ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ភ្លើង​លឿន​នៅ​លោត​ត្រឹម​ស្អែក​! អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ រម្លឹក​ពី​កម្រិត​ទោស នៃ​ការលេង បើក ផ្សព្វផ្សាយ និង​កាង​ល្បែងស៊ីសង​!

ភ្លើង​លឿន​នៅ​លោត​ត្រឹម​ស្អែក​! អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ រម្លឹក​ពី​កម្រិត​ទោស នៃ​ការលេង បើក ផ្សព្វផ្សាយ និង​កាង​ល្បែងស៊ីសង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាមរយៈ​វីដេអូ​ប្រមាណ​២១​នាទី អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បាន​ពន្យល់​អំពី​កម្រិត​ទោស​តាមច្បាប់ ចំពោះ​អ្នក​លេង​ល្បែងស៊ីសង​ខុសច្បាប់ អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់ រួមទាំង​អ្នក​កាង​ល្បែងស៊ីសង​ខុសច្បាប់​។

​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា តាម​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង ឆ្នាំ​១៩៩៦ មាត្រា​៤ បានចែង​ថា ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី មួយ​ម៉ឺន​រៀល (១០.០០០​រៀល​) ដល់​ប្រាំ​ម៉ឺន​រៀល (៥០.០០០​រៀល​) ឬ​ដាក់​ពន្ធនាគារ​ពី​មួយ​សប្តាហ៍​ដល់​មួយខែ ហើយ​ក្នុង​ករណី​ដែល​មិន​រាងចាល​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​ម៉ឺន​រៀល​( ៥០.០០០​រៀល​)​ដល់​ប្រាំ​សែន​រៀល​(៥០០.០០០.​រៀល​)​និង​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​មួយឆ្នាំ​។

​លោក​បណ្ឌិត ទូច សុឃៈ បាន​មានប្រសាសន៍ថា ចំពោះ​អ្នក​បើក​ល្បែង អ្នកកាន់កាប់​ល្បែង អ្នកចាត់ចែង និង​ភ្នាក់ងារ​ល្បែង​ខុសច្បាប់ ក៏​មិន​ខុស​ពី​អ្នកលេង​ល្បែង​នោះដែរ ដោយ​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ដដែល បាន​កំណត់​ថា ជន​ទាំងនោះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល (៥.០០០.០០០​រៀល​) ដល់​ម្ភៃ​លាន​រៀល (២០.០០០.០០០​រៀល​) និង​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ ហើយ​ករណី​មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ខាងលើ​នេះ​ជា​អតិបរិមា​។

​អ្នកនាំពាក្យ​រង​បានឱ្យដឹង​ទៀត​ថា ចំពោះ​ការ​លេង​ល្បែងស៊ីសង ឬ​វង់​ល្បែងស៊ីសង ទាំង​អន​ឡាញ​ដែលមាន​ក្មេងៗ​ចូលរួម​ជា​អនីតិជន​ម្នាក់ ឬ​ច្រើន​នាក់​ក៏ដោយ គឺ​តុលាកា​រដាក់​នឹងដាក់​ទោស​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស​ដែល​មានចែង​ក្នុង​មាត្រា​៦ ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង កាលណា​នៅក្នុង​វង់ល្បែង​មាន​អ​និតិ​ជន​ម្នាក់​ឬ​ច្រើន​នាក់​នៅ​ជាមួយ​ផល​ទោស​ដែល​បាន​ចែង​ក្នុង​មាត្រា​៤ និង​មាត្រា​៥ នៃ​ច្បាប់​នេះ​ត្រូវ​យកមក​អនុវត្ត​ដល់​អតិបរមា​។

​ដោយឡែក ការប្រើប្រាស់​ឧបករណ៍​ផលិត​សម្រាប់​បម្រើ​ក្នុង​ល្បែង និង​ការនាំ​ឧបករណ៍​គ្រប់​ប្រភេទ​ដែល​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​សែន​រៀល (៥០០.០០០​រៀល​) ដល់​ប្រាំ​លាន​រៀល (៥.០០០.០០០​រៀល​) និង​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​មួយឆ្នាំ​។ ក្នុង​ករណី​ពុំ​រាងចាល​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​និង​ដាក់​ពន្ធនាគារ​ជា​អតិបរមា​នៃ​ទោស​។ ចំពោះ​ប្រាក់​ដែល​រឹបអូស​ដូចដែល​បាន​ចែង​ក្នុង​មាត្រា ៧ មាត្រា ៨​ខាងលើ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សម្រេច​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ឬ​បំផ្លាញចោល​។ នេះ​បើ​តាម​ការអធិប្បាយ​រប​ស់លោក​បណ្ឌិត​។

​ក្នុងន័យ​នេះ​លោក​បណ្ឌិត ទូច សុឃៈ បាន​សង្កត់ធ្ងន់ថា ក្រៅ​ពី​រាជរដ្ឋាភិបាល ទោះ​ក្នុង​រូបភាព​ណាក៏ដោយ អាជ្ញាធរ​គ្មាន​សិទ្ធិ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​បើក​ល្បែងស៊ីសង​នៅ​ទី​ណាក៏ដោយ​ជាដាច់ខាត​។ បើ​មន្ត្រី​ឬ​ភ្នាក់ងារ​រាជកា​រណា​ដែល​នៅតែ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​បើក​ល្បែងស៊ីសង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​។​ចំពោះ​ជន​ដែល​ចេញមុខ​ការពារ​វង់ល្បែង​ឬ​បន​ល្បែង​គ្រប់​ប្រភេទ​នៅទីណា​ក៏​ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។

​បើ​និយាយ​ពី​ការផ្សព្វផ្សាយ​ល្បែង​ខុសច្បាប់​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បាន​គូសបញ្ជាក់ថា នោះ​គឺជា​រឿង​ដែល​កាន់តែ​ខុសច្បាប់​ថែម​ទៀត និង​ផ្អែក​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ចេញ​នា​ពេល​ថ្មី​នេះ​បាន​បញ្ជាក់ថា ការផលិត​រូបភាព វីដេអូ និង​មាតិកា​ដែលមាន​ខ្លឹមសារ​ទាក់ទង​ទៅនឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទោះ​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ឬ​តាម​អន​ឡា​ញ​។

​ក្នុងនោះ​រាល់​ការផ្សព្វផ្សាយ ឬ​ចែករំលែក​បន្ត ជា​វីដេអូ និង​ខ្លឹមសារ​ពាក់ព័ន្ធ​ទៅ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​មានន័យថា​ជា​ការចូលរួម​ប្រព្រឹត្តល្មើស​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ដូចគ្នា​។ សរុប​ជា​រួម​ការប្រព្រឹត្ត​ល្បែងស៊ីសង ទាំង​អ្នក​បង្កើត​ល្បែង អ្នកលេង​ល្បែង អ្នកកាង​ល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នក​ផ្សព្វផ្សាយ​ល្បែង និង​ត្រូវ​ទទួលទោស តាម​ច្បាប់​ដែល​បានកំណត់​៕

​ដោយ សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.