ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

អភិបាលខេត្ត​កែប វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​សាធារណការ ដែល​សម្រេច​បាន​សមិទ្ធ​ផល​ជា​ចំណុច​អាទិភាព នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

អភិបាលខេត្ត​កែប វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​សាធារណការ ដែល​សម្រេច​បាន​សមិទ្ធ​ផល​ជា​ចំណុច​អាទិភាព នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​: អភិបាលខេត្ត​កែប បាន​វាយតម្លៃ​ខ្ពស់​រាល់​សមិទ្ធផល​សំខាន់ៗ​ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ កន្លងមក​ដោយ​បាន​បញ្ជាក់​អោយឃើញ​អំពី​ការខិតខំ​អនុវត្ត​នូវ​ចំណុច​អាទិភាព នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លើ​កិច្ចការ​សាងសង់ ថែទាំ ជួសជុល ផ្លូវ ស្ពាន នានា​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ប្រកប​ដោយ​ភាពងាយស្រួល​។​

​នេះ​ជា​ការលើកឡើង របស់​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៥ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​ឆ្នាំ​២០២៤ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ ​កងកម្លាំង​ទាំង​បី​ប្រភេទ លោក​/​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បន្ថែម​ថា​ក្រៅ​តែ​ពី​សមិទ្ធផល​ធ​ខាងលើ មន្ទីរ​អនុវត្តន៍​បាន​យ៉ាង​ល្អ ក្នុង​ការចុះបញ្ជី​ការ និង​ការផ្ដល់​ប័ណ្ណ​យានយន្ដ ការ​គ្រប់​ការងារ​ដឹកជញ្ជូន ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ការត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញ លើស​កម្រិត​កំណត់ ការត្រួតពិនិត្យ​យានយន្ដ​កែឆ្នៃ ខុស​លក្ខណៈ​បច្ចេកទេស ការ​រឹតបន្ដឹង ការអនុវត្ត​ច្បាប់ ស្ដី​ពី​ចា​រាចរណ៍​ផ្លូវគោក និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​ផងដែរ​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​បណ្ឌិត បាន​ដាក់ចេញ​នូវ​អនុសាសន៍ សំខាន់ៗ​មួយចំនួន ជូន​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​យកទៅ​អនុវត្ត ដោយ​ត្រូវ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ថែទាំ ជួសជុល ស្ពាន ផ្លូវ អោយបាន​រឹងមាំ​, បន្ដ​គាំទ្រ និង​ជម្រុញ គណៈកម្មការ​ត្រួតពិនិត្យ យានយន្ដ ដឹកជញ្ជូន​លើស​ទំងន់​កម្រិត អ្នកពាក់ព័ន្ធ គណៈកម្មការ​ត្រួតពិនិត្យ​យានយន្ដ​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់ស្កាត់ អោយបាន​ដាច់ខាត​នូវ​ការដឹកជញ្ជូន​លើក​ទម្ងន់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចា​រាចរណ៍​ជា​អតិ​បរិមារ និង​ខិតខំ​សម្រេច​អោយបាន​នូវ​ផែនការ​មេ លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។​

​យោង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ របស់លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​ ​បញ្ជាក់ថា លទ្ធផល​ការងារ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ ចែកចេញ​ជា​២​វិស័យ​សំខាន់ៗ ១.​វិស័យ​សាធារណការ រួមមាន​៣​គម្រោង គឺ គម្រោង​ថែទាំ​ខួប មាន​២​គម្រោង​, គ្រោង​ថែទាំ​ប្រចាំ និង​គម្រោង​បន្ទាន់ មាន​ចំនួន​២​គម្រោង​, គម្រោង​របស់​ដៃគូរ​អភិវឌ្ឍន៍​នានា ចំនួន ២​គម្រោង​, ២.​វិស័យ​ដឹកជញ្ជូន និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយបាន​ចុះបញ្ជី​រថយន្ដ ១៨​គ្រឿង បាន​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, យុទ្ធនាការ​អនុវត្ត​រឹតបន្ដឹង ការ​ពាក់មួក​សុ​វត្តិភាព និង​យុទ្ធនាការ​បិទ​ស្ទិក​គ័រ ចំនួន​១៦​លើក​, ការត្រួតពិនិត្យ​យានយន្ដ​កែឆ្នៃ ខុស​លក្ខខណ្ឌ​បច្ចេកទេស ចំនួន ៥៣៣​គ្រឿង​, ចំនួន​គ្រោះថ្នាក់​ចា​រាចរណ៍​ក្នុង​ឆ្នាំ​២០២៤ មាន​ការកើនឡើង​៣៤​លើក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.