ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ក្រសួង​ព័ត៌មាន ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក ឈឿង ឈឹង ជា​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជនសង្ស័យ​លប​លួច​បាញ់​ដោយ​កាំភ្លើង​កែច្នៃ នៅ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប​

ក្រសួង​ព័ត៌មាន ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក ឈឿង ឈឹង ជា​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជនសង្ស័យ​លប​លួច​បាញ់​ដោយ​កាំភ្លើង​កែច្នៃ នៅ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ចូលរួម​រំលែក​ទុក្ខ និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​ដំណឹង​មរណភាព​របស់​លោក ឈឿង ឈឹង ដែល​ជា​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជនសង្ស័យ​លប​លួច​បាញ់​ដោយ​កាំភ្លើង​កែច្នៃ នៅ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប​។​

​លោក ទេព អ​ស្នារិ​ទ្ធ បាន​ថ្លែងថា ចំពោះ​ដំណឹង​មរណភាព​នេះ គឺជា​ករណី​អកុសល​មួយ​ដែល​បាន​កើតឡើង​ចំពោះ​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញបេសកកម្ម​នៅ​នៅក្នុង​មូលដ្ឋាន​ខេត្តសៀមរាប​។ ហើយ​នៅពេល​ដែល​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​លប​បាញ់​ភ្លាមៗ គឺ​រដ្ឋបាល​ខេត្ត​សៀមរាប ក៏​ដូច​អាជ្ញាធរ​ពាក់ព័ន្ធ និង​មាន​ការចូលរួម​ពី​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប បញ្ជូន​លោក ឈឿង ឈឹង ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​

​លោក​បាន​បន្ថែមថា បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ជំនាញ​ព្យាយាម​ជួយ​សង្គ្រោះ​យ៉ាងណាក៏ដោយ ដោយសារតែ​ស្ថានភាព​របស់​ជន​សរង​គ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​មាន​ការប៉ះពាល់​ជាច្រើន​កន្លែង រហូត​ធ្វើឱ្យ​គាត់​បាត់បង់​ជីវិត​។​

​បន្ថែម​ពី​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​សង្កត់ធ្ងន់ៗ​ថា ក្រសួង​ព័ត៌មាន ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តួនាទី​របស់​អ្នកសារព័ត៌មាន ដោយ​បាន​បន្ត​លើកស្ទួយ​សេរីភាព​ខាង​ផ្នែក​សារព័ត៌មាន ដែល​បាន​ការពារ និង​ផ្តល់​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន ព្រមទាំង​បាន​នឹង​បន្ត​ផ្តល់នូវ​បរិយាកាស​អំណោយផល​សម្រាប់​ការប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក ទេព អ​ស្នារិ​ទ្ធ ក៏បាន​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​កំពុង​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន សូម​ប្រកាន់ គោរព​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​សូម​កុំ​ពាក់ព័ន្ធ​នឹង​ទង្វើ​ដែល​ប្រាសចាក​ពី​ក្រមសីលធម៌ ហើយ​ត្រូវ​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ដើរ​ហួស​ពី​ព្រំដែន​ដែល​ច្បាប់​ស្តីពី​របប​សារព័ត៌មាន បានកំណត់​ឱ្យ​អ្នកសារព័ត៌មាន​នោះទេ​។ លោក​ថា អ្នកសារព័ត៌មាន សូម​កុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​អំពើ​ដែល​ច្បាប់​បាន​ហាមឃាត់ ដូច​ជា​ការ​កំហែង​ទារ ឬ​ទង្វើ​ផ្សេងទៀត​ដែល​វា​ប្រាសចាក​នឹង​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន នៅក្នុង​ក្របខណ្ឌ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​កម្ពុជា សូម​ផ្តល់​ការគាំទ្រ និង​ជួយ​សម្របសម្រួល​ដល់​អ្នកសារព័ត៌មាន​ទាំង​អស់​ដែល​កំពុងតែ​អនុវត្តន៍​ការងារ​របស់​ខ្លួន ដោយ​គោរព​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកសារព័ត៌មាន​អាច​ទទួលបាន​នូវ​ការផ្តល់​កិច្ចសហការ​ចុះ​យក​ព័ត៌មាន ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា ឱ្យ​ពិភពលោក​បាន​ដឹង បាន​ស្គាល់​ពី​ការពិត និង​ជួយ​លើកកម្ពស់​ចូលរួម​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យបាន​រីកចម្រើន​បន្ថែម​ទៀត​។​

​គួរ​ឱ្យ​ដឹងថា លោក ឈឿង ឈឹង ជា​អ្នកសារព័ត៌មាន​ម្នាក់​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ ដោយ​ផ្ដើមចេញពី​ទំនាស់​ផ្ទាល់ខ្លួន​នោះ បាន​ទទួល​មរណភាព​នៅ​យប់​ឈានចូល​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​របស់​អង្គភាព «​កម្ពុជា​អភិវឌ្ឍន៍​» បាន​របួសធ្ងន់​ក្រោយ​មាន​ជន​ដៃដល់​លួច​បាញ់ប្រហារ នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​អំពើ​ឃាតកម្ម​នេះ ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន ជនដៃដល់​នៅ​រសៀល​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​។ ជនដៃដល់​ឈ្មោះ ស៊ី លឿយ អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា ជនដៃដល់​រូប​នេះ​បាន​ប្រើ​កាំភ្លើង​កែច្នៃ ដើម្បី​បាញ់​ជនរងគ្រោះ​។ បើ​តាម​លោក​ស្នងការ​, ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ដោយសារ​រឿង​ទំនាស់​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ផ្សេង​នោះឡើយ​។​

​បច្ចុប្បន្ននេះ សំណុំរឿង​ធ្វើឃាត​លើ​អ្នកសារព័ត៌មាន​ខាងលើ​នេះ​កំពុងតែ​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់​របស់​តុលាការ​ខេត្ត​សៀមរាប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.