ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះ​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង ក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះ​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង ក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​: អនុវត្ត​តាម​បទ​សារាចរណ៍​ណែនាំ​បស់​ក្រសួងមហាផ្ទៃ បទបញ្ជ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ លោក​វរសេនីយ៍ទោ សោម សារុន នាយការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ផ្សព្វផ្សាយ​ពី​សារាចរ​ណែនាំ​លេខ​: ០៧២ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ដល់​ប្រជាពលរដ្ឋ នៅតាម​ទីប្រជុំជន ចំណតរថយន្ត ក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​ក្នុង​ភូមិ​សង្កាត់​អូរ​អំបិល សង្កាត់​ព្រះ​ព​ន្លា និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ចំនួន​៦ ទីតាំង ក្នុងនោះ​ទី​តាំងទី​១/-​រង្វង់​មូល​ព្រះ​ម៉ែ​គ្រប់​លក្ខណ៏​,២/-​បេនឡាន​ចាស់​,៣/-​ផ្សារ​សិរីសោភ័ណ , ៤/-​ផ្សារ​ចំកា​រគរ ,៥/-​ផ្សារ​អូរ​អំបិល​, ៦/-​សួនច្បារ​មានជ័យ ។​

​ជាមួយគ្នា​នោះ​ដែរ ក៏​បាន​ផ្សព្វផ្សាយ​ដល់​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​កង់​ឥណ្ឌា​(​ផា​សាប់​) ដែល​មាន​បិទ​ឡូហ្គោ​ផ្សព្វផ្សាយ​ល្បែងស៊ីសង​និង​បាន​ធ្វើ​ការណែនាំ​ឲ្យ​ពួកគាត់​បក​ចេញ មាន ម៉ូតូ​កង់​បី​ឥណ្ឌា​(​ផា​ស្អាប់​)​ចំនួន​១៨​គ្រឿង​។​
​លោក​វរសេនីយ៍ទោ សោម សារុន នាយការិយាល័យ​នគរបាល​ប្រឆាំង​បច្ចេកវិទ្យា បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​យើង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម និង​ធ្វើ​ទូទាំង​ខេត្ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.