ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ចាងហ្វាង​ការផ្សាយ​អង្គភាព​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ ជំនួសមុខ​ឱ្យ​ក្រុមគ្រួសារ​នៃ​សព លោក ឈឿង ឈឹង សូម​សំដែង​នូវ​គារវ​: ភក្តី និង​ការគោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី អ្នកនាង​កញ្ញា និង​ញាតិមិត្ត​ជិត​ឆ្ងាយ ព្រមទាំង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព​

ចាងហ្វាង​ការផ្សាយ​អង្គភាព​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ ជំនួសមុខ​ឱ្យ​ក្រុមគ្រួសារ​នៃ​សព លោក ឈឿង ឈឹង សូម​សំដែង​នូវ​គារវ​: ភក្តី និង​ការគោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី អ្នកនាង​កញ្ញា និង​ញាតិមិត្ត​ជិត​ឆ្ងាយ ព្រមទាំង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សារលិខិតថ្លែងអំណរគុណ

            ខ្ញុំបាទរុន សារ៉េត ចាងហ្វាងការផ្សាយអង្គភាពគេហទំព័រកម្ពុជាអភិវឌ្ឍន៍ សូមជំនួសមុខឱ្យក្រុមគ្រួសារនៃសព លោក ឈឿង ឈឹងភ្នាក់ងារសារព័ត៌មាន គេហទំព័រកម្ពុជាអភិវឌ្ឍន៍ និងតាងនាមខ្ញុំផ្ទាល់ សូមសំដែងនូវគារវ: ភក្តី និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមប្រាក់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ព្រមទាំងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព លោក ឈឿង ឈឹងតាមរយៈសារលិខិតរំលែកទុក្ខ និងបានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាក្នុងពិធី បុណ្យសពលោក ឈឿង ឈឹង ដែលត្រូវជាឪពុក ឪពុកក្មេក និងជីតាប្រកបដោយស្វាមុីភ័ក្រព្រហ្មវិហារធម៌ អង្គភាពកម្ពុជាអភិវឌ្ឍន៍របស់យើងខ្ញុំ លោកបានទទួលមរណ:ភាពនៅថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២.១០នាទី រំលោងអធ្រាត្រ ក្នុងជន្មាយុ ៦២ឆ្នាំ។

ជំនួសឲ្យក្រុមគ្រួសារនៃសពខ្ញុំបាទ រុន សារ៉េតជាចាងហ្វាងសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍  នឹងចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តមប្រកបដោយ សប្បុរសធម៌ និងគុណូបការៈដ៏ថ្លៃថ្លា ភ្នាក់ងាររបស់ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារនៃសពមានទុក្ខដ៏សែនក្រៀមក្រំនេះ។

ជំនួសឱ្យក្រុមគ្រួសារនៃសពខ្ញុំបាទរុនសារ៉េត សូមគោរពជូនពរសព្ទសាធុការចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរ ទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.