ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ខេត្ត​កែប​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​សារ​គ្រោះ ថ្នាក់​ចរាចរណ៍​

ខេត្ត​កែប​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​សារ​គ្រោះ ថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក លើក​ទី​១៩ ត្រូវបាន​រៀបចំ​ប្រារព្ធ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​រៀបចំឡើង ដោយ​មន្ទីរ​សាធារណ​:​ការ និង​ដឹកជញ្ជូន​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ អភិបាលខេត្ត​កែប និង​ជា​ប្រធាន​អនុគណៈ កម្ម​ការ​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ ចៅសង្កាត់ យុវជន និង​សិស្សានុសិស្ស​សរុប​ជាង ៣០០ នាក់​។​

​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៩ ធ្វើឡើង​ក្នុង​គោលបំណង រំលឹក​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នឹង​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​ពញាក់​ស្មារតី ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវ ទាំងអស់​ឱ្យមាន​ការគោរព ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​យល់ដឹង​កត្តា​ហា​នី​ភ័យ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់ ការចូលរួម​របស់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុង ការរួម​គ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក អោយ​នៅ​កម្រិត​ទាប​បំផុត​។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ដែរ​ថា​៖ ចរាចរណ៍​ផ្លូវគោក បាន​ក្លាយ​ជា​វិញ្ញាសារ​ដ៏​ចម្បង ជាការ​ព្រួយបារម្ភ​ដ៏​ធំ​បំផុត និង​ជា​កត្តា​មួយ​ដែល​ធ្វើអោយ​ជីវិត​មនុស្ស ជួប​នូវ​ការ​និរាស​ព្រាត់ប្រាស់ ពី​ក្រុម​គ្រួសារ និង​ពិការភាព​ជាដើម​។​ ​ដោយ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៤ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​កើនឡើង ៣២/២៣ បើ​ធៀប​រយៈពេល ៩​ខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣ មាន​ការកើនឡើង ៩​លើក ស្មើ​និង ៣៩,១៣%​។ កត្តា​ទាំង​នេះ បណ្តាលមកពី​ប្រជាពលរដ្ឋ មួយចំនួន​មិន​គោរព​ច្បាប់​ចរាច​រណ៍ ខ្វះ​ការ​អព្យាស្រ័យ បើកបរ​ក្នុងស្ថានភាព​ស្រវឹង វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ខ្វះ​ការប្រុងប្រយ័ត្ន​…​។​ល​។​

​ឯកឧត្តម បន្តថា​៖ ដើម្បីអោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សង្គម​របស់​យើង​កាត់ បន្ថយ​មក​នៅ​ត្រឹម​កម្រិត​ទាប ព្រមទាំង​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់ ខ្ញុំ​សូម​ស្នើ​ដល់​សមត្ថកិច្ច ជំនាញ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ពង្រឹង និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បទបញ្ញត្តិ​ចរាចរណ៍​ផ្លូវគោក អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​ផ្សព្វផ្សាយ ដល់​ក្មួយៗ សិស្សានុសិស្ស ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: អោយបាន​យល់ដឹង​កាន់ តែ​ខ្ពស់​អំពី​វិធានការ​នានា និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​កាន់តែ​ទូលំទូលាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.