វៀតណាម​) នា​ឱកាស​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម នឹង​កាន់តែ​មាន​ការរីកចម្រើន​រឹងមាំ​បន្ថែម​ទៀត​៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.