ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ការប្រមូល​ផល​បន្លែ​ផ្លែឈើ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​របស់​ប្រជាកសិករ ខណៈ​ឆ្នាំនេះ​ទីផ្សារ​ល្អប្រសើ​ជាង​ឆ្នាំ​កន្លងទៅ​

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ការប្រមូល​ផល​បន្លែ​ផ្លែឈើ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​របស់​ប្រជាកសិករ ខណៈ​ឆ្នាំនេះ​ទីផ្សារ​ល្អប្រសើ​ជាង​ឆ្នាំ​កន្លងទៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ ចុះ​ពិនិត្យ​មើល​ការប្រមូល​ផល​បន្លែ​ផ្លែឈើ ដូចជា ផ្លែ​មៀន​ប៉ៃលិន ផ្លែស្វាយ​កែវ​ល្មៀត​និង​បន្លែ របស់​កសិករ នៅ​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ខណៈ​ឆ្នាំនេះ​ទីផ្សារ​ល្អប្រសើ​ជាង​ឆ្នាំ​កន្លងទៅ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក​កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើការ​បណ្តុះបណ្តាល​ដល់​សហគមន៍ ឬ​បណ្តុំ​កសិករ ដោយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះ បណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​តែម្តង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ការដាំដុះ​របស់​បងប្អូន​ប្រជាកសិករ​ទទួលបាន​ទិន្នផល​ច្រើន ចំណាយ លើ​ការផលិត​តិច និង​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ក៏​ដូចជា​អ្នក​ដាំ​ផ្ទាល់ ជាពិសេស​ផលិត​កសិផល​ទៅតាម​តម្រូវការ ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅ​ក្រៅប្រទេស​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖ នៅ​ខេត្ត​ប៉ៃលិន​ក្រសួងពាណិជ្ជកម្ម តាមរយៈ គម្រោង ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា អេមស៍ ក៏​បាន​រៀបចំ​ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាមបែប ធម្មជាតិ ដើម្បី​ជំរុញ​ឱ្យ​បងប្អូន​ប្រជាកសិករ បង្កើន​ការចិញ្ចឹម និង​ការដាំដុះ​បន្ថែមទៀត ក្នុង​ការផ្គត់ផ្គង់​ឱ្យ​បាន​ទាន់ពេល វេលា និង​តាម​តម្រូវការ​ទីផ្សារ ក្នុងតម្លៃ​មួយ​សមរម្យ ជាសវាង​ការផលិត​ដែល​គ្មាន​គុណភាព និង​មិន​មាន​ទីផ្សារ ហើយ ជាក់ស្តែង​បច្ចុប្បន្ននេះ​ខេត្ត​ប៉ៃលិន កំពុង​មាន​ក្រុមហ៊ុន​ទទួល​ទិញ ផ្លែស្វាយ និង​ផ្លែ​មៀន​ប៉ៃលិន ដើម្បី​ធ្វើកា​រវេច​ខ្ចប់ និង​សម្ងួ​ត នាំចេញ​យកទៅលក់​នៅ​ក្រៅ​ប្រទេស​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ដើម្បី​ជា​ការលើកទឹកចិត្ត លោកជំទាវ​បណ្ឌិត បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏បាន ជួយ​ទិញ​បន្លែ​ផ្លែ​ឈើ​របស់​បងប្អូន​កសិក​រ ព្រមទាំង​ជំរុញ​ឱ្យ​ពួកគាត់​បង្កើន​ការដាំដុះ​បន្លែ​ផ្លែឈើ​សរីរាង្គ​ឱ្យបាន​ច្រើន ដើម្បី លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សា​រទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ជាពិសេស​ការនាំ​ចេញ​ទៅ ក្រៅ ប្រទេស ហើយ​ក្នុង​ករណី​បញ្ហា​ទីផ្សារ សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ លោកជំទាវ​នឹង​ជួយ​រក​ទីផ្សារ​ជូន​បងប្អូន​៕
​ដោយ សេន ត​
​ប៉ៃលិន 08-12-2024​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.