ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​

​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ ថ្ងៃ​ចន្ទ ៩​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ជិន ម៉ា​លីន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ អ​.​ដ​.​ក​. ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កេ​ី​ត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​, ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម ប៉ូច សោភ័ណ សមាជិក អ​.​ដ​.​ក​., ឯកឧត្តម យ៉​ម ផា​រ៉ូត អគ្គលេខាធិការ​នៃ អ​.​ដ​.​ក​., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរង​នៃ អ​.​ដ​.​ក​., ឯកឧត្តម ហួត ហេង អគ្គលេខាធិការរង​នៃ អ​.​ដ​.​ក​., ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម​អភិបាលរង​ខេត្ត និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន អ​.​ដ​.​ក​. និង​មន្ត្រី​នៃ​មន្ទី​-​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​បាត់ដំបង ប្រមាណ​ជិត ៣០០ នាក់​។

​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ដែរ ឯកឧត្តម សុខ លូ បានលើកឡើង​អំពី​សារៈសំខាន់ និង​អត្ថប្រយោជន៍​ដែល​រដ្ឋបាល​ខេត្ត ទទួលបាន​ពី​ការចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​នេះ​ជាមួយ អ​.​ដ​.​ក​. និង​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​បាន​កំណត់​យក​ខេត្ត​បាត់ដំបង ជា​ខេត្ត​ដៃគូ​សំខាន់​មួយ​របស់ អ​.​ដ​.​ក​. ហេ​ី​យឈាន​ចុះហត្ថលេខា​លេ​ី​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា (MOU) នាពេលនេះ​។

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្ដម​បណ្ឌិត ជិន ម៉ា​លីន បាន​គូសបញ្ជាក់​អំពី​គោលបំណង នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នា​ពេល​នេះ​គឺ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ សំដៅ​រួមគ្នា​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការដោះស្រាយ​វិវាទ តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ធានាបាន​នូវ​សុខដុមរមនា​ក្នុង​សហគមន៍ និង​សង្គមជាតិ​។ ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង អ​.​ដ​.​ក​. និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​យន្ត​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យ​កាន់តែ​ងាយស្រួល កាន់តែ​សម្បូរ​បែប កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ សំដៅ​សម្រេច​ឱ្យបាន​ទិសដៅ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ជាក់ស្តែង​និយម​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រដ្ឋបាល​ខេត្ត​បាត់ដំបង នឹង​ទទួលបាន​ការគាំទ្រ​លើ ២ ចំណុច​សំខាន់​ពី អ​.​ដ​.​ក​. គឺ (​ទី​១)-​ក្នុងករណី​មាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ពី​រដ្ឋបាល​ខេត្ត អ​.​ដ​.​ក​. នឹង​រៀបចំ​ចេញ​ជា​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ​ក្នុង​ក្របខ័ណ្ឌ​នៃ អ​.​ដ​.​ក​. ចំពោះ​សំណុំរឿង​វិវាទ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​សម្រុះសម្រួល​ផ្សះផ្សា​បញ្ចប់​ដោយ​ជោគជ័យ ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​ដោយ​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​របស់​រដ្ឋ​បាល​ខេត្ត និង (​ទី​២)- អ​.​ដ​.​ក​. នឹង​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​បណ្តុះបណ្តាល ដល់​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​បាត់ដំបង លើ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.